ខាងក្រោមនេះ ជាព្រះបន្ទូលរបស់អល់ឡោះជាអម្ចាស់ ដែលទ្រង់លើកឡើងអំពីការបង្កើតជាន់មេឃ ដោយមាននៅក្នុងគម្ពីរគួរ៉អាន ៖
1). ក្រោយមក ទ្រង់ឆ្ពោះទៅកាន់មេឃ រួចក៏បង្កើតមេឃប្រាំពីរជាន់។ (គួរ៉អាន 2:29)
2). មេឃទាំងប្រាំពីរជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរ លើកតម្កើងសរសើរចំពោះទ្រង់។ (គួរ៉អាន 17:44)
3). ចូរអ្នកពោលទៀតថាៈ តើអ្នកណាជាម្ចាស់គ្រប់គ្រងនៃមេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ? (គួរ៉អាន 23:86)
4). ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់រួចរាល់ ក្នុងរយៈពេលពីរថ្ងៃ។ (គួរ៉អាន 41:12)
5). អល់ឡោះជាអ្នកដែលបានបង្កើតមេឃទាំងប្រាំពីរជាន់
និងផែនដី។ (គួរ៉អាន 65:12)
6). ទ្រង់គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់
តំរៀបពីលើគ្នា។ (គួរ៉អាន 67:3)
7). ពួកអ្នកមិនបានឃើញទេឬ តើអល់ឡោះបានបង្កើតមេឃ
ប្រាំពីរជាន់តំរៀបពីលើគ្នាយ៉ាងដូចម្ដេច? (គួរ៉អាន 71:15)
ជាការពិត នេះគឺជាការផ្គូរផ្គងមួយដ៏អស្ចារ្យ រវាងចំនួនជាន់មេឃ ហេីយនឹងចំនួនដែលអល់ឡោះជាម្ចាស់ទ្រង់មានព្រះបន្ទូលអំពីការបង្កេីតមេឃម្តងហេីយ ម្តងទៀត នៅក្នុងគម្ពីរអាល់គូរ៉អាន។ វាមិនមែនជាការកេីតឡេីងដោយចៃដន្យនោះទេ ក៏ប៉ុន្តែវាជាសក្ខីភាពពិតប្រាកដ នៃអ្នកដែលបញ្ចុះគម្ពីរអាល់គូរ៉អានមកលេីផែនដីនេះ
គឺជាអ្នកដែលបង្កេីតមេឃប្រាំពីរជាន់៕
ប្រភព ៖ https://images.app.goo.gl/euwBffPCSC7ufUg37
ដោយ ៖ Page ស្វែងយល់អំពីសាសនាឥស្លាម
....................
#បណ្ដាញយូអេអាយកម្ពុជា
#UAICambodia