Posts

កូនសោរអុិស្លាម

កូនសោរអុិស្លាម
ទាញយក សេចក្តីផ្តើម ការនិយាយបរិយាយក្នុងកូនសៀវភៅមគ្គទេសក៍ដ៏សង្ខេបអំពី សាសនាចុងក្រោយបង្អស់ ដែលគេបញ្ចុះមកពីលើមេឃ។ ជាមួយនឹង សាសនានេះ អល់ឡោះជាម្ចាស់បានបំពេញលក្ខណៈសាសនាមូសា និងអ៊ីសា (សូមសន្តិភាពកើតមានចំពោះពួកគាត់ ទ្រង់បានទុក សាសនាមុនៗជាមោឃៈ ហើយបានបញ្ចប់ការបញ្ចុះសារពីលើមេឃ ដោយសាសនានេះ។ បើយោងតាមស្ថិតិកម្រិតពិភពលោកចុង ក្រោយបង្អស់ សាសនាឥស្លាមមានអ្នកចូលច្រើនជាងមួយពាន់លាន នាក់។ សាសនានេះ មានមនុស្សប្រណាំងប្រជែងគ្នាចូលយ៉ាងច្រើន ទោះបីជាមានភាពខ្វះខាតក្នុងការឧបត្ថម្ភផ្នែកសម្ភារៈនិងធនធាន មនុស្សក៏ដោយ គឺមនុស្សភាគតិចណាស់អ្នកដែលចូលសាសនានេះ ហើយចាកចេញទៅវិញនោះ។ កំណត់សម្គាល់ មុននឹងអានសៀវភៅនេះ ចាំបាច់អ្នកត្រូវដឹងថាគម្ពីរអាល់ គួរអានមិនមែនជាគម្ពីរវិទ្យាសាស្ត្រ ប៉ុន្តែជាគម្ពីរដែលឱ្យតម្លៃទៅលើ ចំណេះដឹង និងអ្នកប្រាជ្ញ ហើយលើកឋានៈពួកអ្នកប្រាជ្ញឱ្យខ្ពង់ខ្ពស់ ក្នុងសង្គមឥស្លាម និងបង្គាប់ឱ្យគេលើកតម្កើង និងផ្ដល់តម្លៃដល់ពួក អ្នកប្រាជ្ញ។ គម្ពីរអាល់គួរអានគឺជាក្បួនច្បាប់រៀបចំផែនទីផ្លូវសម្រាប់ជីវិត នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សីលធម៌ និងការអប់រំដែលរៀបចំសណ្តាប់ធ្នាប់របៀបរស់នៅរបស់អ្នកមូស្លីម ការទំនាក់ទំនងរបស់ពួក គេជាមួយនឹងសង្គមដទៃ ដើ…

Post a Comment