តើសាសនាអ៊ីស្លាមគឺជាអ្វី?
អ៊ីស្លាម មិនមែនជាសាសនាដែលទើបតែចាប់បដិសន្ធិថ្មីនោះទេ ផ្ទុយទៅវិញ វាគឺជាសាសនាមួយ ដែលមានប្រវត្តិចាប់តាំងពីដើមកំណើតមនុស្សនៅលើផែនដី មកម៉្លេះ។ សាសនានេះ គឺជាសាសនាពិតតែមួយ ដែលអល់ឡោះជាម្ចាស់បានមាន បន្ទូលតាមរយៈបណ្តាព្យាការី ឬអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកគ្រប់រូប។ មានប្រជាជន៥០ភាគរយ នៅលើពិភពលោក បានជ្រើសយកអីស្លាមធ្វើជាសាសនា និងបែបផែននៃជីវិតរស់នៅដ៏ពេញលេញរបស់ពួកគេ។ អ្នកកាន់សាសនាអ៊ីស្លាម គោរពសាសនានេះ ព្រោះវាជាសាសនាដែលនាំអោយមានសុភមង្គល ទាំងក្នុង លោកិយ និងបរលោក ជាសាសនាដែលនាំអោយសុខសន្តិភាព ក្តីមេត្តាករុណា និង ការអធ្យាស្រ័យ។
តើនរណាជាអ្នកកាន់សាសនាអ៊ីស្លាម?
មានមនុស្សពីរពាន់លាននាក់ដែលមកពីជាតិសាសន៍ សញ្ជាតិ និងវប្បធម៌ ផ្សេងៗគ្នានៅទូទាំងពិភពលោក ពីប្រទេសហ្វីលីពីនខាងត្បូង រហូតដល់ប្រទេស នីហ្សេរីយ៉ា បានរូបរួមគ្នាជឿលើសាសនាអ៊ីស្លាម។ មានប្រជាជនអ៊ីស្លាមប្រហែល ១៨ភាគរយ ស្ថិតនៅក្នុងពិភពអារ៉ាប់ ប៉ុន្តែសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមដែល ធំជាងគេនៅលើពិភពលោក មិនមែនស្ថិតនៅក្នុងពិភពអារ៉ាប់នោះទេ គឺស្ថិតនៅក្នុង ប្រទេសឥណ្ឌូនេស៊ី និងផ្នែកសំខាន់ៗនៃអាស៊ី។ បណ្តាប្រទេសអាហ្វ្រិកភាគច្រើនក៏ ជាប្រទេសកាន់សាសនាអ៊ីស្លាមដែរ ហើយក្រៅពីនេះ នៅមានសហគមន៍អ្នកកាន់ សាសនាអ៊ីស្លាមមួយចំនួនទៀត ត្រូវបានរកឃើញនៅសហភាពសូវៀត ប្រទេសចិន ប្រទេសអាហ្វ្រិកខាងជើង និងខាងត្បូង ប្រទេសអាមេរិកខាងត្បូង និងបណ្តាប្រទេស នៅអឺរ៉ុប។
តើអ្នកកាន់សាសនាអ៊ីស្លាមជឿទៅលើអ្វី?
អ្នកកាន់សាសនាអ៊ីស្លាមជឿលើ អល់ឡោះ ជាម្ចាស់តែមួយគត់ ជាព្រះដ៏ ខ្ពង់ខ្ពស់បំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ជឿលើពពួកទេវតាដែលទ្រង់បានបង្កើត ៤ ជឿលើព្យាការីរបស់ទ្រង់ដែលជាអ្នកផ្សព្វផ្សាយបន្ទូលរបស់ទ្រង់ដល់មនុស្សលោក ជឿលើថ្ងៃដែលទ្រង់កាត់ក្តី ថ្ងៃដែលមនុស្សគ្រប់ៗរូប ត្រូវទទួលខុសត្រូវ ចំពោះ សកម្មភាព និងទង្វើនានាដែលពួកគេបានសាង ជឿលើអំណាច ដ៏ពេញលេញរបស់ ទ្រង់លើការកំណត់ជោគវាសនារបស់មនុស្ស និងជឿលើជីវិតរស់នៅបន្ទាប់ពីសេចក្តី ស្លាប់។ អ្នកកាន់សាសនាអ៊ីស្លាមក៏ជឿលើព្យាការី ឬអ្នកនាំសារជាច្រើនរូបរបស់អល់ ឡោះ ដែលផ្តើមឡើងដោយ ណាពី ឬព្យាការី អាដាំ ហើយក្នុងនោះមាន ណាពីនោ ហ៍ អីព្រហ៊ឹម ស៊ីស្មាឯល អ៊ីស្លាក យ៉ាក់កូប យូសូហ្វ ចប ឬអៃយូប មូសា ឬមូសេ ហារូន ដាវូទ សូឡៃមាន អ៊ុលយ៉ាស់ យូណូស ប៉ះយ៉ា និងយេស៊ូ ឬអីសា សូមអល់ឡោះ ផ្តល់ភាពសុខសាន្តដល់ពួកគេទាំងអស់។ ប៉ុន្តែសារចុងក្រោយរបស់ អល់ឡោះជាម្ចាស់ គឺត្រូវបានបញ្ជូន ទៅអោយបុរសម្នាក់ឈ្មោះមូហាំម៉ាត់ តាមរយៈ ទេវតាជីព្រេល ដោយបញ្ជាក់ សាឡើងវិញនូវរាល់សារទាំងឡាយ និងជាការបូក សរុប នូវរាល់សារទាំងអស់ ដែលទ្រង់បានបញ្ជូនពីមុនៗមក។
Title_here
text_here