The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ការសន្ទនាស្តីអំពីតៅហេទ(គោលជំនឿអ៊ីស្លាម)

Read time: 3 min

ការសន្ទនាស្តីអំពីតៅហេទ

សំណួរ និងចម្លើយខ្លីៗអំពីគោលជំនឿនៅក្នុងសាសនាអ៊ីស្លាម។

សំនួរទី ៖ តើយើងយកគោលជំនឿរបស់យើងមកពីណា?

យកមកពីគម្ពីរអាល់គួរអាន និង ស៊ុណ្ណះ ។

សំនួរទី ៖ តើអល់ឡោះនៅឯណា?

👍🏻

នៅលើមេឃ នៅលើអារ៉ស្ហ ។

សំនួរទី ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះនៅលើអារ៉ស្ហនោះ?

អល់ឡោះបានមានបន្ទូលនៅក្នុងជំពូក តហា ឃ្លាទី៥ ថា ៖

﴿الرَّحْمَٰنُ عَلَى الْعَرْشِ اسْتَوَىٰ﴾ [سورة طه(5)]

មានន័យថា ៖ « ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ » ។

សំនួរទី ៖ តើអល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីអ្វី?

គឺដើម្បីតែគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយគ្មានការបង្កើតដៃគូ(ស្ហីរិក)នឹងទ្រង់ឡើយ ។

សំនួរទី ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះបានបង្កើតជិន និងមនុស្សលោកមកដើម្បីតែគោរពសក្ការៈចំពោះទ្រង់?

អល់ឡោះបានមានបន្ទូលថា ៖

﴿وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ﴾ [سورة الذاريات(56)]

មានន័យថា ៖ « យើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឲ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ » ។

សំនួរទី ៖ តើពាក្យថា « យ៉ាក់ប៊ូឌូន » មានន័យដូចម្តេច?

មានន័យថា « ពួកគេត្រូវគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ » ។

សំនួរទី ៖ តើពាក្យថា « ឡា - អ៊ីឡាហា - អ៊ីលឡាលឡោះ » មានន័យដូចម្តេច?

មានន័យថា « គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ » ។

សំនួរទី ៖ តើការគោរពសក្ការៈណាមួយដែលចំបងជាងគេ?

គឺតៅហេត (ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់) ។

សំនួរទី១០ ៖ តើអំពើបាបណាមួយដែលចំបងជាងគេ?

គឺស្ហីរិក (ការគោរពចំពោះអល់ឡោះរួមជាមួយវត្ថុ ឬអ្នកផ្សេងក្រៅពីអល់ឡោះ) ។

សំនួរទី១១ ៖ តើអ្វីទៅជាតៅហេទ?

គឺឯកទេពចំពោះអល់ឡោះដោយការគោរពសក្ការៈ ។

សំនួរទី១២ ៖ តើអ្វីទៅជាស្ហីរិក?

គឺការគោរពចំពោះវត្ថុ ឬអ្នកផ្សេងក្រៅពីអល់ឡោះរួមជាមួយអល់ឡោះ ។

សំនួរទី១៣ ៖ តើតៅហេទមានប៉ុន្មានផ្នែក?

មានបីផ្នែក ។

សំនួរទី១៤ ៖ តើផ្នែកតៅហេទទាំងនោះមានអ្វីខ្លះ?

មានដូចជា ៖

១-តៅហេទរូពូពីយ៉ះ(توحيد الربوبية)

២-តៅហេទអ៊ូលូហ៊ីយ៉ះ(توحيد الألوهية)

៣-តៅហេទអាស្មាកនិងអាសស៊ីហ្វាត(توحيد الأسماء والصفات) ។

សំនួរទី១៥ ៖ តើអ្វីទៅជានិយមន័យនៃតៅហេទរូពូពីយ៉ះ?

គឺឯកទេពចំពោះអល់ឡោះក្នុងរឿងសកម្មភាពរបស់ទ្រង់ ពោលគឺ ត្រូវមានជំនឿថា អល់ឡោះតែមួយជាអ្នកបង្កើតអ្វីៗទាំងអស់ ជាម្ចាស់កម្មសិទ្ធិលើអ្វីៗទាំងអស់ និងជាអ្នកគ្រប់គ្រងចាត់ចែងលើអ្វីៗទាំងអស់ ។ល។

សំនួរទី១៦ ៖ តើអ្វីទៅជានិយមន័យនៃតៅហេទអ៊ូលូហ៊ីយ៉ះ?

គឺឯកទេពចំពោះអល់ឡោះក្នុងរឿងសកម្មភាពរបស់បណ្តាខ្ញុំបំរើរបស់អល់ឡោះ ពោលគឺ ត្រូវមានជំនឿថា អល់ឡោះតែមួយជាម្ចាស់ដែលត្រូវគេធ្វើការគោរពសក្ការៈ ដូចជា ការសុំបួងសួង ការសំឡេះ ការលុតក្រាបទៅនឹងដី ។ល។

សំនួរទី១៧ ៖ តើអល់ឡោះមានបណ្តាឈ្មោះ និងលក្ខណៈសម្បតិ្តដែរឬទេ?

បាទមាន ។

សំនួរទី១៨ ៖ តើយើងយកបណ្តាឈ្មោះ និងលក្ខណៈសម្បតិ្តរបស់អល់ឡោះមកពីណា?

យកមកពីគម្ពីរអាល់គួរអាន និង ស៊ុណ្ណះ ។

សំនួរទី១៩ ៖ តើលក្ខណៈសម្បតិ្តរបស់អល់ឡោះដូចលក្ខណៈសម្បតិ្តរបស់យើងដែរឬទេ?

គឺមិនដូចនោះទេ ។

សំនួរទី២០ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា លក្ខណៈសម្បតិ្តរបស់អល់ឡោះមិនដូចទៅនឹងលក្ខណៈសម្បត្តិរបស់យើងនោះ?

អល់ឡោះបានមានបន្ទូលថា ៖

﴿لَيْسَ كَمِثْلِهِ شَيْءٌ ۖ وَهُوَ السَّمِيعُ الْبَصِيرُ﴾ [سورة الشورى(11)]

មានន័យថា ៖ « គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញ » ។

សំនួរទី២១ ៖ តើគម្ពីរអាល់គួរអានជាពាក្យសម្ដីរបស់អ្នកណា?

ជាពាក្យសម្ដីរបស់អល់ឡោះ ។

សំនួរទី២២ ៖ តើគម្ពីរគួរអាន ជាគម្ពីរត្រូវបានបញ្ចុះ ឬជាម៉ាក្លូក(ត្រូវគេបង្កើត)?

គឺជាគម្ពីរត្រូវបានបញ្ចុះ វាជាពាក្យសម្ដីរបស់អល់ឡោះទាំងតួអក្សរ និងសំឡេង ។

សំនួរទី២៣ ៖ តើអ្វីទៅជាការប្រោស?

គឺជាការប្រោសមនុស្សលោកឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់ ។

សំនួរទី២៤ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អ្នកដែលបានបដិសេធនៃការប្រោសបានក្លាយជាជនកាហ្វៀត(ជនគ្មានជំនឿលើអល់ឡោះ)?

អល់ឡោះបានមានបន្ទូលថា ៖

﴿وَقَالُوا إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ﴾ [سورة الأنعام(29)]

មានន័យថា ៖ « ពួកអ្នកដែលគ្មានជំនឿបាននិយាយថាៈ គ្មានការរស់នៅណាក្រៅពីការរស់នៅក្នុងលោកិយរបស់ពួកយើងឡើយ ហើយពួកយើងក៏មិនត្រូវគេធ្វើឲ្យរស់ឡើងវិញដែរ » ។

សំនួរទី២៥ ៖ តើឯណាទៅភស្តុតាងពីគម្ពីរអាល់គួរអានដែលបញ្ជាក់ថា អល់ឡោះពិតជានឹងប្រោសពួកយើងឲ្យរស់ឡើងវិញនោះ?

អល់ឡោះបានមានបន្ទូលថា ៖

﴿وَأَنَّ السَّاعَةَ آتِيَةٌ لَا رَيْبَ فِيهَا وَأَنَّ اللَّهَ يَبْعَثُ مَنْ فِي الْقُبُورِ﴾ [سورة الحج(7)]

មានន័យថា ៖ « ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការសង្ស័យអំពីវាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឲ្យអ្នកដែលនៅក្នុងផ្នូរទាំងអស់រស់ឡើងវិញ » ។

សំនួរទី២៦ ៖ តើរ៉កុន(សសរស្តម្ភ)ឥស្លាមមានប៉ុន្មាន?

មានប្រាំ ។

សំនួរទី២៧ ៖ តើរ៉កុន(សសរស្តម្ភ)អ៊ីម៉ាន់មានប៉ុន្មាន?

មានប្រាំមួយ ។

សំនួរទី២៨ ៖ តើរ៉កុន(សសរស្តម្ភ)អៀសសានមានប៉ុន្មាន?

រ៉កុនអៀសសាន(الإحسان)មានតែមួយគត់ គឺការគោរពសក្ការៈទៅចំពោះអល់ឡោះ ហាក់ដូចជាអ្នកមើលឃើញទ្រង់។ ទោះជាជាក់ស្តែងអ្នកមិនបានមើលឃើញទ្រង់ តែទ្រង់មើលឃើញអ្នកជានិច្ច ។

សំនួរទី២៩ ៖ តើអ្វីទៅជានិយមន័យឥស្លាម?

គឺការចុះចូលចំពោះអល់ឡោះជាម្ចាស់ដោយការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងការគោរពប្រតិបត្តិតាមទ្រង់ ចៀសវាងពីស្ហីរិក(ការគោរពសក្ការៈអល់ឡោះរួមជាមួយវត្ថុ ឬអ្នកផ្សេងក្រៅពីទ្រង់) និងបក្សពួកនៃស្ហីរិក ។

សំនួរទី៣០ ៖ តើអ្វីទៅជានិយមន័យអ៊ីម៉ាន់?

គឺត្រូវជឿចំពោះអល់ឡោះ ត្រូវជឿចំពោះបណ្តាម៉ាឡាកាត់របស់ទ្រង់ ត្រូវជឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ត្រូវជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ត្រូវជឿចំពោះថ្ងៃបរលោក ហើយត្រូវជឿចំពោះការកំណត់វាសនាល្អឬអាក្រក់របស់ទ្រង់ ។

ហើយអ៊ីម៉ាន់(ជំនឿ)នោះទៀត គឺជាការជឿជាក់ក្នុងចិត្ត ការពោលនឹងអណ្តាត ប្រតិបត្តិដោយកាយវិការ អ៊ីម៉ាន់(ជំនឿ)វាកើនឡើងដោយការគោរពធ្វើតាម និងថយចុះដោយការប្រព្រឹត្តបទល្មើស ។

សំនួរទី៣១ ៖ តើយើងសំឡេះសត្វ និងលុតក្រាបទៅនឹងដីសម្រាប់អ្នកណា?

សម្រាប់អល់ឡោះតែមួយគត់ ដោយគ្មាស្ហីរិកនឹងទ្រង់ឡើយ ។

សំនួរទី៣២ ៖ តើគេអនុញ្ញាតឲ្យសំឡេះសត្វ និងលុតក្រាបទៅនឹងដីសម្រាប់អ្វីផ្សេងក្រៅពីអល់ឡោះបានដែរឬទេ?

ទេ គេមិនអនុញ្ញាតទេ ។

សំនួរទី៣៣ ៖ តើអ្វីទៅជាច្បាប់នៃការសំឡេះសត្វ និងលុតក្រាបទៅនឹងដីសម្រាប់អ្វីផ្សេងក្រៅពីអល់ឡោះនោះ?

គឺជាស្ហីរិកធំ ។

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify