The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ផ្នែកផ្សេងៗ

Miscellaneous Section
Read time: 49 min

ផ្នែកផ្សេងៗ

ចម្លើយ មានដូចជា៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)

ចម្លើយ ច្បាប់បញ្ញត្តិទាំងនេះមាន៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)៖ ដូចជាការប្រតិបត្តិសឡាតទាំងប្រាំពេល ការបួសខែរ៉ម៉ាហ្ទន កតញ្ញូចំពោះឪពុកម្តាយជាដើម។
ប្រការវ៉ាជិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)៖ ដូចជាការសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ) ការប្រតិបត្តិសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ការផ្តល់ចំណីអាហារដល់អ្នកដទៃ ការឲ្យសាឡាមជាដើម។
ចំពោះប្រការស៊ូណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះទេ។
កំណត់សម្គាល់៖
គប្បីលើជនមូស្លីម នៅពេលដែលគេឮថា ប្រការនេះជាប្រការស៊ូណិត គឺគប្បីរួសរាន់អនុវត្តន៍វា និងប្រតិបត្តិវាតាមគំរូរបស់ព្យាការីមូហាំម៉ាត់ ﷺ។
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)៖ ដូចជាការផឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ ការកាត់ផ្តាច់ចំណងសាច់សាលោហិតជាដើម។
ចំពោះប្រការហារ៉ាំ គឺគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបានធ្វើវា ហើយគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)៖ ដូចជាការផ្តល់ឲ្យ ឬទទួលយកអ្វីមួយដោយដៃឆ្វេង ការមូរសម្លៀកបំពាក់ក្នុងពេលសឡាតជាដើម។
ប្រការម៉ាក្រុះ គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា តែគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលធ្វើវានោះដែរ។
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)៖ ដូចជាការបរិភោគផ្លែប៉ោម និងការផឹកកាហ្វេជាដើម ហើយគេឲ្យឈ្មោះវាទៀតថា ប្រការហារូស(ប្រការដែលគេអនុញ្ញាត) និងប្រការហាឡាល់។
ចំពោះប្រការមូហ្ពាស គឺគេមិនផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវានោះទេ ហើយគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះដែរ។

ចម្លើយ ជាគោលការណ៍ រាល់ការលក់ដូរ និងការប្រាស្រ័យទាក់ទងទាំងអស់ គឺត្រូវបានអនុញ្ញាត(ហាឡាល់) លើកលែងតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានអល់ឡោះជាម្ចាស់ហាមឃាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”(អាល់ហ្ពាក៏រ៉ោះ : ២៧៥)

ចម្លើយ មានដូចជា៖
១. ការបោកប្រាស់(នៅក្នុងការលក់ដូរ) ហើយក្នុងចំណោមនោះ គឺការលាក់បាំងពីភាពអន់នៃទំនិញនោះ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។ អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។ រាយការណ៍ដោយ មូស្លីម
២. ការប្រាក់៖ ឧទាហរណ៍ដូចជា ការដែលបុគ្គលម្នាក់ខ្ចីលុយពីបុគ្គលម្នាក់ទៀតចំនួនមួយពាន់ដុល្លា ហើយសងត្រឡប់ទៅវិញចំនួនពីរពាន់ដុល្លា។
អ្វីដែលបានបន្ថែមលើសនោះ(លើសប្រាក់ដើមដែលបានខ្ចី) គឺជាការប្រាក់ដែលត្រូវបានហាមឃាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”(អាល់ហ្ពាក៏រ៉ោះ : ២៧៥)
៣. ភាពមិនច្បាស់លាស់ និងការមិនដឹង៖ ដូចជាគេនិយាយថា ខ្ញុំលក់ទឹកដោះដែលនៅក្នុងខ្លួនពពែឲ្យអ្នក ឬលក់ត្រីក្នុងទឹកឲ្យអ្នក ទាំងដែលគេមិនទាន់បាននេសាទវាមកសោះ។
នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ “រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពីការលក់ដូរដែលមិនច្បាស់លាស់”។ រាយការណ៍ដោយ មូស្លីម

ចម្លើយ មានដូចជា៖១. នៀកម៉ាត់អ៊ីស្លាម ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំមកឲ្យស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។
២. នៀកម៉ាត់ស៊ុណ្ណះ ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលបង្កើតថ្មី(ពួកពិតអះ)ឡើយ។
៣. នៀកម៉ាត់សុខភាពល្អ និងភាពសុខសាន្ត ដូចជាអាចមើលឃើញ អាចស្តាប់ឮ អាចដើរបាន និងផ្សេងៗទៀត។
៤. នៀកម៉ាត់ចំណីអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់។
ហើយនៀកម៉ាត់(ឧបការគុណ)របស់អល់ឡោះជាម្ចាស់មកលើយើង គឺច្រើនណាស់ ដោយយើងមិនអាចគណនា ឬរាប់វាអស់នោះឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ”ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាន់ណះល៍ : ១៨)

ចម្លើយ គឺចាំបាច់លើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំងនោះ តាមរយៈការថ្លែងអំណរគុណ និងកោតសរសើរដល់អល់ឡោះជាម្ចាស់ ព្រោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលបានប្រោសប្រទានវាដល់យើង ហើយយើងត្រូវប្រើប្រាស់នៀកម៉ាត់ទាំងនេះក្នុងផ្លូវដែលអល់ឡោះទ្រង់ពេញចិត្ត ពុំមែនប្រើប្រាស់វាក្នុងការប្រព្រឹត្តល្មើសនឹងទ្រង់ឡើយ។

ចម្លើយ ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានពីរ គឺថ្ងៃរ៉យ៉ាហ្វិតរ៉ោះ និងថ្ងៃរ៉យ៉ាហាជ្ជី។
ដូចដែលមានបញ្ជាក់ក្នុងហាទីស្ហមួយដែលរាយការណ៍ដោយអាណាស គាត់បាននិយាយថា៖ ពេលដែលរ៉ស៊ូលុលឡោះ ﷺ បានទៅដល់ម៉ាទីណះ នៅពេលនោះ សម្រាប់អ្នកនៅម៉ាទីណះ ពួកគេមានពីរថ្ងៃដែលពួកគេលេងសប្បាយ។ ពេលនោះ លោកក៏បានសួរថា៖ “តើថ្ងៃទាំងពីរនេះជាថ្ងៃអ្វីដែរ?” ពួកគេបានឆ្លើយថា៖ “ពួកយើងលេងសប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអវិជ្ជា(មុនអ៊ីស្លាម)មកម្លេះ”។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេវិញថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជំនួសដល់ពួកអ្នកនូវពីរថ្ងៃផ្សេងវិញដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃរ៉យ៉ាហាជ្ជី និងថ្ងៃរ៉យ៉ាហ្វិតត្រោះ”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ចំពោះថ្ងៃរ៉យ៉ា ឬថ្ងៃបុណ្យផ្សេងពីថ្ងៃទាំងពីរនេះ គឺជាប្រការដែលគេបង្កើតថ្មី(ពិតអះ)

ចម្លើយ គឺខែរ៉ម៉ាហ្ទន។

ចម្លើយ គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)

ចម្លើយ គឺថ្ងៃអារ៉ហ្វះ។

ចម្លើយ គឺយប់ឡៃឡាទុលក៏ទើរ។

ចម្លើយ គឺចាំបាច់ត្រូវទម្លាក់ភ្នែកចុះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាបុរសដែលមានជំនឿឱ្យពួកគេទម្លាក់ក្រសែភ្នែករបស់ពួកគេចុះពីការសម្លឹងមើល(ស្ដ្រី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់)(អាន់នួរ : ៣០)

ចម្លើយ សត្រូវរបស់មនុស្សលោកមាន៖
១. តណ្ហាដែលតែងប្រើឲ្យធ្វើអាក្រក់(វិញ្ញាណអាក្រក់)៖ គឺដោយសារមនុស្សតែងមានទំនោរទៅតាមចំណង់តណ្ហារបស់គេក្នុងការប្រព្រឹត្តនូវអំពើដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ”តាមពិត តណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែជនណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (យូសុះ : ៥៣)
២. ស្ហៃតន៖ វាជាសត្រូវរបស់កូនចៅអាហ្ទាំ(មនុស្សលោក) ហើយគោលបំណងរបស់វា គឺធ្វើឲ្យមនុស្សលោកវង្វេង ញុះញង់ និងទាញពួកគេឲ្យធ្វើប្រការអាក្រក់ ព្រមទាំងឲ្យពួកគេបានចូលឋាននរកដូចវាដែរ។អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរកុំដើរតាមមាគ៌ានានារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះពួកអ្នក”(អាល់ហ្ពាក៏រ៉ោះ : ១៦៨) មិត្តភក្តិដែលមិនល្អ៖ ដែលពួកគេតែងជំរុញរូបគេឲ្យធ្វើអំពើអាក្រក់ និងរារាំងរូបគេពីអំពើល្អ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។ (អាសហ្ស៊ុខរុហ្វ : ៦៧)

ចម្លើយ ការសារភាពកំហុស(តាវហ្ពាត់) គឺជាការវិលត្រឡប់(ដកខ្លួន)អំពីការប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ទៅកាន់ការគោរពប្រតិបត្តិទ្រង់វិញ(ឈប់ប្រព្រឹត្តល្មើសនឹងទ្រង់)។អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)(តហា : ៨២)

ចម្លើយ មានដូចជា៖
១. បោះបង់ចោលទង្វើខុសឆ្គងនោះ
២. សោកស្តាយចំពោះអ្វីដែលបានកន្លងហួស
៣. ប្តេជ្ញាថាមិនត្រឡប់ទៅប្រព្រឹត្តទង្វើនោះម្តងទៀតឡើយ។
៤. បង្វិលត្រឡប់ទៅកាន់ម្ចាស់ដើមវិញនូវអ្វីដែលគេបានបំពាន។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ និងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។ (អាលីអ៊ិមរ៉ន : ១៣៥)

ចម្លើយ គឺមានន័យថា អ្នកបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យទ្រង់ថ្លែងសរសើរលើណាពី(ព្យាការី)របស់ទ្រង់នៅក្នុងចំណោមបណ្តាម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់។

ចម្លើយ គឺមានន័យថា ជាការលើកតំកើង និងបញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់អល់ឡោះជាម្ចាស់ពីរាល់កង្វះខាតទាំងឡាយ។

ចម្លើយ គឺមានន័យថា អ្នកថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងប្រគល់ជូនទ្រង់នូវលក្ខណៈសម្បត្តិដ៏ពេញលេញ។

ចម្លើយ គឺមានន័យថា ទ្រង់ជាម្ចាស់ដ៏មហាធំធេង មហាឧត្តុង្គឧត្តម មហាខ្លាំងពូកែលើសពីអ្វីៗទាំងអស់។

ចម្លើយ គឺមានន័យថា ជាការបដិសេធពីអនុភាព និងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់វាជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

ចម្លើយ គឺមានន័យថា ខ្ញុំសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ សូមឲ្យទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងបិទបាំងភាពអាម៉ាស់របស់ខ្ញុំ។

The content is from the book "What Muslim Children Must Know" by Yazan Al-Ghanim, translated by Rowad Translation Center
Association for call and awareness of communities in Rabwah

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify