Posts

តើអ្នកចូលអុិស្លាមយ៉ាងដូចម្តេច?

តើអ្នកចូលអុិស្លាមយ៉ាងដូចម្តេច?

អារម្ភកថា

1.ចូរអ្នកក្រឡេកមើលទៅលើអ្វីៗដែលនៅជុំវិញអ្នកនៅលើផែនដី វត្ត រុក្ខជាតិ សត្វពាហនៈ សត្វស្លាប សត្វល្អិត និងត្រីទាំងឡាយ...។

2.តើអ្នកមិនឃើញទេ អ្វីទាំងនោះមានក្រឹត្យក្រមដ៏សុក្រឹតឥតខ្ចោះដែលគ្រប់គ្រងលើជីវិតរស់នៅ និងទិសដៅរបស់សភាវសត្វលោកទាំងនោះ?

3.ចូរអ្នកក្រឡេកមើលទៅកាន់រាល់អ្វីៗដែលនៅខាងលើអ្នកក្នុងលំហមាន ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ពពក ខ្យល់...តើវាមិនបានដើរតាមក្រឹត្យ ក្រមយ៉ាងលម្អិត ហើយបំពេញសេវាកម្មបម្រើដល់ការរស់នៅរបស់យើង នៅលើផែនដីនេះទេឬ?

4.ចូរពិចារណាលើខ្លួនអ្នក អវយវៈខ្លួនប្រាណនិងប្រព័ន្ធរាងកាយរបស់អ្នក ដ៏ច្រើន និងសែនអស្ចារ្យ ហេតុអ្វីវាដំណើរការដោយសហការគ្នា ដើម្បី រក្សាការរស់នៅរបស់អ្នកប្រកបដោយសុខដុមរមនា?

5.តើអ្នកណាជាអ្នកបង្កើតអច្ឆរិយៈទាំងនេះ? តើអ្នកណាជាអ្នកកំណត់ ក្រឹត្យក្រមរបស់វា? តើអ្នកណាជាអ្នកត្រួតត្រាបញ្ហាចក្រវាលដ៏ធំ សម្បើមអស្ចារ្យនិងមហាស្មុគស្មាញនេះ?

6.គ្មានអ្នកណាម្នាក់ហ៊ានអះអាងថាខ្លួនគេបានបង្កើតអ្វីមួយនៃសភាវៈទាំង នេះ ឬក៏មានសមត្ថភាពការបង្កើតអ្វីមួយសូម្បីប៉ុនសសៃសក់!!

7.ពិតណាស់ អ្នកដែលបង្កើតឱ្យមានអ្វីៗនៅលើលោក និងគ្រប់គ្រង លើការងារនេះគឺតែម្នាក់គត់។ ប្រសិនជាមានអ្នកណាផ្សេងទៀតក្រៅពី ម្នាក់នោះគឺ ច្បាស់ជាក្រឹត្យក្រមទាំងឡាយនៅក្នុងចក្រវាល និងនៅលើ មេឃនឹងត្រូវវិនាសជាមិនខាន។ ម្នាក់នោះគឺជា (ព្រះជាម្ចាស់ដ៏ពិត ប្រាកដ )។

8.ជាការសមហេតុសមផល ដែលយើងត្រូវទទួលស្គាល់នូវការពិតនេះ យើងស្គាល់ព្រះជាម្ចាស់ដែលជាអ្នកបង្កើតយើង។ ជាព្រះជាម្ចាស់របស់ យើង យើងដឹងគុណចំពោះទ្រង់ដែលបានប្រទានពរជ័យនេះមកដល់យើង។ លើសពីនេះ យើងត្រូវប្រគល់ខ្លួនយើង ជីវិតរស់នៅរបស់យើង សម្រាប់ក្តីចង្អុលបង្ហាញរបស់ទ្រង់ដ៏មហាករុណាប្រកបដោយគតិបណ្ឌិត និងក្តីមេត្តា។

9.ម្ចាស់របស់យើងបានប្រទានដល់យើងនូវប្រាជ្ញាសម្រាប់គិតពិចារណា 10 និងសេរីភាពដើម្បីជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ។

10.អល់ឡោះបានបង្ហាញប្រាប់យើងនូវផ្លូវដ៏ត្រឹមត្រូវតាមរយៈបណ្ដាអ្នក នាំសាររបស់ទ្រង់ ដែលបញ្ចប់ត្រឹមអ្នកនាំសារឈ្មោះមូហាំម៉ាត់ ជា អ្នកនាំសារចុងក្រោយបង្អស់ ហើយអល់ឡោះបានបង្ហាញប្រាប់យើងនូវ ផ្លូវដ៏ត្រឹមត្រូវតាមរយៈបណ្ដាគថ្មីៗរបស់ទ្រង់ ដែលបញ្ចប់ដោយគម្ពីរ អាល់គួរអាន។

11.ឥឡូវនេះ នៅខាងមុខយើងមានផ្លូវពីរ៖ ផ្លូវទី១នាំយើងទៅកាន់ភាព សុខសាន្ដទាំងក្នុងលោកីយ៍ និងបរលោកគឺសាសនាអ៊ីស្លាម។

12.ផ្លូវទី២នាំយើងទៅកាន់វាសនាអភ័ព្វនិងការខាត់បងនៅក្នុងលោកីយ៍ ហើយត្រូវគេធ្វើទារណកម្មជាអមតៈនៅថ្ងៃបរលោក។

  • ជាប្រភេទអត្ថបទដែលរៀបចំទៅតាមផ្នែកៗ និងមានលក្ខណៈបែបសំណួរ-ចម្លើយ។
  • សំណួរ-ចម្លើយ ទាក់ទងនឹង អ្វីៗដែលនៅជុំវិញអ្នកនៅលើផែនដី វត្ត រុក្ខជាតិ សត្វពាហនៈ សត្វស្លាប សត្វល្អិត និងត្រីទាំងឡាយ...។
  • សំណួរ-ចម្លើយ ទាក់ទងនឹង ក្រឹត្យក្រមដ៏សុក្រឹតឥតខ្ចោះដែលគ្រប់គ្រងលើជីវិតរស់នៅ និងទិសដៅរបស់សភាវសត្វលោក។
  • សំណួរ-ចម្លើយ ទាក់ទងនឹង ខ្លួនអ្នក អវយវៈខ្លួនប្រាណនិងប្រព័ន្ធរាងកាយរបស់អ្នក ដ៏ច្រើន និងសែនអស្ចារ្យ វាដំណើរការដោយសហការគ្នា ដើម្បី រក្សាការរស់នៅរបស់អ្នកប្រកបដោយសុខដុមរមនា។
  • សំណួរ-ចម្លើយ ទាក់ទងនឹង អ្នកណាជាអ្នកបង្កើតអច្ឆរិយៈទាំងនេះ? តើអ្នកណាជាអ្នកកំណត់ ក្រឹត្យក្រមរបស់វា?
  • សំណួរ-ចម្លើយ ទាក់ទងនឹង ម្ចាស់របស់ យើង យើងដឹងគុណចំពោះទ្រង់ដែលបានប្រទានពរជ័យនេះមកដល់យើង។
  • សំណួរ-ចម្លើយ ទាក់ទងនឹង ផ្លូវដ៏ត្រឹមត្រូវតាមរយៈបណ្ដាអ្នក នាំសាររបស់ទ្រង់ ដែលបញ្ចប់ត្រឹមអ្នកនាំសារឈ្មោះមូហាំម៉ាត់។
  • ឲ្យយើងដឹងនៅខាងមុខយើងមានផ្លូវពីរ៖ ផ្លូវទី១នាំយើងទៅកាន់ភាព សុខសាន្ដទាំងក្នុងលោកីយ៍ និងបរលោកគឺសាសនាអ៊ីស្លាម។
អំពីសៀវភៅ:

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!