របៀបធ្វើអុំរ៉ោះ

របៀបធ្វើអុំរ៉ោះ, Umrah, បុណ្យហិជ្ជ, អុំរ៉ោះ
របៀបធ្វើអុំរ៉ោះ
យោងហ្វាតាវ៉ា អ៊ីមុំា អ៊ីពនូ ហ្ពាហ្ស (១៧/៤២៥) និងអ៊ីពនូ អ៊ូសៃមីន បាននិយាយថា ៖ ការងារដែលត្រូវធ្វើសំរាប់អុំរ៉ោះគឺ មាន៤ ៖ الإحرام ، والطواف بالبيت الحرام ، والسعي بين الصفا والمروة ، والحلق أو التقصير - អាល់អៀហរ៉ម (នៀតធ្វើអុំរ៉ោះដោយពាក់ក្រណាត់ស២ដុំ) - ដើរតវ៉ាហ្វជុំវិញកាក់ហ្ពះ «៧ជុំ» - ដើរសាអ៊ីរវាង អាល់សាហ្វា និងអាល់ម៉ើរវ៉ា «៧ជុំ» - កោរសក់ ឬកាត់សក់ ទី១៖ អាល់អៀហរ៉ម នៅពេលដែលអ្នកទៅដល់មីកោត (ព្រំប្រទល់ដែលបានកំណត់) ស៊ុណ្ណះត្រូវងូតទឹកដូចងូតទឹកជូនុប ដូចគ្នាដែរស្រ្តី គឺត្រូវងូតទឹកបើសិនជានាងមានរដូវ ឬនីហ្វាស ក៏ប៉ុន្តែនាងមិនត្រូវដើរតវ៉ាហ្វជុំវិញកាក់ហ្ពះឡើយរហូតទាល់តែនាងអស់រដូវ។ ពីព្រោះ ណាហ្ពីបានបញ្ជាឲ្យ អាស្មាក ពិនតី អ៊ូមៃស្ស ដែលកំពុងមាននីហ្វាសឲ្យនាងងូតទឹកពេលនាងចង់ពាក់អៀហរ៉មធ្វើអុំរ៉ោះ ដូចក្នុងហាទីសរាយការណ៍ដោយមូស្លិម៖ حتى النفساء والحائض لأن النبي صلى الله عليه وسلم ( أمر أسماء بنت عميس حين نفست أن تغتسل عند إحرامها وتستثفر بثوب وتحرم ) . رواه مسلم (1209) . បន្ទាប់ពីងូតទឹករួចស៊ុណ្ណះសំរាប់បុរស ត្រូវលាបទឹកអប់ក្រអូបលើពុកចង្កា លើក្បាល ដូចក្នុងហាទីស អាអ៊ីស្ហះ រាយការណ៍ដោយពូខរី និងមូស្លីម បន្ទាប់មកចាំពាក់អៀ…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment