តើសាសនាដែលត្រឹមត្រូវ និងពិតប្រាកដត្រូវមានអ្វីខ្លះ?

តើសាសនាដែលត្រឹមត្រូវ និងពិតប្រាកដត្រូវមានអ្វីខ្លះ?
សា សនា គឺជាអ្វីដ៏អស្ចារ្យ វាជាសណ្ធាន និងទ្រង់ទ្រាយ ដែលមួយចំនួននៃពួកយើងបាននិយាយ និងធ្វើ ភាគច្រើននៃពួកយើងទទួលយកនូវការប្ដេជ្ញាចិត្តដ៏អស្ចារ្យ​ និងចំណាយពេលពេញមួយជីវិតរបស់យើងទៅលើវា ប៉ុន្តែ តើយើងធ្លាប់ឈប់មួយភ្លែត អំពីដំណើរដែលយើងកំពុងធ្វើដែរឬទេ? ច្បាស់ណាស់ មុននឹងយើងឈានជើងដើរលើផ្លូវណាមួយ យើងចាំបាច់ត្រូវដឹងថា: ផ្លូវនោះនាំយើងទៅកន្លែងណា? តើវាជាផ្លូវដែលយើងត្រូវការដើរលើវាឬ? តើក្នុងនោះមានការណែនាំរហូតដល់ទីបញ្ចប់ដោយសុវត្ថិភាពដែរឬទេ? តើយើងមានដែលធ្លាប់ឆ្ងល់អំពីសាសនាដែលយើងកំពុងអនុវត្តតាមដែរឬទេ? ហើយអ្វីទៅជាមូលហេតុដែលនាំយើងជ្រើសរើសយកវា? *ល្អណាស់! សូមពិចារណាពីមូលហេតុនេះបន្តិច អ្នកខ្លះបានជ្រើសរើសសាសនាតាមសិទ្ធិរបស់ខ្លួន ហើយអ្នកខ្លះទៀតបានទទួលយកតាមការអុសទាញរបស់គេ ក៏ប៉ុន្តែវាមិនត្រឹមត្រូវឡើយដែលនិយាយថា ភាគច្រើននៃពួកយើងកាន់សាសនាមួយនេះ ព្រោះពួកគេបានកើតមកក្នុងសាសនាមួយនេះ វាជាសាសនានៃគ្រួសាររបស់យើង ឬសាសនានៃសហគមន៍ ក៏ប៉ុន្តែនេះវាមិនមែនជាបញ្ហាសំខាន់ទេ។ *ល្អណាស់……វាជារឿងសំខាន់បំផុត ដែលយើងត្រូវជ្រើសសាសនាត្រឹមត្រូវ យើងមានជីវិតដ៏ខ្លីមួយប៉ុណ្ណោះ។ យើងទាំងអស់ត្រូវការដំណើរជីវិត ដែលនាំយើងទៅរកភាពជោគេះជ័យ និងសុភមង្គលគ្មានដែនក…

About the author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

1 comment

  1. iCenter
    test