ព្រះចន្ទប្រេះបែកជាពីរបំណែក កាលពី ១៤០០ឆ្នាំមុន

ព្រះចន្ទប្រេះបែកជាពីរបំណែក កាលពី ១៤០០ឆ្នាំមុន

ត្រឹមតែវីដេអូ 5 នាទី មិនអាចផ្លាស់ប្ដូរផ្នត់ គំនិត ឬ គោលជំនឿរបស់បុគ្គលណាម្នាក់ដែលចាក់ឬសរាប់សិបឆ្នាំ បានភ្លាមៗនោះទេ ប៉ុន្តែវាជាពន្លឺដ៏តូចមួយ សម្រាប់ឱ្យអ្នកស្វែងរក និង សិក្សាបន្ថែមបាន។

ប្រសិនបើអ្នក កើតនៅក្នុងប្រទេសឥណ្ឌា ដែលកាន់សាសនា ហិណ្ឌូ អ្នកប្រាកដជា ចាត់ទុកសត្វគោ ជាសត្វដ៏ពិសិដ្ឋ និង ត្រូវបានលើកតម្កើង។

ប្រសិនបើអ្នក កើតនៅតំបន់ប្រាសាទ កានី មេតា ដែលប្រជាជននៅទីនោះ ភាគច្រើន គោរពសក្ការៈចំពោះ សត្វកណ្តុរ នោះអ្នកប្រាកដជា ចាត់ទុកសត្វកណ្តុរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ជាមិនខាន។ ដោយកត្តានេះហើយ ទើបទាមទារឱ្យយើងបើកចិត្តសិក្សា និង ស្វែងយល់អំពីសាសនា នីមួយៗ ឱ្យបានច្រើន នោះអ្នកប្រាកដជាអាចស្វែងរកការពិត ឃើញជាក់ជា ពុំខាន។

ខ្ញុំធ្លាប់បានសិក្សា អំពីសាសនាព្រះពុទ្ធខ្លះដែរ កាលរៀននៅ សាកលវិទ្យាល័យ និង តាមរយៈ លោកបងៗ ដែលសិក្សាជាមួយគ្នា នៅទីនោះ។ ព្រះពុទ្ធ មិនដែលអះអាងថា ជាអ្នកបង្កើតចក្រវាឡនេះឡើយ ហើយលោក ក៏មិនដែលអះអាងថា ជាព្រះដែរ។ អ្វីៗ ទាំងអស់គឺប្រព្រឹត្តទៅដោយ ហេតុ និង ផល (ធម្មជាតិ)។ ហើយព្រះពុទ្ធដែលបានមកត្រាស់ដឹង ចុងក្រោយគេ បង្អស់លើភពផែនដីគឺ មានព្រះនាម សមណគោតម។ ដែលវាស្រដៀងនឹងការមកដល់ របស់ព្យាការី ចុងក្រោយរបស់សាសនាឥស្លាមដែរ។ មានអ្នកប្រាជ្ញ ខាងសាសនាជាច្រើន ដែលពួកគេបានចំណាយពេលសិក្សារាប់សិបឆ្នាំ អំពី សាសនានីមួយៗ ដែលមាននៅលើផែនដីនេះ ហើយចុងក្រោយ ពួកគាត់ក៏ព្រមទទួលយក សាសនាឥស្លាម ដូចជា លោក Lim Soon Jooi ជាដើម។

សូមអធ្យាស្រ័យ បើមានការប៉ះពាល់ ដល់បងប្អូន។

តំណភ្ជាប់
©️Sann Norun

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!