The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8
Posts

ាឌាប (សីលធម៌) សំរាប់ថ្ងៃរ៉យ៉ា

អាឌាប (សីលធម៌) សំរាប់ថ្ងៃរ៉យ៉ា
តើក្នុងថ្ងៃរ៉យ៉ាស៊ុណ្ណះត្រូវធ្វើអ្វីខ្លះ?
ស្ហៃខ អ៊ីពនូ អ៊ូសៃមីន បានឆ្លើយថា ៖
១ - ស៊ុណ្ណះត្រូវសូត្រតឹកពៀត
២ - ហូបផ្លែល្មើរចំនួនសេស (៣ផ្លែ ឬ៥ ឬ៧ ឬ....) មុនពេលចេញទៅសឡាតរ៉យ៉ាហ្វ៊ីតត្រោះ ។
៣ - ចំពោះបុរសត្រូវស្លៀកពាក់ដែលល្អបំផុតសំរាប់គាត់ ។
រីឯស្រ្តីវិញមិនត្រូវស្លៀកពាក់ដែលស្អាតដូចបុរសពេលចេញទៅសឡាតថ្ងៃរ៉យ៉ាឡើយ ។
៤ - ងូតទឹកមុនពេលទៅសឡាតថ្ងៃរ៉យ៉ា
៥ - ជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃរ៉យ៉ា
៦ - ស៊ុណ្ណះអ្នកដែលដើរទៅសឡាត ពេលត្រឡប់មកវិញដើរផ្លូវផ្សេងៗ ។
ម៉ាជ្ជមួក អាល់ហ្វាតាវ៉ា ១៦/២១៦-២២៣
សំរាប់អ្នកដែលគ្មានផ្លែល្មើរអាចហូបអ្វីក៏បាន ទោះបីទឹកមួយកែវក្តី។
____________________________។
ការហ្សាកាត់ហ្វិតទ្រេះ
#ប្រធានបទ
1. ការនៀត
2. ប្រភេទម្ហូបសម្រាប់បរិច្ចាគហ្សាកាត់ហ្វីតត្រោះ
3. បរិមាណនៃការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ
4. ពេលវេលាដែលតម្រូវឲ្យហ្សាកាត់ហ្វីតត្រោះ
5. ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះជាលុយ ឬជាអ្វីផ្សេងក្រៅពីម្ហូប
6. ពិទអះខ្លះៗនៃការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ
7. ត្រូវបរិច្ចាគហ្សាកាត់ហ្វីតត្រោះនៅកន្លែងដែលខ្លួនកំពុងរស់នៅ
8. ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះឲ្យទារកក្នុងផ្ទៃ
_______________________។

1. ការនៀត
តើត្រូវនៀតហ្សាកាត់ហ្វ៊ីតត្រោះដូចម្តេច?
ពាក្យថា នៀត គឺនៅក្នុងចិត្ត មានន័យថា ចិត្តអ្នកចង់ធ្វើវាបន្ទាប់ពីអ្នកបានដឹង ។
- ការនៀតដោយគ្រលាស់អណ្តាត ឬបញ្ចេញសំឡេង ដូចជានិយាយថា ៖ « ខ្ញុំចង់ហ្សាកាត់ហ្វ៊ីតត្រោះឲ្យអ្នកនេះ ឬអ្នកនោះដើម្បីអល់ឡោះ វាជាពិទអះ » ។
- ដូច្នេះ ការនៀត គឺនៅក្នុងចិត្តប៉ុណ្ណោះ រាល់អ៊ីហ្ពាឌាត់ទាំងអស់ដែលអ្នកធ្វើចំពោះអល់ឡោះ គឺនៀតក្នុងចិត្តប៉ុណ្ណោះ ។
តើអ្វីទៅដែលហៅថានៀត?
- ការដែលអ្នកមានចិត្តចង់ហ្សាកាត់ហ្វ៊ីត្រោះ មានន័យថា «អ្នកបាននៀតហើយ»
- អ្នកទៅផ្សារដើម្បីទិញអង្ករសំរាប់ហ្សាកាត់ហ្វ៊ីត្រោះ មានន័យថា «អ្នកបាននៀត»
- អ្នករៀបចំអង្ករដាក់ក្នុងថង់ដើម្បីយកទៅឲ្យអ្នកក្រ មានន័យថា «អ្នកបាននៀត»
តើអ្នកចង់នៀតអ្វីទៀត?
- វាជាទង្វើពិទអះដែលអ្នកយកអង្ករទៅឲ្យអ្នកក្រហើយអង្គុយគិតថាត្រូវនៀតដូចម្តេច? ឬយកអង្ករមកថើប ឬអ្នកគ្រលាស់អណ្តាតថា ហ្សាកាត់ឲ្យអ្នកនេះ ឬអ្នកនោះ វាជាពិទអះ ។
________

2. ប្រភេទម្ហូបសម្រាប់បរិច្ចាគហ្សាកាត់ហ្វីតត្រោះ ៖
និយាយដោយ ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន (صالح الفوزان) ៖
ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ(زكاة الفطر) គឺរ៉ស៊ូលុលឡោះបានបញ្ជាក់ច្បាស់លាស់ណាស់ ដូចមាននៅក្នុងហាទីស(អាល់ពូខរី និងមូស្លីម) គឺ ៖ ១កន្តាំងនៃស្រូវបាលី ១កន្តាំងនៃស្រូវសាឡី ១កន្តាំងនៃផ្លែល្មើ ១កន្តាំងនៃទំពាំងបាយជូរស្ងួតក្រៀម ១កន្តាំងនៃទឹកដោះគោស្ងួត។ ទាំងអស់នេះសុទ្ធតែជាម្ហូបដែលមាននៅក្នុងជំនាន់រ៉ស៊ូលុលឡោះ មិនថានៅឯទីក្រុង ឬនៅតាមជនបទ ។ 
وفي الصحيحين عن أبي سعيد الخدري رضي الله عنه قال : ( كنا نعطيها في زمن النبي صلى الله عليه وسلم صاعاً من طعام أو صاعاً من تمر أو صاعاً من شعير أو صاعاً من إقط أو صاعاً من زبيب ) رواه البخاري في ( الزكاة ) باب صدقة الفطر برقم 1506 ، ومسلم في ( الزكاة ) باب زكاة الفطر على المسلمين برقم 985

តែបើសិនជាមានម្ហូបណាផ្សេងមកជំនួសក្រៅពីម្ហូបខាងលើ គឺត្រូវបរិច្ចាគម្ហូបនោះដែលមានទម្ងន់១កន្តាំងនៃម្ហូប ដូចមាននៅក្នុងហាទីសរ៉ស៊ូលុលឡោះ ដែលសំដៅទៅលើម្ហូបដែលហូបនៅក្នុងប្រទេស គឺត្រូវបរិច្ចាគ១កន្តាំងនៃម្ហូបនោះ ។
________

3. បរិមាណនៃការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ ៖
អាល់អ៉ីមុំា អ៉ីបនូ ហ្ពាហ្ស (ابن باز) យល់ឃើញថា ចំពោះ១កន្តាំងអង្ករប្រហែលជា ៣គីឡូក្រាម រីឯអ៊ូឡាម៉ាកផ្សេងទៀតដូចជា ស្ហៃខ អ៉ីបនូ អ៊ូសៃមីន (ابن عثيمين) យល់ឃើញថា ១កន្តាំងប្រហែលជា ២.៥គីឡូក្រាម។ ទាំងអស់នេះ គឺត្រឹមត្រូវដូចគ្នា ។
_______

4. ពេលវេលាដែលតម្រូវឲ្យហ្សាកាត់ហ្វីតត្រោះ ៖
ហ្វាតាវ៉ា ស្ហៃខ អ៉ីបនូ អ៊ូសៃមីន ابن عثيمين ៖ 
ចំពោះពេលវេលាដែលតម្រូវឲ្យហ្សាកាត់ហ្វីតត្រោះ គឺមាន២ ៖

ទី១ ៖ ពេលវេលាដែលវ៉ាជិប ហើយល្អត្រឹមត្រូវស្របតាមស៊ុណ្ណះ គឺមុនពេលមូស្លីមីនចេញទៅសឡាតថ្ងៃរ៉យ៉ាស្រាយបួស ។

ទី២ ៖ ពេលវេលាដែលអនុញ្ញាតក្នុងហ៊ូកុមឥស្លាម គឺមុនថ្ងៃរ៉យ៉ា២ថ្ងៃ ។

ចំពោះការបរិច្ចាគបន្ទាប់ពីសឡាតថ្ងៃរ៉យ៉ារួច ហ៊ូកុមវា គឺហារ៉ម ហើយក៏គ្មានបានប៉ះឡាអ្វីដែរ ពីព្រោះរ៉ស៊ូលុលឡោះបានបញ្ជាឲ្យបរិច្ចាគមុនពេលមូស្លីមីនចេញដើរទៅសឡាតថ្ងៃរ៉យ៉ា ហេតុនេះការដែលបរិច្ចាគបន្ទាប់ពីសឡាតរួច គឺមានន័យថា បុគ្គលនោះបានធ្វើនូវទង្វើមួយដែលអល់ឡោះ និងរ៉ស៊ូលុលឡោះមិនបានបញ្ជា ដូចមានក្មុងហាទីសណាពីដែលមានន័យថា ៖ បើនរណាហើយដែលបានធ្វើនូវការងារដែលគ្មាននៅក្នុងអាល់គួរអាន ឬគ្មាននៅក្នុងស៊ុណ្ណះ អល់ឡោះមិនទទួលយកឡើយ ហើយការងារនោះ គឺខូច ហើយនឹងត្រឡប់ទៅរកបុគ្គលនោះវិញ ។

ដូចហាទីសមួយទៀតដែរ ៖ បើសិនជាបុគ្គលណាហើយដែលបរិច្ចាគមុនពេលសឡាតថ្ងៃរ៉យ៉ានោះ គឺចាត់ទុកថាជាហ្សាកាត់ដែលត្រឹមត្រូវ តែបើសិនជាបរិច្ចាគបន្ទាប់ពីសឡាតថ្ងៃរ៉យ៉ារួច គឺជាសាឌាកោះ ( صدقة ) ធម្មតាទូទៅដូចជាសោឌាកោះផ្សេងៗ ។
قال ابن عباس فرض رسول الله صلى الله عليه وسلم : ( زكاة الفطرِ طُهرَةً للصائمِ من اللغوِ والرفثِ وطُعْمَةً للمساكينِ مَنْ أدَّاها قَبْلَ الصلاةِ فَهِيَ زكاةٌ مقبولَةٌ ، وَمَنْ أدَّاها بَعْدَ الصلاةِ فهِيَ صدَقَةٌ مِنَ الصدَقَاتِ ) حسنه الألباني في صحيح أبي داود1609

លើកលែងតែបុគ្គលនោះមានហេតុផលត្រឹមត្រូវដូចជា ៖
ទី១ ៖ ភ្លេចបរិច្ចាគហ្សាកាត់ហ្វីតត្រោះ តែបន្ទាប់ពីសឡាតថ្ងៃរ៉យ៉ារួចស្រាប់តែនឹកឃើញ ។
ទី២ ៖ បុគ្គលនោះជារៀងរាល់ឆ្នាំតែងតែមានគេបរិច្ចាគជំនួសគាត់ តែបន្ទាប់ពីសឡាតថ្ងៃរ៉យ៉ារួចទើបដឹងថា ខ្លួនគាត់គ្មានអ្នកបរិច្ចាគជូនគាត់ដូចមុនៗ ។ 
ទី៣​ ៖ ដោយសារតែគេប្រកាសព័ត៌មានភ្លាមៗលឿនពេកអំពីការមកដល់នៃថ្ងៃរ៉យ៉ា ធ្វើឲ្យគាត់រៀបចំបរិច្ចាគហ្សាកាត់ហ្វីតត្រោះមិនទាន់ ។ 

ក្នុងលក្ខណៈដែលមានហេតុផលត្រឹមត្រូវដូចបានរៀបរាប់ គឺគ្មានបញ្ហាឡើយក្នុងការបរិច្ចាគហ្សាកាត់ហ្វីតត្រោះបន្ទាប់ពីសឡាតថ្ងៃរ៉យ៉ារួច គឺការបរិច្ចាគរបស់គាត់ត្រឹមត្រូវ ពីព្រោះរ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា ៖ បើសិនជាបុគ្គលណាហើយដែលបានដេកលក់មិនបានសឡាតក្នុងពេលវេលារបស់វា ឬភ្លេចសឡាត ចូរបុគ្គលនោះសឡាតវិញពេលនឹកឃើញ ។
قال صلى الله عليه وسلم : ( فإذا نسيَ أحدُكم صلاةً ، أو نامَ عنْها ، فليُصلِّها إذا ذَكرَها ) صححه الألباني في الترمذي 177 من حديث أبي قتادة

ខាងលើគឺជាសឡាត ដែលជាប្រការវ៉ាជិបធំបំផុតក្នុងសាសនាឥស្លាមដែលបានកំណត់ទៅតាមពេលវេលារបស់វា ចុះទម្រាំតែមិនមែនជាសឡាតទៀត គឺរឹតតែគ្មានបញ្ហាឡើយ ដូចជាការភ្លេចហ្សាកាត់ហ្វីតត្រោះ តែបន្ទាប់ពីសឡាតរ៉យ៉ារួចទើបនឹកឃើញ គឺត្រូវបរិច្ចាគហ្សាកាត់ហ្វីតត្រោះពេលនឹកឃើញ គ្មានបញ្ហាឡើយ ការបរិច្ចាគគឺត្រឹមត្រូវ ។

ហ្វាតាវ៉ា អ៉ីមុំា អ៉ីបនូ ហ្ពាហ្ស ថា ៖ វ៉ាជិបត្រូវបរិច្ចាគហ្សាកាត់ហ្វីតត្រោះមុនពេលសឡាតថ្ងៃរ៉យ៉ា ដូចដែលណាពីមូហាំម៉ាត់បានបញ្ជា តែគ្មានបញ្ហាឡើយបើសិនជាបុគ្គលនោះបរិច្ចាគមុនថ្ងៃរ៉យ៉ា ១ថ្ងៃ ឬ២ថ្ងៃ ឬ៣ថ្ងៃ តែមិនត្រូវពន្យារពេលរហូតដល់ចប់សឡាតថ្ងៃរ៉យ៉ាស្រាយបួសនោះឡើយ ។ 
__________

5. ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះជាលុយ ឬជាអ្វីផ្សេងក្រៅពីម្ហូប ៖
ស្ហៃខ មូហាំម៉ាត់ ពិន ហាទី អាល់មទខលី ថា ៖
រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា ៖ "ហ្សាកាត់ហ្វីតត្រោះ គឺត្រូវបរិច្ចាគដោយ១កន្តាំងនៃម្ហូប"។ រ៉ស៊ូលុលឡោះបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ហ្សាកាត់ហ្វីតត្រោះ គឺត្រូវបរិច្ចាគដោយ១កន្តាំងនៃម្ហូប។ ហើយកាលនោះសោះហ្ពាត់រ៉ស៊ូលុលឡោះក៏បានបរិច្ចាគដោយ១កន្តាំងនៃម្ហូបផងដែរ ។

ដូច្នេះ បង្ហាញឲ្យឃើញថា ត្រូវបរិច្ចាគហ្សាកាត់ហ្វីត្រោះដោយម្ហូបដែលមនុស្សភាគច្រើនបានហូប រីឯការបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយអ្វីផ្សេងជំនួសម្ហូប គឺខុស មិនត្រឹមត្រូវ គ្មានបានប៉ះឡាឡើយ ដូចជា ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយសំលៀកបំពាក់ ទោះបីជាសំលៀកបំពាក់នោះមានតម្លៃថ្លៃយ៉ាងណាក៏ដោយ ឬដោយគ្រឿងតុបតែងខ្លួនរបស់ស្រីៗដូចជា មាសប្រាក់ជាដើម នេះមិនមែនជាម្ហូបឡើយ ទោះបីជាមានតម្លៃថ្លៃយ៉ាងណាក៏ដោយ ។

រីឯការបរិច្ចាគលុយវិញ គឺរ៉ស៊ូលុលឡោះមិនបានបញ្ជាឲ្យបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយលុយនោះទេ ក្នុងខណៈដែលនៅជំនាន់រ៉ស៊ូលុលឡោះក៏មានលុយផងដែរ តើហេតុអ្វីបានជាគាត់មិនព្រមបរិច្ចាគលុយ តែបែរជាបញ្ជាឲ្យមូស្លីមីនបរិច្ចាគម្ហូបទៅវិញ ? 

អ្វីដែលត្រឹមត្រូវដូចមាននៅក្នុងស៊ុណ្ណះ និងទង្វើសោះហ្ពាត់រ៉ស៊ូលុលឡោះ និងទង្វើអាស្សាឡាហ្វជំនាន់មុនគឺ ៖
បរិច្ចាគម្ហូប ដូចជាអង្ករ ឬផ្លែឡាមើរ ឬផ្សេងៗដែលជាម្ហូបហូបប្រចាំប្រទេស ទៅឲ្យអ្នកក្រ គឺអ្នកដែលត្រូវការចាំបាច់ មិនមែនយកលុយទៅឲ្យនោះឡើយ តែបើសិនជាចង់ឲ្យលុយ​បន្ថែមពីលើអង្ករនោះជារឿងល្អ តែជាលុយសោឌាកោះ មិនមែនហ្សាកាត់នោះទេ ។

អាល់អ៉ីមុំា ម៉ាលីក (الإمام مالك) និង អ៉ីបនូ អ៊ូសៃមីន ថា ៖ ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយលុយជំនួសម្ហូប គឺផ្ទុយពីស៊ុណ្ណះ មានន័យថា គ្មានបានប៉ះឡាឡើយ ហើយការធ្វើបែបនោះ គឺវានឹងត្រឡប់ទៅរកបុគ្គលនោះវិញ អល់ឡោះមិនទទួលយកឡើយ ដូចមាននៅក្នុងហាទីស អ៉ីបនូ អ៊ូមើរ(ابن عمر) រាយការណ៍ដោយ អាល់ពូខរី (البخاري) គឺ ៖ រ៉ស៊ូលុលឡោះបានបញ្ជាឲ្យបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយម្ហូប​ ១កន្តាំងនៃផ្លែល្មើរ ឬ១កន្តាំងនៃស្រូវបាឡី ។ 

ស្ហៃខ មូហាំម៉ាត់ អាលី ហ្វៀរកូស បាននិយាយថា ៖ ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយលុយជំនួសម្ហូប គឺត្រូវបានហាមឃាត់ក្នុងម៉ាស់ហាប់ទាំង៣ដូចជា ម៉ាលីក المالكية - ស្ហាហ្វីអ៉ី ​الشافعية - និងអះម៉ាត់ الحنابلة ។

អ៉ីមុំា អាន្នៅវ៉ាវី បាននិយាយថា ៖ បណ្តាអ៊ូឡាម៉ាកស៊ុណ្ណះទាំងអស់ទូទៅសុទ្ធតែនិយាយថា ៖ ការបរិច្ចាគហ្សាកាត់ហ្វ៉ីត្រោះដោយលុយជំនួសម្ហូប គឺមិនអនុញ្ញាតឡើយ លើកលែងតែ អ៉ីមុំា អាពូ ហានីហ្វះ ប៉ុណ្ណោះ ដែលគាត់ថាអនុញ្ញាត ។

ដូច្នេះ យើងត្រូវគោរពតាមអ្វីដូចដែលមាននៅក្នុងហាទីសរ៉ស៊ូលុលឡោះ វាមិនសំខាន់ឡើយហ្វាតាវ៉ាអ្នកនេះ ឬសម្តីអ្នកនោះដែលនិយាយផ្ទុយពីសម្តីរបស់រ៉ស៊ូលុលឡោះ ។
__________

6. ពិទអះខ្លះៗនៃការបរិច្ចាគហ្សាកាត់ហ្វីតត្រោះ ៖

ទី១ ៖ បរិច្ចាគដោយលុយជំនួសម្ហូប គឺផ្ទុយពីស៊ុណ្ណះ វាជាពិទអះ គ្មានបានប៉ះឡាឡើយ ។

ទី២ ៖ ការដាក់អង្ករតែក្នុងថង់ប្លាស្ទីក ឬដាក់ក្នុងមួយកន្តាំង ហើយអង្គុយរង់ចាំក្នុងផ្ទះ ឬក្នុងម៉ាស្ជិទចាំមូស្លីមីនមកសឡាតដាក់លុយ ជាទង្វើផ្ទុយពីស៊ុណ្ណះ វាជាពិទអះថ្មីដែលចូលមកក្នុងឥស្លាម មិនដឹងជាយកមកពីណា?

ទី៣ ៖ ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះដោយយកអង្ករមួយក្តាប់ដៃមកថើប ហើយនៀតដោយគ្រលាស់អណ្តាត ជាពិទអះ ។

ដូច្នេះ វ៉ាជិបសំរាប់មូស្លីមក្នុងការបរិច្ចាគហ្សាកាត់ហ្វីតត្រោះគឺ ទៅទិញអង្ករសំរាប់ខ្លួន និងក្រុមគ្រួសារ និងកូនដែលមានជីវិតក្នុងពោះ ឬទើបនឹងកើត ដោយម្នាក់ ២.៥ ឬ ៣ គីឡូក្រាម បូកសរុបចូលគ្នាទាំងអស់ ហើយយកទៅឲ្យអ្នកក្រីក្រដែលត្រូវការម្ហូបជាចាំបាច់ក្នុងថ្ងៃរ៉យ៉ា។ ឧទាហរណ៍ ៖ អ្នក និងក្រុមគ្រួសារអ្នកទាំងអស់មាន៧នាក់ គឺយកអង្ករ ៣ × ៧នាក់ នឹងឃើញចំនួនដែលត្រូវបរិច្ចាគ ។

បញ្ជាក់ ៖ ហ្សាកាត់ហ្វីតត្រោះ វ៉ាជិបលើអ្នកឥស្លាមទាំងចាស់ ទាំងក្មេង ប្រុស ស្រី អ្នកមានសិទ្ធិសេរីភាព ខ្ញុំបំរើ រីឯទារកក្នុងផ្ទៃ មិនវ៉ាជិបនោះទេ តែជាស៊ុណ្ណះ ដោយយោងទៅលើទង្វើរបស់ឧស្មាន ពិន អោហ្វាន ។
__________

7. ត្រូវបរិច្ចាគហ្សាកាត់ហ្វីតត្រោះនៅកន្លែងដែលខ្លួនកំពុងរស់នៅ ៖
ត្រូវបរិច្ចាគហ្សាកាត់ហ្វីតត្រោះនៅកន្លែងណាដែលខ្លួនកំពុងរស់នៅ ដែលមានអ្នកក្រីក្រ និងមានមូស្លីមីន ។ 

រីឯការផ្ញើលុយពីប្រទេសមួយទៅប្រទេសមួយដើម្បីបរិច្ចាគហ្សាកាត់ហ្វីតត្រោះ គឺអនុញ្ញាតក្នុងន័យចាំបាច់បំផុត យោងហ្វាតាវ៉ា អ៉ីបនូ ហ្ពាហ្ស ។

តែដែលត្រឹមត្រូវ ស្របតាមស៊ុណ្ណះ និងអ៊ូឡាម៉ាកស៊ុណ្ណះភាគច្រើន ដូចជា ម៉ាស់ហាប់ទាំង៤យល់ឃើញថា ៖ នៅទីណា ត្រូវបរិច្ចាគនៅទីនោះ​ ។
___________

8. ការបរិច្ចាគហ្សាកាត់ហ្វីតត្រោះឲ្យទារកក្នុងផ្ទៃ
ការហ្សាកាត់ហ្វ៊ីតត្រោះឲ្យទារកក្នុងផ្ទៃម្តាយមិនមែនជាស៊ុណ្ណះឡើយ ពីព្រោះ គ្មានឌាលីល រីឯទង្វើអ៊ូស្មានវិញ អាល់ហ្ពានីថា (អ៊ីស្នាទខ្សោយ) ។
_________________________________។

ការសូត្រតឹកពៀត
ប្រធានបទ៖
1. របៀបសូត្រតឹកពៀតតាមស៊ុណ្ណះ
2. ពេលវេលានៃការសូត្រតឹកពៀត
3. ការសូត្រតឹកពៀតជាក្រុម
________________

1. របៀបសូត្រតឹកពៀតដែលត្រឹមត្រូវ
គ្មានហាទីសណាមួយដែលត្រឹមត្រូវទៅកាន់ណាហ្ពីមហាំម៉ាត់ទាក់ទងនឹងរបៀបនៃការសូត្រតឹកពៀតណាមួយក្នុងថ្ងៃរ៉យ៉ាឡើយ ។

តែអ្វីដែលត្រឹមត្រូវជាងគេបំផុតស្របតាមស៊ុណ្ណះគឺ ដូចខាងក្រោម ៖

សំនួរ ៖ តើតឹកពៀតត្រូវសូត្រដូចម្តេច?
តើបានដែរឬទេ ការសូត្រតឹកពៀតជាក្រុមៗ?

ចំលើយ ៖
អ៊ីមុំា អ៊ីពនូ ហ្ពាហ្ស បានឆ្លើយថា ៖ ឃ្លានៃតឹកពៀតគឺ ត្រូវសូត្រដូចខាងក្រោម ៖

اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، لاَ إِلَهَ إِلاَّ اللَّهُ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ ، وللَّهِ الْحَمْد

ឬសូត្រ اللَّهُ أَكْبَرُ  ៣ដង

اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، لاَ إِلَهَ إِلاَّ اللَّهُ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ ، اللَّهُ أَكْبَرُ ، وللَّهِ الْحَمْد

ដូចគ្នាដែរអាចសូត្រថា

اللَّهُ أَكْبَرُ كَبِيْرا وَالْحَمْدُ لِلَّهِ كَثِيْرًا، وَسُبْحَانَ الله بُكْرَةً وَأَصِيْلاً

រីឯ« ការសូត្រតឹកពៀតជាក្រុមៗដោយសំឡេងតែមួយ គឺគ្មានក្នុងស៊ុណ្ណះ វាជា «ពិទអះ» ។    

ប្រភព៖ http://www.binbaz.org.sa/noor/7635
_____________

2. ពេលវេលានៃការសូត្រតឹកពៀត

តឹកពៀតថ្ងៃរ៉យ៉ាហ្វ៊ីតត្រោះចាប់ពីម៉ាហ្គរិបយប់រ៉យ៉ា រហូតដល់អ៊ីមុំា និយាយខុតហ្ពះចប់ 

ហ្វាតាវ៉ា អាល់អ៊ីមុំា អ៊ីពនូ ហ្ពាហ្ស 

សំនួរ ៖ មានបងប្អូនពោះមួយយើងបានសួរអំពី តឹកពៀត ថ្ងៃរ៉យ៉ា តើជាស៊ុណ្ណះ ឬជាពិទអះ ពីព្រោះ ខ្ញុំមានអារម្មណ៍ថា ដូចជា មិនសូវមានគេតឹកពៀតសោះក្នុងពេលបច្ចុប្បន្ននេះ?

ចំលើយ ៖ ការសូត្រតឹកពៀតនៅថ្ងៃរ៉យ៉ា ជាស៊ុណ្ណះ ។

- ចំពោះរ៉យ៉ាហ្វ៊ីតត្រោះ គឺ ចាប់ផ្តើមតឹកពៀតចាប់ពី យប់រ៉យ៉ា និងពេលព្រឹកថ្ងៃរ៉យ៉ា រហូតទាល់តែអ៊ីមុំានិយាយខុតហ្ពះចប់ នេះសំរាប់រ៉យ៉ាហ្វ៊ីតត្រោះ គឺ ស៊ុណ្ណះសំរាប់អ៊ីមុំា ឬម៉ាក់មុំ និងផ្សេងៗទៀត ត្រូវតឹកពៀតតាំងពីពេលយប់រ៉យ៉ា រហូតដល់ចប់ខុតហ្ពះ ។

- រីឯ រ៉យ៉ាហាជ្ជី វិញ គឺ ៖ ស៊ុណ្ណះត្រូវសូត្រតឹកពៀតចាប់តាំងពីថ្ងៃទី១ ខែហ្ស៊ុលហ៊ីជ្ជះ រហូតដល់ចប់ថ្ងៃទី ១៣ នៃខែហ៊្សុលហ៊ីជ្ជះ គឺ ១៣ថ្ងៃ ។

ជាពិសេស ថ្ងៃអារ៉ហ្វះ និងថ្ងៃបន្ទាប់ៗ និងបន្ទាប់ពីរៀងរាល់សឡាតហ្វើរទូរួចផងដែរ ។

أخونا يسأل عن التكبير في يوم العيد، يقول: هل هو سنة أم بدعة؛ لأني ألاحظ أنه اختفى في كثير من المناسبات؟ 

التكبير في أيام العيد سنة، يوم عيد الفطر، ليلة العيد وصباح العيد حتى تنتهي الخطبة، هذا في عيد الفطر، يستحب التكبير ليلة العيد وصباح العيد إلى انتهاء الخطبة من الإمام والمأموم وغيرهم، أما في عيد النحر فيستحب التكبير من أول شهر ذي الحجة، من أول شهر الحجة إلى نهاية اليوم الثالث عشر، ثلاثة عشر يوماً، كلها محل تكبير، من أول يوم إلى نهاية اليوم التاسع العشر، إلى غروب الشمس، كله تكبير، وفيه يوم عرفة وما بعده يجتمع فيه التكبير المطلق والمقيد، التكبير المطلق في جميع الأوقات في يوم عرفة وما بعده، والمقيد عقب الصلوات الخمس، يكبر بعدها.


ប្រភព៖ http://www.binbaz.org.sa/noor/7629
______________

3. ការសូត្រតឹកពៀតជាក្រុម
ការសូត្រតឹកពៀតជាក្រុមៗ ដោយចង្វាក់តែមួយតាមមេក្រូ ឬផ្សេងៗ ជាទង្វើផ្ទុយពីស៊ុណ្ណះ

សំនួរ ៖ តើហូកុមដូចម្តេចដែរចំពោះការតឹកពៀតក្នុងម៉ាស្ជិទដោយដាក់មេក្រូ ក្នុងចន្លោះថ្ងៃរ៉យ៉ា ហើយមានអ្នកសូត្រតាមក្រោយជាក្រុមៗ?

ចំលើយ ៖ « នេះជាទង្វើដែលមិនគួរធ្វើឡើយ » ពីព្រោះ សោះហ្ពាត់រ៉សូលុលឡោះគ្មាននរណាម្នាក់សូត្រតឹកពៀតស្រែកខ្លាំងៗ ដូចជាការប៉ាងនោះទេ ហើយក៏គ្មាននរណាម្នាក់ទៅអង្គុយកន្លែងខ្ពស់ដើម្បីសូត្រតឹកពៀតនោះដែរ ក៏ប៉ុន្តែ កាលនោះសោះហ្ពាត់រ៉សូលុលឡោះបានសូត្រតឹកពៀតតាម « ទីផ្សារលក់ដូរ, តាមម៉ាស្ជិទ, តាមផ្ទះ, តាមតង់, នៅកន្លែងមីណា » ហើយគ្មាននរណាម្នាក់ក្នុងចំណោមសោះហ្ពាត់រត់ទៅរកកន្លែងខ្ពស់ដើម្បីស្រែកសូត្រតឹកពៀតនោះដែរ ។

ហ្វាតាវ៉ា ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន ថា ៖
« ការសូត្រតឹកពៀតថ្ងៃរ៉យ៉ាជាក្រុមៗ ដោយសំឡេងតែមួយ ជា «ពិទអះ» គ្មានឡើយទង្វើបែបនេះក្នុងស៊ុណ្ណះរ៉សូលុលឡោះ ហើយក៏គ្មានសោះហ្ពាត់ណាម្នាក់បានធ្វើទង្វើបែបនេះដែរ « តែអ្វីដែលត្រឹមត្រូវគឺ ត្រូវសូត្រតឹកពៀតរៀងៗខ្លួនដោយសំឡេងរៀងៗខ្លួន » ។
____________________________។

ការសឡាតរ៉យ៉ា
#ច្បាប់នៃការសឡាតថ្ងៃរ៉យ៉ា ៖
********************
គណៈកម្មការធិការអចិន្ត្រៃនៃហ្វាតាវ៉ា (اللجنة الدائمة) ថា ៖ ជាហ្វារទូកីហ្វាយ៉ះ (فرض كفاية) តែមានអ៊ូឡាម៉ាកខ្លះថា ៖ វ៉ាជិបមកលើមូស្លីមគ្រប់ៗគ្នា (فرض عين) ដូចសឡាតជុំអាត់ដែរ ។

ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន ថា ៖ សឡាតថ្ងៃរ៉យ៉ាមានក្នុងគួរអាន និងស៊ុណ្ណះ និងការឯកភាពជាឯកច្ឆន្ទរបស់មូស្លីមីន ពីព្រោះការដែលមូស្លីមីនដើរទៅសឡាតថ្ងៃរ៉យ៉ា ជាការបញ្ជាក់ឲ្យឃើញនូវរូបភាពរស់រវើកនៃឥស្លាម ជាងនេះទៅទៀត រ៉ស៊ូលុលឡោះតែងតែសឡាតថ្ងៃរ៉យ៉ា ចាប់តាំងពីឆ្នាំទី២នៃហ៊ីជ្រីយ្យះ រហូតដល់គាត់ស្លាប់ ។

ចំណែកឯ អ៉ីបនូ អ៊ូសៃមីន វិញយល់ថា ៖ សឡាតថ្ងៃរ៉យ៉ាវ៉ាជិបមកលើប្រុសៗគ្រប់រូប ហើយស៊ុណ្ណះសំរាប់ស្រីៗ តែថ្វីត្បិតតែវ៉ាជិបមែន ក៏ប៉ុន្តែបើសិនជាបុគ្គលនោះមិនបានសឡាតថ្ងៃរ៉យ៉ា គឺមិនវ៉ាជិបឲ្យសឡាតសងវិញនោះទេ។ ​មូលហេតុអ្វីបានជាគាត់យល់ថាវ៉ាជិប ពីព្រោះរ៉ស៊ូលុលឡោះបានបញ្ជាឲ្យស្រីៗទាំងអស់ចេញពីផ្ទះដើម្បីទៅចូលរួមសឡាតថ្ងៃរ៉យ៉ាគ្រប់ៗគ្នា ទោះបីជាស្រ្តីនោះមានរដូវក្តី​ ក៏ត្រូវទៅចូលរួម និងមានវត្តមាននៅកន្លែងសឡាតថ្ងៃរ៉យ៉ា តែមិនត្រូវសឡាតឡើយ ដូចមានក្នុងហាទីស អាល់ពូខរី លេខ៩៧១ អំពីអ៊ូម្មូ អោត្តីយ្យះ ៖
قالت أم عطية​ : « كنا نُؤمَرُ أن نَخرُجَ يومَ العيدِ، حتى نُخرِجَ البِكرَ من خِدرِها، حتى تَخرُجَ الحُيَّضُ، فيكُنَّ خلفَ الناسِ، فيكَبِّرْنَ بتكبيرِهم، ويَدعونَ بدعائِهم، يَرجونَ بركةَ ذلك اليومِ وطُهرَتَه » . البخاري 971
យោងហាទីស អាល់ពូខរី លេខ៩៧១ អំពី អ៊ុំមូ អោត្តីយ្យះ (أم عطية) ថា ៖ រ៉ស៊ូលុលឡោះបានបញ្ជាឲ្យបណ្តាស្រ្តីទាំងអស់ចេញពីផ្ទះទៅសឡាតនៅថ្ងៃរ៉យ៉ា សូម្បីតែនាងជានារីពេញវ័យមិនទាន់មានគ្រួសារ និងមានរដូវដែលជាមូលហេតុដែលអាចលើកលែងក្តី ក៏ត្រូវចេញពីផ្ទះទៅចូលរួម និងមានវត្តមាននៅកន្លែងសឡាតថ្ងៃរ៉យ៉ាផងដែរ តែសំរាប់ស្រ្តីដែលមានរដូវត្រូវអង្គុយនៅខាងក្រោយ(មិនត្រូវសឡាតជាមួយគេដោយសារមានរដូវ) តែនាងត្រូវសូត្រតឹកពៀតដូចគេទូទៅ ទូអាដូចគេទូទៅ ដើម្បីទទួលបានប៉ះឡា និងទទួលប៉ារ៉កាត់នៅថ្ងៃនោះ និងការអភ័យទោសពីអល់ឡោះផងដែរ ។

ស្ហៃខ សឡេះ អាល់ហ្វៅហ្សាន صالح الفوزان ថា ៖ ចំពោះស្រ្តីមិនត្រូវប្រើទឹកអប់ និងមិនត្រូវពាក់សំលៀកបំពាក់ណាដែលមើលទៅទាក់ទាញភ្នែកអ្នកដ៏ទៃ ឬមើលទៅលេចធ្លោនោះឡើយ ។

#ពេលវេលាចាប់ផ្តើមសឡាតថ្ងៃរ៉យ៉ា ៖ គឺបន្ទាប់ពីថ្ងៃរះរួចប្រហែល១៥នាទី ហើយបន្តរហូតដល់ពេលវេលានៃសឡាតថ្ងៃត្រង់ صلاة الظهر ទាំងនេះសុទ្ធតែជាពេលវេលាដែលរ៉ស៊ូលុលឡោះបានសឡាត ។

#ទីកន្លែង ៖ គឺត្រូវធ្វើនៅទីសាធារណៈ វាលស្មៅ ឬកន្លែងដែលមានទីធ្លាធំ មិនមែនជាម៉ាស្ជិទ បើសិនជាអាច ។

#ការនិយាយខុតហ្ពះ
តើហេតុអ្វីបានជា ការនិយាយខុតហ្ពះថ្ងៃរ៉យ៉ាបន្ទាប់ពីសឡាតរួច ចំណែកឯថ្ងៃសុក្រវិញ និយាយមុនសឡាត? ពីព្រោះ ខុតហ្ពះនៅថ្ងៃសុក្រ គឺវ៉ាជិប ដែលតម្រូវឲ្យធ្វើទើបសឡាតជុំអាត់ត្រឹមត្រូវ និងពេញលក្ខណៈ ចំណែកឯ ខុតហ្ពះនៅថ្ងៃរ៉យ៉ាវិញ គឺជាស៊ុណ្ណះ ។

អ៉ីមុំា អ៉ីបនូ ហ្ពាហ្ស ថា ៖ ភាគច្រើនខុតហ្ពះរបស់ណាពីមូហាំម៉ាត់ (ថ្ងៃសុក្រ/ថ្ងៃរ៉យ៉ា) គឺខ្លី ហើយសមរម្យមានន័យជ្រៅ តែបើសិនជានិយាយវែងម្តងម្កាលក្នុងន័យចាំបាច់បំផុត គឺគ្មានបញ្ហាឡើយ តែមិនត្រូវនិយាយវែងដែលធ្វើឲ្យមានការធុញទ្រាន់ ឬពិបាកដល់អ្នកដែលមកសឡាតនោះឡើយ ពីព្រោះគោលដៅនៃការនិយាយខុតហ្ពះ គឺគ្រាន់តែរំលឹក និងដាស់តឿនមូស្លីមីនទៅរកអ្វីដែលល្អៗ និងបញ្ចៀសពួកគេអំពីអ្វីដែលអាក្រក់ៗប៉ុណ្ណោះ ដោយសូត្រអាយិតខ្លះៗ ឬហាទីសមួយចំនួនឲ្យពួកគេស្តាប់ អំពីអ្វីដែលសំខាន់ៗទាក់ទងនឹងការនិយាយរបស់អ្នកប៉ុណ្ណោះ ។

#ការអង្គុយស្តាប់ខុតហ្ពះថ្ងៃរ៉យ៉ា ៖ គឺជាស៊ុណ្ណះ ដូចស្ហៃខ អ៉ីបនូ អ៊ូសៃមីន ថា ៖ អាចអង្គុយស្តាប់ ហើយក៏អាចដើរចេញបានដែរ ដោយយោងលើហាទីសរ៉ស៊ូលុលឡោះរាយការណ៍ដោយ អាពូឌាវូទ ត្រឹមត្រូវដោយ អាល់ហ្ពានីលេខ ១១៥៥ ។
 فتاوى ورسائل العثيمين(16/246)
عن عبدالله بن السائب قال : شهدت مع رسول الله صلى الله عليه وسلم العيد فلما قضى الصلاة قال إنا نخطب فمن أحب أن يجلس للخطبة  فليجلس ومن أحب أن يذهب فليذهب . رواه أبواد داود(1155)و صححه الألباني

#មុនពេលសឡាតថ្ងៃរ៉យ៉ា ៖ គឺគ្មានធ្វើអ្វីទាំងអស់ (មិនថាសឡាត២រ៉ក្អាត់ អាហ្សាន ឬអ៉ីកោះម៉ាត់) លើកលែងតែសឡាតរ៉យ៉ានៅក្នុងម៉ាស្ជិទប៉ុណ្ណោះ តម្រូវឲ្យសឡាត២រ៉ក្អាត់មុនពេលអង្គុយក្នុងម៉ាស្ជិទ ហើយបន្ទាប់ពីសឡាតថ្ងៃរ៉យ៉ារួច ក៏គ្មានអ្វីក្រៅពីស្តាប់ការនិយាយខុតហ្ពះរួច គឺចប់ ។ គ្មានឡើយការប៉ាង ឬអ៉ីកោះម៉ាត់ សំរាប់ការសឡាតថ្ងៃរ៉យ៉ា ដោយយោងទៅលើហាទីសរាយការណ៍ដោយ អ៉ីមុំា មូស្លីម អំពី ចាពៀរ (جابر) ថា ៖ " ខ្ញុំបានសឡាតថ្ងៃរ៉យ៉ាជាច្រើនដងជាមួយរ៉ស៊ូលុលឡោះ ។ កាលនោះគាត់បានចាប់ផ្តើមឡើងដោយការសឡាតតែម្តងមុននឹងគាត់និយាយខុតហ្ពះ ដោយគ្មានការប៉ាង ឬអ៉ីកោះម៉ាត់ អ្វីទាំងអស់ " ។

មុនពេលសឡាតថ្ងៃរ៉យ៉ាដែរ ៖ គឺគ្មានឡើយអ្វីទៅដែលហៅថា ពីឡាលដែលឈរសូត្រថា ៖ សឡាត ចាមីអះ។ ហេតុនេះការសូត្រថា ៖ សឡាតចាមីអះ (الصلاة جامعة) មុនពេលក្រោកឈរសឡាតថ្ងៃរ៉យ៉ា វាគ្មានភស្តុតាង និងគ្មានមូលដ្ឋានគ្រឹះអ្វីឡើយ វាគ្រាន់តែជាសម្តីរបស់អ៊ូឡាម៉ាកខ្លះៗប៉ុណ្ណោះ និងជាសម្តីខ្សោយ។ ហើយទង្វើរបស់ពីឡាលឈរហុចឈើឲ្យខតីបកាន់ឡើងលើខុតហ្ពះជាទង្វើពិទអះ គ្មានឡើយក្នុងស៊ុណ្ណះការធ្វើបែបនេះ។ រីឯការដែលខតីបគាត់កាន់ឈើដែលមាននៅលើកន្លែងខុតហ្ពះស្រាប់ គឺមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាក តែដែលត្រឹមត្រូវ គឺដូចក្នុងហ្វាតាវ៉ា អ៉ីបនូ កយ្យ៉ីម ថា ៖ ស៊ុណ្ណះមិនចាំបាច់កាន់ឈើឡើយ លើកលែងតែចាំបាច់ ដូចជា គាត់អាយុច្រើន ឬខ្សោយត្រូវការឈើដើម្បីងើបឈរស្រួល។ ដូច្នេះ អ៉ីបនូ អ៊ូសៃមីន និងអាល់ហ្ពានី ក៏បាននិយាយដូចខាងលើដែរ ។

ហើយមុនពេលសឡាត​ថ្ងៃរ៉យ៉ា ៖ មានតែការសូត្រតឹកពៀតថ្ងៃរ៉យ៉ាប៉ុណ្ណោះ គ្មានឡើយការឡើងនិយាយហ៊ូកុម ឬណែនាំមូស្លីមីនមុនពេលសឡាតថ្ងៃរ៉យ៉ា ។

#បន្ទាប់ពីសឡាតរួច ៖ មានការនិយាយខុតហ្ពះ ដូចមានក្នុងហាទីសរ៉ស៊ូលុលឡោះរាយការណ៍ដោយ អាល់ពូខរី និងមូស្លីម អំពីអ៉ីបនូ អ៊ូមើរ (ابن عمر) ថា ៖ កាលនោះរ៉ស៊ូលុលឡោះ និងសោះហ្ពាត់របស់គាត់ ដូចជា អាពូប៉ាកើរ أبوبكر , អ៊ូមើរ عمر , អ៊ូស្មាន عثمان បានសឡាតថ្ងៃរ៉យ៉ាចំនួន២រ៉ក្អាត់មុននឹងពួកគាត់និយាយខុតហ្ពះ ។

→ដូច្នេះអ្វីដែលត្រឹមត្រូវនោះគឺ ៖
បន្ទាប់ពីអ៉ីមុំាបានមកដល់ម៉ាស្ជិទបន្ទាប់ពីថ្ងៃរះបាន១៥នាទីហើយនោះ គឺចាប់ផ្តើមសឡាតតែម្តង បន្ទាប់មកនិយាយខុតហ្ពះ នេះហើយជាស៊ុណ្ណះ រីឯក្រៅពីនោះ គឺផ្ទុយពីស៊ុណ្ណះ ។
ចូរអានហ្វាតាវ៉ាអ៉ីបនូ អ៊ូសៃមីន ១៦/២៣៧      
__________

#របៀបសឡាតរ៉យ៉ាទាំងពីរ
**********************
#ចំនួនរ៉ក្អាត់ ៖ អំពីចំនួនរ៉ក្អាត់នៃសឡាតថ្ងៃរ៉យ៉ា គឺមានតែ២រ៉ក្អាត់ប៉ុណ្ណោះ ដោយយោងទៅលើហាទីសរ៉ស៊ូលុលឡោះ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម អំពី អ៉ីបនូ អាប់ហ្ពាស (ابن عباس) ថា ៖ រ៉ស៊ូលុលឡោះបានចេញពីផ្ទះដើម្បីទៅសឡាតថ្ងៃរ៉យ៉ា (يومَ الفطرِ ) គាត់បានសឡាតតែ២រ៉ក្អាត់ប៉ុណ្ណោះ គាត់ក៏មិនបានសឡាតស៊ុណ្ណះមុន ឬក្រោយនៃសឡាតថ្ងៃរ៉យ៉ាឡើយ ។

#ចំនួនតឹកពៀត ៖ មាន១២តឹក្កពៀត រ៉ក្អាត់ទី១មាន(៧តឹកពៀត) រីឯរ៉ក្អាត់ទី២មាន(៥តឹកពៀត) ។

- រ៉ក្អាត់ទី១ ៖ ត្រូវសូត្រ ៧តឹកពៀត (الله أكبر) ដោយក្នុង៧នោះ គឺមានតឹកពៀតរ៉តុលអៀហរ៉មមួយផងដែរ មានន័យថា ពេលដែលចាប់ផ្តើមសឡាត គឺត្រូវសូត្រ الله أكبر ដំបូងគេបង្អស់ នេះហៅថា តឹកពីររ៉តុលអៀហរ៉ម (تكبيرة الإحرام) បន្ទាប់មកសូត្រ ៦តឹកពៀតទៀត សរុបទាំងអស់ គឺមាន៧តឹកពៀត ក្នុងរ៉ក្អាត់ទី១ ។

ហើយក្នុងរ៉ក្អាត់ទី១ដដែល បន្ទាប់ពីសូត្រ الله أكبر មុនគេបង្អស់ ដែលហៅថាតឹកពៀតរ៉តុលអៀហរ៉មនោះរួច ត្រូវសូត្រទូអា អាល់អ៉ីសតីហ្វតាហ (الإستفتاح) ថា ៖
سبحانَكَ اللَّهمَّ وبحمدِكَ وتبارَكَ اسمُكَ وتعالى جدُّكَ ولا إلَهَ غيرَكَ

បន្ទាប់ពីសូត្រទូអា الاستفتاح នោះរួចត្រូវសូត្រ الله أكبر (ចំនួន៦ដង) បន្ទាប់មកសូត្រ ៖
أعوذُ بالله من الشيطانِ الرَّجيمِ

បន្ទាប់មកសូត្រ ៖
 بسم الله الرحمن الرحيم

រួចសូត្រ ៖ ស៊ូរ៉ហ អាល់ហ្វទីហះ (سورة الفاتحة)  ។

- រ៉ក្អាត់ទី២ ៖ ត្រូវសូត្រ (៥តឹកពៀត) ចំណែកឯតឹកពៀតពេលក្រោកពីស៊ូជូទនោះ មិនស្ថិតនៅក្នុងចំណោម៥តឹកពៀតនេះទេ ។

ក្នុងរ៉ក្អាត់ទី២នេះដែរបន្ទាប់ពីសូត្រ الله أكبر បាន៥ដងហើយនោះ មិនបាច់សូត្រ ៖ أعوذُ بالله من الشيطانِ الرَّجيمِ ទៀតនោះទេ គឺចាប់ផ្តើមពី بسم الله الرحمن الرحيم និងសូត្រស៊ូរ៉ហ អាល់ហ្វាទីហះតែម្តង ។

>> ភស្តុតាងអំពីចំនួន ១២តឹកពៀត (រ៉ក្អាត់ទីមួយ៧ រីឯរ៉ក្អាត់ទីពីរ៥) យោងទៅលើហាទីស ៖
عن عمرو بن شعيب عن أبيه عن جده ( أنَّ النبيَّ صلى الله عليه وسلم كبَّر في عيدٍ اثنَتَي عشْرَةَ تكبيرةً سبْعًا في الأُولَى وخمْسًا في الآخِرَةِ ولمْ يُصلِّ قبلَهَا ولا بعدَهَا ) مسند أحمد اسناده صحيح

ទោះបីជាបែបនេះក្តី ដូច អ៉ីមុំា អះម៉ាត់ ថា ៖ សោះហ្ពាត់រ៉ស៊ូលុលឡោះមួយចំនួនបានយល់ឃើញផ្ទុយពីនោះ អំពីចំនួនតឹកពៀតខាងលើ ។

ដូចស្ហៃខ អ៉ីបនូ អ៊ូសៃមីន ថា ៖ ការដែលអ្នកសូត្រ ១២តឹកពៀត (រ៉ក្អាត់ទីមួយ៧-ទីពីរ៥) ជារឿងដែលល្អ ហើយបើសិនជាអ្នកធ្វើផ្សេងពីនោះក៏ត្រឹមត្រូវដូចគ្នាដែរ ហើយពេ​លតឹកពៀត الله أكبر ត្រូវលើកដៃទាំងពីរផងដែរ ពីព្រោះវាជាស៊ុណ្ណះរ៉ស៊ូលុលឡោះ ។

#ការសូត្រក្នុងចន្លោះតឹកពៀតនីមួយៗ
ក្នុងចន្លោះតឹកពៀតនីមួយៗពេលសឡាតថ្ងៃរ៉យ៉ា ស៊ុណ្ណះត្រូវសូត្រថា ៖
اللهُ أكبرُ كَبِيرًا ، وَالْحَمْدُ لِلَّهِ كثيرًا ، وَسُبْحَانَ اللهِ بُكرةً وَأَصِيلًا ـ اَللَّهُمَّ صَلِّ عَلَى مُحَمَّد
ឬសូត្រម្យ៉ាងទៀតបានដូចគ្នា ៖
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ  - اَللَّهُمَّ صَلِّ عَلَى مُحَمَّد
ទូអាខាងលើនេះ យោងទៅលើហាទីស អ៉ីបនូ ម៉ាស់អ៊ូទ ត្រឹមត្រូវដោយ អាល់ហ្ពានី
عن عقبة بن عامر سألت ابنَ مسعودٍ عما يقولُه بعد تكبيراتِ العيدِ قال  : ( يحمدُ اللهَ ويُثني عليه ويُصلي على النبيِّ  ) . صححه الألباني في إرواء الغليل 642

ក្នុងន័យនេះដែរ បើសិនជាបុគ្គលនោះសូត្រទូអាអ្វីផ្សេងខុសពីអ្វីដែលបានសរសេរខាងលើ តែក្នុងទូអានោះមានន័យ សរសើរចំពោះអល់ឡោះ និងសឡាតលើរ៉ស៊ូលុលឡោះ ស្ហៃខ អ៉ីបនូ អ៊ូសៃមីន ថា ៖ ទូអារបស់គាត់​ គឺត្រឹមត្រូវទាំងអស់ ពីព្រោះវាគ្មានភស្តុតាងណាមួយដែលបានកំណត់ថា ត្រូវតែសូត្របែបនេះ ឬបែបនោះឡើយ ។

ហើយ ស្ហៃខ អ៉ីបនូ អ៊ូសៃមីន ថា ៖ បើសិនជាអ្នកមិនសូត្រទូអាអ្វីទាំងអស់នៅចន្លោះតឹកពៀតនីមួយៗ ក៏គ្មានបញ្ហាអ្វីដែរ ពីព្រោះវាជាស៊ុណ្ណះ មិនវ៉ាជិបឡើយ ។    
#ការសូត្របន្ទាប់ពីស៊ូរ៉ហអាល់ហ្វាទីហះ
រ៉ក្អាត់ទី១ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ الفاتحة រួចសូត្រស៊ូរ៉ហ (سَبِّحِ اسْمَ رَبِّكَ الْأَعْلَى) ហើយរ៉ក្អាត់ទី២សូត្រ ( هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ ) ។
ការសូត្រនេះយោងលើហាទីស រាយការណ៍ដោយអ៉ីមុំា អះម៉ាត់ ៖
سمرة بن جندب​ أنَّ النبيَّ صلى الله عليه وسلم كان يقرأ في العيدين ب { سَبِّحِ اسْمَ رَبِّكَ الأَعْلَى }  و { هَلْ أَتَاك حَدِيثُ الغَاشِيَةِ } رواه أحمد.

ឬអាចសូត្រម្យ៉ាងទៀតបានដូចគ្នា ៖
រ៉ក្អាត់ទី១ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ الفاتحة រួចសូត្រ ស៊ូរ៉ហកោហ្វ (ق وَالقُرآنِ المجيدِ) ហើយរ៉ក្អាត់ទី២សូត្រស៊ូរ៉ហ (اقْتَرَبَتِ السَّاعَةُ وَانْشَقَّ الْقَمَرُ)
ការសូត្រខាងលើយោងទៅលើហាទីស រាយការណ៍ដោយ អ៉ីមុំា មូស្លីម និង អាស្សូណិន ៖
أن عمرَ بنَ الخطابِ سأل أبا واقدٍ الليثيِّ: ما كان رسولُ اللهِ صلى الله عليه وسلم يقرأُ به في الفطرِ، والأضحى ؟ قال: كان يقرأُ بـ ( ق والقرآنِ المجيدِ ) و ( اقتربتِ الساعةُ وانشق القمرُ).​ صححه الألباني في صحيح الترمذي 543

ដូច ស្ហៃខុលឥស្លាម អ៉ីបនូ តៃមីយ្យះ ថា ៖ ការសូត្រដូចអ្វីដែលបាននិយាយខាងលើ គឺជាស៊ុណ្ណះ និងជាអ្វីដែលល្អបំផុត តែបើសិនជាសូត្រស៊ូរ៉ហអ្វីផ្សេងក្រៅពីនោះដូចសឡាតទូទៅក៏គ្មានបញ្ហាអ្វីដែរ សុទ្ធតែត្រឹមត្រូវទាំងអស់ ។
__________

#កំណត់សំគាល់

1/ក្នុងករណីដែលមកយឺតមិនទាន់សឡាតថ្ងៃរ៉យ៉ាជាមួយអ៉ីម៉ាំនោះ គឺអាចសឡាតរ៉យ៉ា ២រ៉ក្អាត់ តែម្នាក់ឯងបាន​ ។

2/បើសិនជាថ្ងៃរ៉យ៉ាចំថ្ងៃសុក្រ(ថ្ងៃជ៉ំអាត់) តើត្រូវសឡាតថ្ងៃសុក្រ(សឡាតជុំអាត់) ម្តងទៀតដែរឬទេ ?

ចំលើយ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍សំរាប់ហ្វាតាវ៉ានៃប្រទេស អារ៉ាប៊ី សាអ៊ូឌី លេខ២១១៦២ បានបកស្រាយថា ៖

យោងហាទីសត្រឹមត្រូវរបស់ណាពីមូហាំម៉ាត់ និងទង្វើរបស់សោះហ្ពាត់រ៉ស៊ូលុលឡោះ និងការឯកភាពរបស់អ៊ូឡាម៉ាកស៊ុណ្ណះ យើងឆ្លើយដូចខាងក្រោម ៖

១- ចំពោះអ្នកដែលបានសឡាតថ្ងៃរ៉យ៉ា គឺមិនតម្រូវឲ្យមកសឡាតជុំអាតឡើយ តែវ៉ាជិបសំរាប់គាត់ គឺត្រូវសឡាតស៊ូហូរធម្មតាក្នុងពេលវេលាស៊ូ​ហូរ តែបើសិនជាគាត់មកសឡាតថ្ងៃសុក្រជាមួយមូស្លីមីនវាជាប្រការល្អ ។

២- ចំពោះអ្នកដែលមិនបានមកសឡាតថ្ងៃរ៉យ៉ា វ៉ាជិបត្រូវតែមកសឡាតថ្ងៃសុក្រ(សឡាតជុំអាត់) ហើយបើសិនជាគាត់ទៅសឡាតជុំអាត់ តែគ្មានមនុស្សមកសឡាត ឬមានចំនួនមិនគ្រប់ក្នុងការសឡាតជុំអាត់ ដូចជាតិចជាង៣នាក់ គឺតម្រូវឲ្យសឡាតស៊ូហូរធម្មតា៤រ៉ក្អាត់ ។

៣- វ៉ាជិបសំរាប់អ៉ីមុំាម៉ាស្ជិទ ត្រូវតែបញ្ឈរសឡាតជុំអាត់ ទោះបីជាគាត់បានសឡាតថ្ងៃរ៉យ៉ាក្តី ដើម្បីការពារខ្លាចមានគេមកសឡាតជុំអាត់ ។

៤- មិនអនុញ្ញាតឲ្យមានការប៉ាងសឡាតស៊ូ​ហូរឡើយក្នុងថ្ងៃសុក្រនោះ លើកលែងតែម៉ាស្ជិទដែលមានសឡាតជុំអាត់ប៉ុណ្ណោះ ។

៥- រីឯអ្នកដែលនិយាយថា អ្នកដែលបានសឡាតថ្ងៃរ៉យ៉ាមិនវ៉ាជិបសឡាតជុំអាត់ និងមិនវ៉ាជិបសឡាតស៊ូហូរ ជាសម្តីផ្ទុយពីស៊ុណ្ណះ ជាសម្តីផ្ទុយពីការឯកភាពរបស់អ៊ូឡាម៉ា​ក ។
____________________________។

ច្បាប់ផ្សេងៗ
1. ការកំណត់យកថ្ងៃរ៉យ៉ាទៅលេងផ្នូរ គឺផ្ទុយពីស៊ុណ្ណះ
គណៈកម្មាធិការអចិន្ត្រៃយ៍សំរាប់ហ្វាតាវ៉ានៃប្រទេស អារ៉ាប៊ី សាអ៊ូឌី លេខ៩/៦២-៦៣ ថា ៖
គ្មានឌាលីលណាមួយដែលបញ្ជាក់ថា ណាហ្ពីមហាំម៉ាត់បានកំណត់យកថ្ងៃសុក្រ ឬថ្ងៃរ៉យ៉ាដើម្បីទៅហ្ស៊ីរ៉ះផ្នូរ(លេងផ្នូរ)ឡើយ ។

តែកាលនោះរ៉សូលុលឡោះទៅហ្ស៊ីរ៉ះផ្នូរដោយគ្មានកំណត់ពេលវេលាណាមួយឡើយ ។

→ដូច្នេះ រាល់ប្រការល្អលើល្អ គឺតាមណាហ្ពីមហាំម៉ាត់ប៉ុណ្ណោះ ។


ប្រភព៖https://www.sahab.net/forums/index.php?app=forums&module=forums&controller=topic&id=63534
___________

2. ហ៊ូកុមចែកលុយឲ្យក្មេងៗក្នុងថ្ងៃរ៉យ៉ា
حكم إعطاء الأموال للأطفال يوم العيد
السؤال الثاني من الفتوى رقم ( 20195 ) : « لا حرج في ذلك، بل هو من محاسن العادات، وإدخال السرور على المسلم، كبيرًا كان أو صغيرًا، وأمر رغب فيه الشرع المطهر ».
وبالله التوفيق، وصلى الله على نبينا محمد وآله وصحبه وسلم.
​اللجنة الدائمة للبحوث العلمية والإفتاء (26/247) .
- សំនួរ ៖ យើងមានក្មេងតូចៗជាច្រើន តាមទំនៀមទម្លាប់ក្នុងប្រទេសរបស់យើងនៅថ្ងៃរ៉យ៉ា មិនថារ៉យ៉ាស្រាយបួស​ ឬថ្ងៃរ៉យ៉ាហាជ្ជី យើងតែងតែរៀបចំលុយបន្តិចបន្តួច សំរាប់ផ្តល់ជូនពួកគេ ដើម្បីធ្វើឲ្យចិត្តរបស់ពួកគេសប្បាយរីករាយ តើការធ្វើនេះជាទង្វើផ្ទុយពីស៊ុណ្ណះ ឬជាទង្វើដែលគ្មានបញ្ហាអ្វី?
** ចំលើយ ៖ « ជាទង្វើដែលគ្មានបញ្ហាអ្វីឡើយ ផ្ទុយមកវិញវាជាទំនៀមទម្លាប់ដែលល្អបំផុតក្នុងសាសនាឥស្លាម ពីព្រោះ ការដែលយើងធ្វើឲ្យមូស្លីមណាម្នាក់មានចិត្តសប្បាយរីករាយ មិនថាជាក្មេង​ ឬមនុស្សធំ​ សុទ្ធតែជាប្រការដែលសាសនាឥស្លាមបានជំរុញឲ្យធ្វើ »។
ឆ្លើយដោយ គណៈកម្មាធិការអចិន្ត្រៃយ៍សម្រាប់ហ្វាតាវ៉ា (اللجنة الدائمة) ហា្វតាវ៉ាលេខ២០១៩៥ ដែលមាន អាល់អ៊ីមុំា អ៊ីពនូ ហ្ពាហ្ស ជាប្រធាន ។

ប្រភព៖ http://www.ajurry.com/vb/showthread.php?t=43275
____________________________។

រៀបរៀងដោយ៖ ម៉ាត់ យូសុះ (យុវសិស្សនៃវិ.រស្មីឥស្លាមកម្ពុជា ថ្នាក់ទី12 ឆ្នាំ 2019)
ផ្សព្វផ្សាយដោយ៖ បណ្ដាញយូអេអាយកម្ពុជា

Getting Info...

About the Author

បណ្ដាញយូអេអាយកម្ពុជា

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify