The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8
Posts

កូនសោរអុិស្លាម

កូនសោរអុិស្លាម

សេចក្តីផ្តើម

ការនិយាយបរិយាយក្នុងកូនសៀវភៅមគ្គទេសក៍ដ៏សង្ខេបអំពី សាសនាចុងក្រោយបង្អស់ ដែលគេបញ្ចុះមកពីលើមេឃ។ ជាមួយនឹង សាសនានេះ អល់ឡោះជាម្ចាស់បានបំពេញលក្ខណៈសាសនាមូសា និងអ៊ីសា (សូមសន្តិភាពកើតមានចំពោះពួកគាត់ ទ្រង់បានទុក សាសនាមុនៗជាមោឃៈ ហើយបានបញ្ចប់ការបញ្ចុះសារពីលើមេឃ ដោយសាសនានេះ។ បើយោងតាមស្ថិតិកម្រិតពិភពលោកចុង ក្រោយបង្អស់ សាសនាឥស្លាមមានអ្នកចូលច្រើនជាងមួយពាន់លាន នាក់។ សាសនានេះ មានមនុស្សប្រណាំងប្រជែងគ្នាចូលយ៉ាងច្រើន ទោះបីជាមានភាពខ្វះខាតក្នុងការឧបត្ថម្ភផ្នែកសម្ភារៈនិងធនធាន មនុស្សក៏ដោយ គឺមនុស្សភាគតិចណាស់អ្នកដែលចូលសាសនានេះ ហើយចាកចេញទៅវិញនោះ។

កំណត់សម្គាល់

មុននឹងអានសៀវភៅនេះ ចាំបាច់អ្នកត្រូវដឹងថាគម្ពីរអាល់ គួរអានមិនមែនជាគម្ពីរវិទ្យាសាស្ត្រ ប៉ុន្តែជាគម្ពីរដែលឱ្យតម្លៃទៅលើ ចំណេះដឹង និងអ្នកប្រាជ្ញ ហើយលើកឋានៈពួកអ្នកប្រាជ្ញឱ្យខ្ពង់ខ្ពស់ ក្នុងសង្គមឥស្លាម និងបង្គាប់ឱ្យគេលើកតម្កើង និងផ្ដល់តម្លៃដល់ពួក អ្នកប្រាជ្ញ។

គម្ពីរអាល់គួរអានគឺជាក្បួនច្បាប់រៀបចំផែនទីផ្លូវសម្រាប់ជីវិត នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សីលធម៌ និងការអប់រំដែលរៀបចំសណ្តាប់ធ្នាប់របៀបរស់នៅរបស់អ្នកមូស្លីម ការទំនាក់ទំនងរបស់ពួក គេជាមួយនឹងសង្គមដទៃ ដើម្បីឱ្យពួកគេរស់នៅប្រកបដោយភាពសុខ ដុមរមនា ពួកគេស្គាល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដទៃ។

ក្នុងសៀវភៅនេះ ខ្ញុំមិនភ្ជាប់គម្ពីរអាល់គួរអានទៅនឹងរបក គំហើញ និងវិទ្យាសាស្ត្រទំនើប ឫក៏ផ្ទុយមកវិញ។ ប៉ុន្តែខ្ញុំនិយាយពីអ្វី ដែលមានចែងក្នុងគម្ពីរអាល់គួរអាននៃកថាខណ្ឌមួយចំនួន ដែល និយាយអំពីអ្វីដែលគេបានរកឃើញថ្មីៗនាពេលបច្ចុប្បន្ន។ ពិតប្រាកដ គម្ពីរអាល់គួរអានមានកថាខណ្ឌខ្លះ ដែលនិយាយពីអ្វីដែលនៅក្នុង លោកនេះដូចជា ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ ថ្ងៃ យប់ មេឃ ដី សត្វ រុក្ខជាតិ បរិយាកាស។ល។ អំពាវនាវឱ្យមនុស្សគិតពិចារណាដែលនាំ ទៅរកការស្គាល់ម្ចាស់ដែលបង្កើត វិសាលភាពនៃកម្លាំងអំណាចរបស់ ទ្រង់ និងភាពសុក្រិតឥតខ្ចោះនៃចំណេះដឹង និងពុទ្ធិរបស់ទ្រង់។

សង្ឃឹមថាសៀវភៅនេះនាំឱ្យអ្នកអានស្គាល់ពីគម្ពីរអាល់គួរអាន ដែលសុក្រិតឥតខ្ចោះ គ្មានភាពខ្វះចន្លោះត្រង់ណាឡើយ។ ការ បញ្ចុះមកអំពីព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ។ គម្ពីរអាល់គួរអានផ្ទុកពោរ ពេញដោយក្បួនតម្រាចង្អុលបង្ហាញឱ្យស្គាល់ពីចំណេះដឹងពិតដែលគេមិនដឹង ឬអ្វីដែលគេមិនទាន់រកឃើញអំពីសាសនាឥស្លាម។

  • គម្ពីរអាល់ គួរអានមិនមែនជាគម្ពីរវិទ្យាសាស្ត្រ ប៉ុន្តែជាគម្ពីរដែលឱ្យតម្លៃទៅលើ ចំណេះដឹង និងអ្នកប្រាជ្ញ ហើយលើកឋានៈពួកអ្នកប្រាជ្ញឱ្យខ្ពង់ខ្ពស់ ក្នុងសង្គមឥស្លាម។
  • គម្ពីរអាល់គួរអានគឺជាក្បួនច្បាប់រៀបចំផែនទីផ្លូវសម្រាប់ជីវិត នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សីលធម៌ និងការអប់រំ
  • គម្ពីរអាល់គួរអានទៅនឹងរបក គំហើញ និងវិទ្យាសាស្ត្រទំនើប និយាយអំពីអ្វីដែលគេបានរកឃើញថ្មីៗនាពេលបច្ចុប្បន្ន ដូចជា ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ ថ្ងៃ យប់ មេឃ ដី សត្វ រុក្ខជាតិ បរិយាកាស ទៅរកការស្គាល់ម្ចាស់ដែលបង្កើត។
  • ភាពសុក្រិតឥតខ្ចោះនៃចំណេះដឹង និងពុទ្ធិរបស់ទ្រង់។
  • នាំឱ្យអ្នកអានស្គាល់ពីគម្ពីរអាល់គួរអាន ដែលសុក្រិតឥតខ្ចោះ គ្មានភាពខ្វះចន្លោះត្រង់ណាឡើយ។
  • គម្ពីរអាល់គួរអានបញ្ចុះមកអំពីព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ។
  • គម្ពីរអាល់គួរអានផ្ទុកពោរ ពេញដោយក្បួនតម្រាចង្អុលបង្ហាញឱ្យស្គាល់ពីចំណេះដឹងពិតដែលគេមិនដឹង ឬអ្វីដែលគេមិនទាន់រកឃើញអំពីសាសនាឥស្លាម។
  • ផ្ដល់ភាពងាយស្រួលដល់មនុស្សគ្រប់វ័យ អ្នកអឺស្លាមថ្មី ដើម្បីស្វែងយល់គម្ពីរអាល់គួរអានដ៏ល្អឥតខ្ចោះមួយនេះ។
អំពីសៀវភៅ:
  • និពន្ធដោយ: អាប់ឌុលរ៉សម៉ាន ពិនអាបឌុលការីមអាល់ស្សៃហា
  • បកប្រែនិងត្រួតពិនិត្យដោយ: សមាគមសប្បុរសធម៍ ដើម្បីអភិវឌ្ឈន៍កម្ពុជា
  • សហការបោះពុម្ព ចែកចាយដោយ: អង្គការវប្បធម៌ អារ្យធម៌កម្ពុជា-អារ៉ាប់
  • ផ្សព្វផ្សាយ: គេហទំព័រកំណប់អុិស្លាម

Getting Info...

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify