Posts

តើអ្នកចូលអុិស្លាមយ៉ាងដូចម្តេច?

តើអ្នកចូលអុិស្លាមយ៉ាងដូចម្តេច?
ទាញយក អារម្ភកថា 1.ចូរអ្នកក្រឡេកមើលទៅលើអ្វីៗដែលនៅជុំវិញអ្នកនៅលើផែនដី វត្ត រុក្ខជាតិ សត្វពាហនៈ សត្វស្លាប សត្វល្អិត និងត្រីទាំងឡាយ...។ 2.តើអ្នកមិនឃើញទេ អ្វីទាំងនោះមានក្រឹត្យក្រមដ៏សុក្រឹតឥតខ្ចោះដែលគ្រប់គ្រងលើជីវិតរស់នៅ និងទិសដៅរបស់សភាវសត្វលោកទាំងនោះ? 3.ចូរអ្នកក្រឡេកមើលទៅកាន់រាល់អ្វីៗដែលនៅខាងលើអ្នកក្នុងលំហមាន ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ពពក ខ្យល់...តើវាមិនបានដើរតាមក្រឹត្យ ក្រមយ៉ាងលម្អិត ហើយបំពេញសេវាកម្មបម្រើដល់ការរស់នៅរបស់យើង នៅលើផែនដីនេះទេឬ? 4.ចូរពិចារណាលើខ្លួនអ្នក អវយវៈខ្លួនប្រាណនិងប្រព័ន្ធរាងកាយរបស់អ្នក ដ៏ច្រើន និងសែនអស្ចារ្យ ហេតុអ្វីវាដំណើរការដោយសហការគ្នា ដើម្បី រក្សាការរស់នៅរបស់អ្នកប្រកបដោយសុខដុមរមនា? 5.តើអ្នកណាជាអ្នកបង្កើតអច្ឆរិយៈទាំងនេះ? តើអ្នកណាជាអ្នកកំណត់ ក្រឹត្យក្រមរបស់វា? តើអ្នកណាជាអ្នកត្រួតត្រាបញ្ហាចក្រវាលដ៏ធំ សម្បើមអស្ចារ្យនិងមហាស្មុគស្មាញនេះ? 6.គ្មានអ្នកណាម្នាក់ហ៊ានអះអាងថាខ្លួនគេបានបង្កើតអ្វីមួយនៃសភាវៈទាំង នេះ ឬក៏មានសមត្ថភាពការបង្កើតអ្វីមួយសូម្បីប៉ុនសសៃសក់!! 7.ពិតណាស់ អ្នកដែលបង្កើតឱ្យមានអ្វីៗនៅលើលោក និងគ្រប់គ្រង លើការងារនេះគឺតែម្នាក់គត់។ ប្រសិនជាមានអ្នកណាផ្សេងទៀតក្រៅពី ម្នាក់នោះគឺ …

Post a Comment