The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ហ៊ីជើបគឺជាអ្វី?

ហ៊ីជើបគឺជាអ្វី?
.............
យើងប្រាកដជាធ្លាប់បានលឺគេហៅ ហ៊ីជើប(حجاب)ជាភាសាខ្មែរថា «ក្រមា» រឺ «ក្រមាទទូ» ដែលន័យនេះ មិនអាចឆ្លុះបញ្ចាំងពីអត្ថន័យទាំងស្រុងរបស់ហ៊ីជើបបានទេ មានស្រ្តីជាច្រើនបានទទូក្រមា
តែមិនបានពាក់ហ៊ីជើប ព្រោះក្រមារបស់ពួកនាងមាននាទីត្រឹមតែបិទបាំងសសៃសក់ប៉ុណ្ណោះ
(អ្នកខ្លះក៏បិទមិនជិត) នូវខណៈហ៊ីជើបមានអត្ថន័យលើសពីនេះ!។

ហ៊ីជើបសំដៅ «ការបិទបាំង» ដែលមិនមែនមានន័យគ្រាន់តែជាគ្រឿងតុបតែងកាយ មាននាទីបិទបាំងផ្នែកខាងក្រៅប៉ុណ្នោះទេ។
នៅមានន័យសំដៅដល់ចរិយាមាយាទ ការរៀបចំខ្លួន ការខ្មាស់អៀន និងការរក្សាចិត្តគំនិតល្អ ដែលនៅផ្នែកខាងក្នុងផងដែរ។

ហ៊ីជើប ប្រៀបដូចជាឧបករណ៍ជួយអោយមុស្លីម៉ះ (ស្រ្តីកាន់សាសនាអ៊ីស្លាម) នឹកគិតដល់ព្រះអល់ឡោះ គ្រប់ទង្វើនាងបានធ្វើ និងការប្រុងប្រយ័ត្ន ហើយប្រតិបត្តិគ្រប់យ៉ាងអោយស្ថិតក្នុងច្បាប់អ៊ីស្លាមកាន់តែច្រើនឡើង
ដោយការកោតខ្លាចចំពោះអល់ឡោះ ហើយត្រូវចាត់ទុកថានាងគឺជាតំណាងរបស់ អល់ឡោះនៅលើលោកនេះ គ្រប់ចរិកលក្ខណនិងឥរិយាបថរបស់នាងគឺជារូបភាពរបស់អ៊ីស្លាមទាំងមូល ដូចនេះអ្នកពាក់ហ៊ីជើបមិនមែនគ្រាន់តែទទួលក្រណាត់មួយដុំមកបិទបាំងរាងកាយប៉ុណ្ណោះទេ តែត្រូវទទួលយកក្បួនច្បាប់ដែលភ្ជាប់ជាមួយក្រណាត់មួយដុំនោះមកគ្របដណ្ដប់ចិត្តផងដែរ។
ព្រះអល់ឡោះជាម្ចាស់បានមានព្រះរាជបន្ទូល (الأحزاب/59) ៖
يَأَيُّهَا النَّبِيُّ قُل لِّأَزْوَاجِكَ وَبَنَاتِكَ وَنِسَآءِ الْمُؤْمِنِيْنَ يُدْنِيْنَ عَلَيْهِنَّ مِنْ جَلاَبِيْبِهِنَّ، ذَلِكَ أَدْنَى أَن يُعْرَفْنَ فَلاَ يُؤْذَيْنَ، وَكاَنَ اللهُ غَفُوراً رَّحِيماً
" ឱ! ណាពី (មូហាំម៉ាត់) ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នក និងបុត្រីរបស់អ្នក និងបណ្ដាស្ត្រីដែលមានជំនឿអោយបិទបាំងរាងកាយរបស់ពួកនាង ដោយសំលៀកបំពាក់របស់ពួកនាង ធ្វើដូចនេះ នាងនឹងត្រូវគេស្គាល់(ថាជាអ្នកកាន់សាសនាអ៊ីស្លាម) ហើយពួកនាងក៏មិនត្រូវគេរំខាន រឺមើលងាយដែរ ហើយព្រះអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់ "។

ហើយព្រះអល់ឡោះបានមានព្រះរាជបន្ទូលទៀតថា (النور/31) ៖

وَقُل لِّلْمُؤْمِنَاتِ يَغْضُضْنَ مِنْ أَبْصَارِهِنَّ وَيَحْفَظْنَ فُرُوجَهُنَّ وَلاَ يُبْدِيْنَ زِيْنَتَهُنَّ إِلاَّ مَا ظَهَرَمِنْهَا، وَلْيَضْرِبْنَ بِخُمُرِهِنَّ عَلَى جُيُوْبِهِنَّ، وَلاَ يُبْدِيْنَ زِيْنَتَهُنَّ إِلاَّ لِبُعُولَتِهِنَّ ءَابَائِهِنَّ أَوْ ءَابَآءِ بُعُولَتِهِنَّ أَوْ أَبْنَآئِهِنَّ أَوْ أَبْنَآءِ بُعُولَتِهِنَّ أَوْ إِخْوَانِهِنَّ أَوْ بَنِى إِخْوَانِهِنَّ أَوْ نِسَآئِهِنَّ أَوْ ماَمَلَكَتْ أَيْمَانُهُنَّ أَوِ التَّابِعِيْنَ غَيْرِ أُوْلِى الْإِرْبَةِ مِنَ الرِّجَالِ أَوِ الطِّفْلِ الَّذِيْنَ لَمْ يَظْهَرُوا عَلَى عَوْرَاتِ النِّسَآءِ، وَلاَ يَضْرِبْنَ بِأَرْجُلِهِنَّ لِيُعْلَمَ مَا يُخْفِيْنَ مِنْ زِيْنَتِهِنَّ، وَتُوْبُوا إِلَى اللهِ جَمِيْعاً أَيُّهَ الْمُؤْمِنُونَ لَعَلَّكُمْ تُفْلِحُونَ

" ហើយចូរអ្នក (មូហាំម៉ាត់) ប្រាប់ទៅបណ្ដាស្ត្រីដែលមានជំនឿអោយពួកនាងទំលាក់ក្រសែភ្នែកនាងចុះ (ពីការមើលទៅបុរសដែលច្បាប់អ៊ីស្លាមហាម) ហើយអោយពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាង {ពីការហ្ស៊ីណា(ខុសប្រពៃណី)} ហើយកុំអោយពួកនាងបង្ហាញសម្រស់(អៅរ៉ាត់) របស់ពួកនាង លើកលែងកន្លែងដែលអនុញ្ញាតិ (ផ្ទៃមុខ ប្រអប់ដៃ) ហើយអោយពួកនាងបិទដោយក្រមាចាប់តាំងពីក្បាលរហូតដល់ដើមទ្រូងរបស់នាង ហើយកុំអោយពួកនាង បង្ហាញសម្រស់នៅបុរសក្រៅពីស្វាមីពួកនាង ឪពុករបស់ពួកនាង ឪពុកក្មេករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗរបស់ប្ដីពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗរបស់បងប្អូនពួកនាង ស្រ្តីគ្នាឯង ខ្ញុំបម្រើដាច់ថ្លៃ រឺអ្នកបម្រើប្រុសដែលគ្មានកាមតណ្ហា ព្រមទាំងក្មេងតូចៗ ដែលពុំទាន់ដឹងពីកេរ្ដិ៍ខ្មាស់របស់ស្រ្តីនៅឡើយ។ ហើយកុំអោយពួកនាងដើរទន្រ្ទាំជើងបន្លឺសំលេង ដើម្បីអោយគេដឹងនូវអ្វីដែលគួរបិទបាំងនៃការតុបតែងខ្លួនរបស់ពួកនាងអោយសោះ ឱបណ្ដាអ្នកដែលមានជំនឿ! ចូរសុំអភ័យទោសចំពោះព្រះអល់ឡោះទាំងអស់គ្នា សង្ឃឹមថាអ្នកនឹងទទួលបានជោគជ័យ "។
 ................
Page ស្វែងយល់អំពីសាសនាឥស្លាម
by: Sokary Omar

Getting Info...

About the Author

បណ្ដាញយូអេអាយកម្ពុជា

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify