១នៀត: តាំងចិត្តយកវូហ្ទុដើម្បីសឡាត ឬ តវ៉ាហ្វ..។
អ្នកអាចសូត្រថា (ពីសមើលឡះ / Bismillah) :بِسْمِ اللَّهِ ។
២លាងបាតដៃទាំងពីរ ចំនួនបីដង។
៣ខ្ពុរមាត់ ចំនួនបីដង។
៤បីតទឹកបញ្ចូលក្នុងច្រមុះ និង បញ្ចេញបកក្រៅវិញ ចំនួនបីដង។
៥លាងមុខ ចំនួនបីដង(ចាប់ពីថ្ងាស់រហូតដល់ក្រោមចង្ការ ហើយចាប់ពីកូនត្រចៀកម្ខាងរហូតដល់កូនត្រចៀកម្ខាងទៀត។
៦លាងដៃស្ដាំរហូតដល់កែងដៃ ចំនួនបីដង។ ហើយលាងដៃឆ្វេងរហូតដល់កែងដៃ ចំនួនបីដង។
៧ជូតត្រចៀក ទាំងពីរ ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង នឹងទឹកដែល សល់ពីការជូតក្បាល ឬអាចយកទឹកថ្មីប្រសិនបើទឹកនោះស្ងួតអស់។
៨ជូតក្បាល ដោយចាប់ផ្តើមពីផ្នែកខាងមុខដល់ផ្នែកខាងក្រោយ និង ជូតត្រលប់ បញ្ច្រាសមកវិញ ចំនួនមួយដងគត់។ ការស្វែងយល់: ទីមួយ មានសាសនវិទូឥស្លាមមួយចំនួនយល់ឃើញថា ការជូតក្បាល
ត្រូវធ្វើបីដង ដូចអវៈយវៈដទៃទៀតដែរ។
ប៉ុន្តែទស្សនៈខាងលើដែលថា ត្រូវជូតក្បាលតែមួយដងនោះមានលក្ខណៈត្រឹមត្រូវ ជាងទស្សនៈដែលថា ត្រូវជូតក្បាលបីដងនោះ។
ទីពីរ សាសនវិទូឥស្លាមបានខ្វែងគំនិតគ្នាអំពីបញ្ហាថា តើត្រូវជូតក្បាល ទាំងអស់តែម្ដង ឬ ត្រូវជូតតែផ្នែកខ្លះនៃក្បាលក៏បានដែរ?
-ទស្សនៈទីមួយ ត្រូវជូតយ៉ាងហោចណាស់ ១/៤ នៃក្បាល ។
-ទស្សនៈទីពីរ ត្រូវជូតក្បាលទាំងអស់តែម្តង ។
-ទស្សនៈទីបី ត្រូវជូតផ្នែកណាមួយនៃក្បាល ទោះជាការ
ជូតនោះតិចក្តី ឬ ច្រើនក្តី ក៏វូហ្ទុរបស់គេត្រឹមត្រូវដែរ។
៩លាងជើងស្ដាំរហូតដល់កែងជើង។ ហើយលាងជើងឆ្វេងរហូតដល់កែងជើង។
របៀបតាយាំមុំ
១នៀត តាយាំមុំ ដើម្បីសឡាត ឬ តវ៉ាហ្វ ជាដើម។
២សូត្រ ពីសមើលឡ بِسْمِ الله (Bismillah)។
៣យកបាតដៃទាំងពីរ ដាក់លើធូលី ឬ ដីដែលស្អាត។
៤ជូតមុខ រួចប្រអប់ដៃទាំងពីរ (ចំនួនមួយដងគត់)។