ការពិសោធន៍សាកសព្វ ព្រះចៅផារ៉ាអុង និង ការចូលឥស្លាមរបស់អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញលើពិភពលោក។
អ្នកវិទ្យាសាស្ត្រមួយរូបបានចូលសាសនាឥស្លាមបន្ទាប់ពីធ្វើការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង(ហ្វៀរអ៊ូន)
អ្នកវិទ្យាសាស្ត្រមួយរូបបានចូលសាសនាឥស្លាម បន្ទាប់ពីធ្វើការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង(ហ្វៀរអ៊ូន)
Dr. Maurice Bucaille ជាអ្នកវិទ្យាសាស្ត្រនិងជាអ្នកនិពន្ធផ្នែកវះកាត់ជនជាតិ
បារាំងកាន់គ្រឹស្ដសាសនា។ គាត់បានធ្វើ ការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង
ដើម្បីរកមូលហេតុនៃការស្លាប់របស់ទ្រង់។ ដោយភស្ដុតាងអំបិលលើសាកសពទើបគាត់សន្មតថា
ទ្រង់បានស្លាប់ដោយសារលង់ទឹកសមុទ្រហើយត្រូវបានគេយកធ្វើម៉ាំមីភ្លាមៗធ្វើឲ្យសាកសពនៅល្អ។
តែពេលនោះសហការីគាត់ម្នាក់បានខ្សឹបគាត់ថា កុំប្រកាសរឿងនេះអី
ព្រោះជនមូស្លីមលើពិភពលោកដឹងរឿងនេះ តាមរយៈគម្ពីរគួរអានតាំងពី1400ឆ្នាំមុនមកម្ល៉េះ។
រឿងនេះធ្វើឲ្យគាត់ឆ្ងល់ថា សាកសពទើបតែរកឃើញត្រឹម 200ឆ្នាំមុនប៉ុណ្ណោះ
ហេតុអីជនមូស្លីមដឹងរឿងនេះតាំងពី1400ឆ្នាំមុន? ចម្លើយគឺ
3អាយ៉ាត់ក្នុងគម្ពីរគួរអានអល់ឡោះបានបញ្ជាក់ប្រាប់ថា
1. យើងបានញែកទឹកសមុទ្រដើម្បីឲ្យអម្បូរអីស្រអែល(មូសា) បានដើរឆ្លងផុត
ហើយផារ៉ាអុងនិងទាហ៊ានរបស់គេបានតាមពីក្រោយពួកគេដោយការបំពាននិងភាពជាសត្រូវ។
លុះពេលដែលទឹកបានលិចគ្របដណ្ដប់គេ(ផារ៉ាអុង)ទើបគេនិយាយថា "ខ្ញុំបានជឿហើយថា
ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគោរព…