The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

តើសាសនាដែលត្រឹមត្រូវ និងពិតប្រាកដត្រូវមានអ្វីខ្លះ?

សាសនា គឺជាអ្វីដ៏អស្ចារ្យ វាជាសណ្ធាន និងទ្រង់ទ្រាយ ដែលមួយចំនួននៃពួកយើងបាននិយាយ និងធ្វើ ភាគច្រើននៃពួកយើងទទួលយកនូវការប្ដេជ្ញាចិត្តដ៏អស្ចារ្យ​ និងចំណាយពេលពេញមួយជីវិតរបស់យើងទៅលើវា ប៉ុន្តែ តើយើងធ្លាប់ឈប់មួយភ្លែត អំពីដំណើរដែលយើងកំពុងធ្វើដែរឬទេ?

ច្បាស់ណាស់ មុននឹងយើងឈានជើងដើរលើផ្លូវណាមួយ យើងចាំបាច់ត្រូវដឹងថា:

  • ផ្លូវនោះនាំយើងទៅកន្លែងណា?
  • តើវាជាផ្លូវដែលយើងត្រូវការដើរលើវាឬ?
  • តើក្នុងនោះមានការណែនាំរហូតដល់ទីបញ្ចប់ដោយសុវត្ថិភាពដែរឬទេ?
  • តើយើងមានដែលធ្លាប់ឆ្ងល់អំពីសាសនាដែលយើងកំពុងអនុវត្តតាមដែរឬទេ?
  • ហើយអ្វីទៅជាមូលហេតុដែលនាំយើងជ្រើសរើសយកវា?

*ល្អណាស់! សូមពិចារណាពីមូលហេតុនេះបន្តិច អ្នកខ្លះបានជ្រើសរើសសាសនាតាមសិទ្ធិរបស់ខ្លួន ហើយអ្នកខ្លះទៀតបានទទួលយកតាមការអុសទាញរបស់គេ ក៏ប៉ុន្តែវាមិនត្រឹមត្រូវឡើយដែលនិយាយថា ភាគច្រើននៃពួកយើងកាន់សាសនាមួយនេះ ព្រោះពួកគេបានកើតមកក្នុងសាសនាមួយនេះ វាជាសាសនានៃគ្រួសាររបស់យើង ឬសាសនានៃសហគមន៍ ក៏ប៉ុន្តែនេះវាមិនមែនជាបញ្ហាសំខាន់ទេ។

*ល្អណាស់……វាជារឿងសំខាន់បំផុត ដែលយើងត្រូវជ្រើសសាសនាត្រឹមត្រូវ យើងមានជីវិតដ៏ខ្លីមួយប៉ុណ្ណោះ។ យើងទាំងអស់ត្រូវការដំណើរជីវិត ដែលនាំយើងទៅរកភាពជោគេះជ័យ និងសុភមង្គលគ្មានដែនកំណត់ គ្មាននរណាម្នាក់ចង់រស់ក្នុងជីវិតទេវនាឡើយ។
*បាទ...តើអ្វីទៅដែលបញ្ជាក់ថា យើងបានកាន់តាមសាសនាត្រឹមត្រូវនោះ? ល្អណាស់! ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចជឿជាក់ថា អ្នកកាន់សាសនាពិតឡើយ ឬដោយការទទួលយកសាសនាដោយមិនបានពិចារណា។

សាសនាចាំបាច់ត្រូវតែតាមវា ព្រោះវាជាការពិត។

  • សាសនា ត្រូវឈរលើមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។ មិនគ្រប់គ្រាន់ទេ បើគ្រាន់តែនិយាយថា ខ្ញុំមានជំនឿ ខ្ញុំមានជំនឿ ខ្ញុំតាមការពិត។ អនុភាពនៃជំនឿសាសនា មិនមែនបញ្ជាក់ថា សាសនានោះត្រឹមត្រូវឡឿយ។
  • សាសនាចាំបាច់ត្រូវមានភស្តុតាង ដើម្បីធ្វើការគោរពសក្ការៈ និងការខិតខំប្រឹងប្រែងអនុវត្តតាមធម៌វិន័យរបស់វា។ ចាំបាច់ត្រូវតែមានភស្តុតាងបញ្ជាក់ឱ្យច្បាស់។

ដូច្នោះដែរ សាសនាដែលយើងកាន់តាមនោះត្រូវមានបទដ្ធានជាសកលពិតប្រាកដ ដែលសមស្របគ្រប់សម័យកាល និងត្រូវបានគេយល់គ្រប់គ្នា និងគ្រប់ពេលវេលា។ ហើយមនុស្សគ្រប់រូបអាចទទួលយកសាសនានោះបាន ដោយមិនប្រកាន់ប្រជាជាតិ វប្បធម៌ ឬសប្បុរឡើយ។

  • សាសនាដែលត្រឹមត្រូវនោះចាំបាច់ប្រាប់យើងឲ្យដឹងថា តើនរណាជាអ្នកបង្កើតយើង និងអ្វីៗដែលនៅជុំវិញយើង? វាចាំបាច់ត្រូវបកស្រាយឲ្យច្បាស់ពីអត្ថន័យនៃវត្តមាន… ជាពិសេសគោលបំណងនៃជីវិត។
  • សាសនាដែលពិតចាំបាច់ត្រូវផ្ដល់នូវគោលការណ៍ណែនាំច្បាស់លាស់ និងបង្រៀនលើរបៀបនឬការរួមរស់ជាមួយគ្នា។ ចាំបាច់ត្រូវផ្តល់ភាពរីករាយ និងសុខសន្តិភាពដល់ចិត្តរបស់យើង។ ក្រោមការណែនាំរបស់វា ដោយគ្មានភាពផ្ទុយគ្នាណាមួយឡើយ។

យើងបានដឹងហើយមុននេះពីតម្រូវការដែលចាំបាច់ត្រូវមាននៅក្នុងសាសនា។

ដូច្នេះយើងចាំបាច់ត្រូវសួរខ្លួនយើងថា:

  • តើសាសនាដែលយើងកាន់តាមនោះបានផ្តល់រាល់តម្រូវការដែរឬទេ?
  • តើមនុស្សគ្រប់រូបអាចកាន់សាសនានោះបានដែរឬទេ?
  • តើវាសមស្របគ្រប់ជំនាន់ដែរឬទេ?
  • តើវាផ្អែកលើមូលដ្ឋាន និងភស្តុតាងពិតប្រាកដដែរឬទេ?

ជាការពិតណាស់ មុននឹងយើងជ្រើសរើសយកសាសនាណាមួយសំរាប់ខ្លួនយើង គឺយើងចង់បានសាសនាដែលផ្ដល់រាល់តម្រូវការទាំងអស់ ដើម្បីងាយស្រួលក្នុងការស្វែងយល់ យើងចាប់ផ្ដើមនឹងសាសនាមួយគឺ សាសនាអ៊ីស្លាម

  • អ៊ីស្លាម ជាសាសនាដែលងាយស្រួលបំផុតក្នុងការអនុវត្តតាម និងទូលំទូលាយ ហើយជំរុញឲ្យមានសេចក្ដីស្រឡាញ់ ការអត់អោន សន្តិភាព និងសាមគ្គីភាព ដោយផ្តល់ដល់បុគ្គល់នូវអត្ថន័យសុភមង្គលពិតប្រាកដ ហើយសេចក្ដីណែនាំដ៏ច្បាស់លាស់ ឆ្ពោះទៅរកសួនច្បារនៃឋានសួគ៌ដោយការអនុញ្ញាតិពីអល់ឡោះ។
  • ហើយបានគាំទ្ររាល់សិទ្ធិ និងតម្លៃរបស់មនុស្សគ្រប់រូប សូម្បីតែអ្នកក្រីក្រ និងអ្នកមានវិបិត្ត នៅលើមាត្រដ្ធានធំមួយ ដែលវាបានដោះស្រាយបញ្ហាជាច្រើននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
  • អ៊ីស្លាម បាននាំមកនូវសារលិខិតជាសកលមួយដល់មនមនុស្សទាំងអស់។
  • អ៊ីស្លាម ជាសារមួយយ៉ាងច្បាស់លាស់បំផុត គឺគោរពចំពោះព្រះអល់ឡោះ ដោយមិនគោរពអ្នកផ្សេងឡើយ។

មូហាំម៉ាត់ បានទទួលសារតាមរយៈ គម្ពីរគួរអាន ព្រះអល់ឡោះទ្រង់បានមានព្រះបន្ទូលក្នុងឃ្លាមួយដែលបានបញ្ចុះទៅលើមូហាំម៉ាត់ និងសំដៅទៅលើមនុស្សទាំងមូលថា៖

ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឲ្យពួកអ្នក និងបានបង្គ្រប់ការប្រទានរបស់យើងឲ្យពួកអ្នក និងថ្ងៃនេះផងដែរយើងបានជ្រើសរើសសាសនាអ៊ីស្លាម ជាសាសនារបស់ពួកអ្នក។

(គម្ពីរគួរអាន 5:3)

អំពីអត្ថបទនេះ:

ប្រែសម្រួល: អង្គការវប្បធម៌អារ្យធម៌កម្ពុជា-អារ៉ាប់

អត្ថបទចម្លងចេញពីវីដេអូ: Yusuf Muhammad (ម៉ាត់ យូសុះ)

ផ្សព្វផ្សាយ: kamnopislam.com


ទស្សនាវីដេអូខាងក្រោម ឬចូលទៅកាន់តំណភ្ជាប់នេះ!

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

1 comment

  1. test
សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify