ការពិសោធន៍សាកសព្វ ព្រះចៅផារ៉ាអុង និង ការចូលឥស្លាមរបស់អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញលើពិភពលោក។

អ្នកវិទ្យាសាស្ត្រមួយរូបបានចូលសាសនាឥស្លាមបន្ទាប់ពីធ្វើការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង(ហ្វៀរអ៊ូន)

អ្នកវិទ្យាសាស្ត្រមួយរូបបានចូលសាសនាឥស្លាម
បន្ទាប់ពីធ្វើការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង(ហ្វៀរអ៊ូន) Dr. Maurice Bucaille ជាអ្នកវិទ្យាសាស្ត្រនិងជាអ្នកនិពន្ធផ្នែកវះកាត់ជនជាតិ
បារាំងកាន់គ្រឹស្ដសាសនា។

គាត់បានធ្វើ ការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង
ដើម្បីរកមូលហេតុនៃការស្លាប់របស់ទ្រង់។ ដោយភស្ដុតាងអំបិលលើសាកសពទើបគាត់សន្មតថា
ទ្រង់បានស្លាប់ដោយសារលង់ទឹកសមុទ្រហើយត្រូវបានគេយកធ្វើម៉ាំមីភ្លាមៗធ្វើឲ្យសាកសពនៅល្អ។
តែពេលនោះសហការីគាត់ម្នាក់បានខ្សឹបគាត់ថា កុំប្រកាសរឿងនេះអី
ព្រោះជនមូស្លីមលើពិភពលោកដឹងរឿងនេះ តាមរយៈគម្ពីរគួរអានតាំងពី1400ឆ្នាំមុនមកម្ល៉េះ។
រឿងនេះធ្វើឲ្យគាត់ឆ្ងល់ថា សាកសពទើបតែរកឃើញត្រឹម 200ឆ្នាំមុនប៉ុណ្ណោះ
ហេតុអីជនមូស្លីមដឹងរឿងនេះតាំងពី1400ឆ្នាំមុន? ចម្លើយគឺ
3អាយ៉ាត់ក្នុងគម្ពីរគួរអានអល់ឡោះបានបញ្ជាក់ប្រាប់ថា

1. យើងបានញែកទឹកសមុទ្រដើម្បីឲ្យអម្បូរអីស្រអែល(មូសា) បានដើរឆ្លងផុត
ហើយផារ៉ាអុងនិងទាហ៊ានរបស់គេបានតាមពីក្រោយពួកគេដោយការបំពាននិងភាពជាសត្រូវ។
លុះពេលដែលទឹកបានលិចគ្របដណ្ដប់គេ(ផារ៉ាអុង)ទើបគេនិយាយថា "ខ្ញុំបានជឿហើយថា
ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគោរពពិតប្រាកដក្រៅពីម្ចាស់ដែលអំបូរអ៊ីស្រអែលបានជឿលើទ្រង់នោះឡើយ។
ហើយខ្ញុំក៏ស្ថិតក្នុងចំណោមក្រុមនោះដែរ (អាយ៉ាត់ទី90 ស៊ូរ៉ស់យូនូស)
2. អល់ឡោះ "ពេលនេះឬដែលអ្នកទើបតែជឿ ខណៈដែលអ្នកធ្លាប់ប្រឆាំងកាលពីមុន ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្មនោះ?" (អាយ៉ាត់91 ស៊ូរ៉ស់យូនូស)
3. ដូច្នេះនៅថ្ងៃនេះយើងនឹងជួយអ្នកដោយស្រង់សាកសពរបស់អ្នក(ចេញពីសមុទ្រ)
ដើម្បីធ្វើជាភស្ដុតាងដល់មនុស្សជំនាន់ក្រោយអ្នក។ តែជាការពិតណាស់មនុស្សលោកភាគច្រើនព្រងើយកន្ដើយ នឹងបណ្ដាភស្ដុតាងរបស់យើង។ (អាយ៉ាត់ទី92 ស៊ូរ៉ស់យូនូស)

ដកស្រង់និងសង្ខេបពីវេបសាយ: Arab News
Date: 15 March 2013
www.quranandscience.com
https://web.facebook.com/rosat.binibrahim/posts/625167314884532
Hope Allah Guide All of Us the Right Path

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

تعليق واحد

  1. iCenter
    iCenter
    អ្នកវិទ្យាសាស្ត្រមួយរូបបានចូលសាសនាឥស្លាម
    បន្ទាប់ពីធ្វើការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង(ហ្វៀរអ៊ូន) Dr. Maurice Bucaille ជាអ្នកវិទ្យាសាស្ត្រនិងជាអ្នកនិពន្ធផ្នែកវះកាត់ជនជាតិបារាំងកាន់គ្រឹស្ដសាសនា។

    គាត់បានធ្វើ ការពិសោធន៍លើសាកសពព្រះចៅផារ៉ាអុង ដើម្បីរកមូលហេតុនៃការស្លាប់របស់ទ្រង់។ ដោយភស្ដុតាងអំបិលលើសាកសពទើបគាត់សន្មតថា ទ្រង់បានស្លាប់ដោយសារលង់ទឹកសមុទ្រ ហើយត្រូវបានគេយកធ្វើម៉ាំមីភ្លាមៗធ្វើឲ្យសាកសពនៅល្អ។ តែពេលនោះសហការីគាត់ម្នាក់បានខ្សឹបគាត់ថា កុំប្រកាសរឿងនេះអី ព្រោះជនមូស្លីមលើពិភពលោកដឹងរឿងនេះ តាមរយៈគម្ពីរគួរអានតាំងពី1400ឆ្នាំមុនមកម្ល៉េះ។ រឿងនេះធ្វើឲ្យគាត់ឆ្ងល់ថា សាកសពទើបតែរកឃើញត្រឹម 200ឆ្នាំមុនប៉ុណ្ណោះ ហេតុអីជនមូស្លីមដឹងរឿងនេះតាំងពី1400ឆ្នាំមុន? ចម្លើយគឺ 3អាយ៉ាត់ក្នុងគម្ពីរគួរអានអល់ឡោះបានបញ្ជាក់ប្រាប់ថា

    1. យើងបានញែកទឹកសមុទ្រដើម្បីឲ្យអម្បូរអីស្រអែល(មូសា) បានដើរឆ្លងផុត
    ហើយផារ៉ាអុងនិងទាហ៊ានរបស់គេបានតាមពីក្រោយពួកគេដោយការបំពាននិងភាពជាសត្រូវ។ លុះពេលដែលទឹកបានលិចគ្របដណ្ដប់គេ(ផារ៉ាអុង)ទើបគេនិយាយថា "ខ្ញុំបានជឿហើយថា
    ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគោរពពិតប្រាកដក្រៅពីម្ចាស់ដែលអំបូរអ៊ីស្រអែលបានជឿលើទ្រង់នោះឡើយ។ ហើយខ្ញុំក៏ស្ថិតក្នុងចំណោមក្រុមនោះដែរ (អាយ៉ាត់ទី90 ស៊ូរ៉ស់យូនូស)
    2. អល់ឡោះ "ពេលនេះឬដែលអ្នកទើបតែជឿ ខណៈដែលអ្នកធ្លាប់ប្រឆាំងកាលពីមុន ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្មនោះ?" (អាយ៉ាត់91 ស៊ូរ៉ស់យូនូស)
    3. ដូច្នេះនៅថ្ងៃនេះយើងនឹងជួយអ្នកដោយស្រង់សាកសពរបស់អ្នក(ចេញពីសមុទ្រ)
    ដើម្បីធ្វើជាភស្ដុតាងដល់មនុស្សជំនាន់ក្រោយអ្នក។ តែជាការពិតណាស់មនុស្សលោកភាគច្រើនព្រងើយកន្ដើយ នឹងបណ្ដាភស្ដុតាងរបស់យើង។ (អាយ៉ាត់ទី92 ស៊ូរ៉ស់យូនូស)

    ដកស្រង់និងសង្ខេបពីវេបសាយ: Arab News
    Date: 15 March 2013
    www.quranandscience.com
    https://web.facebook.com/rosat.binibrahim/posts/625167314884532
    Hope Allah Guide All of Us the Right Path
សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!