The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

តើអល់ឡោះជានរណា?

who is allah
Read time: 5 min
តេីអល់ឡោះគឺជានរណា? 1 :
តេីអល់ឡោះគឺជានរណា? 2 :
តេីអល់ឡោះគឺជានរណា? 3 :
តើអល់ឡោះនៅឯណា?:

បើមានព្រះពិតមែន តើព្រះនៅឯណា? ហើយហេតុអ្វីមនុស្សមិនអាចមើលឃើញព្រះ? វាជាសំនួរទូទៅដែលមនុស្សតែងតែលើកយកមកសួរដេញដោលគ្នាទៅវិញទៅមកគ្រប់ពេលដែលមានការពិភាក្សាអំពីរឿងរ៉ាវសាសនា។ នៅក្នុងសាសនាឥស្លាមការជឿថាមានព្រះជាគោលជំនឿ(រូកុនអ៊ីម៉ាន់)ដ៏ចម្បងទីមួយ ក្នុងចំណោមគោលជំនឿទាំងប្រាំមួយផ្សេងទៀត។ ហើយរាល់ជំនឿនិងការប្រតិបត្តិក្នុងសាសនាឥស្លាមមិនមែនកើតចេញពីតណ្ហាឬទស្សនៈរបស់មនុស្សនោះទេ តែតាមរយៈពាក្យបន្ទូលការណែនាំរបស់ព្រះជាម្ចាស់ ដែលបានចារទុកក្នុងគម្ពីរគួរអាន សម្រាប់ជាការបំភ្លឺផ្លូវដល់ជីវិតរបស់មនុស្សទាំងការរស់នៅលើលោកីយ៍និងសម្រាប់ជីវិតក្រោយពេលស្លាប់ឬថ្ងៃបរលោក។

Credit: MercifulServant
តើពួកគេកើតមកដោយគ្មានអ្នកបង្កើតឬ?:
ឱមនុស្សលោក! តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង?:
តេីអល់ឡោះគឺជានរណា? 1 :

អល់ឡោះគឺជាពាក្យអារ៉ាប់សម្រាប់ព្រះ។ វា​ជា​ពាក្យ​សាមញ្ញ​បំផុត​ដែល​អ្នក​កាន់​សាសនា​ឥស្លាម​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​ព្រះ​តែ​មួយ​គត់​ដែល​ជា ​អ្នក​បង្កើត និង​ជា​អ្នក​ទ្រទ្រង់​សកលលោក។ អល់ឡោះក៏ជាព្រះនាមរបស់ព្រះនៅក្នុងជំនឿអប្រាហាំផ្សេងទៀត ដូចជាគ្រិស្តសាសនា និងសាសនាយូដា។

ប្រជាជនម៉ូស្លីមជឿថា អល់ឡោះមានតែមួយគត់ គ្រប់អំណាច និងជាសកល។ ទ្រង់​ជា​ប្រភព​នៃ​សេចក្ដី​ល្អ និង​សេចក្ដី​មេត្តា​ករុណា ហើយ​ទ្រង់​ជា​ចៅក្រម​ដ៏​កំពូល​នៃ​មនុស្ស​ទាំង​អស់។ អល់ឡោះក៏មានវិសាលភាពដែរ ដែលមានន័យថា ទ្រង់ហួសពីការយល់ឃើញរបស់មនុស្ស។

គម្ពីរគូរ៉អាន ជា គម្ពីរដ៏បរិសុទ្ធនៃសាសនាឥស្លាម មានខគម្ពីរជាច្រើនដែលពិពណ៌នាអំពីលក្ខណៈ និងគុណសម្បត្ដិរបស់អល់ឡោះ។ ឧទាហរណ៍ គម្ពីរ គូរ៉អានបានលើកឡើងថា អល់ឡោះគឺ៖

អ្នកបង្កើតសកលលោក (គម្ពីរគូរ៉អាន 2: 117)
អ្នកគ្រប់គ្រងអំណាច (គម្ពីរគូរ៉អាន 3:26 )
ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។ (គម្ពីរគូរ៉អាន 1: 3)
យុត្តិធម៌បំផុត (គម្ពីរគូរ៉អាន 4:58 )

ប្រជាជនម៉ូស្លីមជឿថា អល់ឡោះគឺសក្តិសមសម្រាប់ការថ្វាយបង្គំ និងគោរពប្រតិបត្តិ។ ពួកគេខិតខំរស់នៅក្នុងជីវិតរបស់ពួកគេស្របតាមឆន្ទៈរបស់គាត់ ដូចដែលបានបង្ហាញនៅក្នុងគម្ពីគូរ៉ា និងការបង្រៀនរបស់ព្យាការីមូហាំម៉ាត់។


តើអ្នកស្គាល់អល់ឡោះដែរឬទេ? 2 :

តើទ្រង់គឺជានរណា?

#បើកាលណាអ្នកចង់ស្គាល់ទ្រង់ ចូរគោះទ្វារ! មានវិធីសាស្ត្រជាច្រើនសម្រាប់ស្គាល់ទ្រង់ វិធីសាស្ត្រដែលងាយបំផុតនោះគឺ ស្ដាប់អ្នកដទៃដែលគេណែនាំឲ្យស្គាល់ទ្រង់។ សង្ឃឹមថា នេះជាវិធីដែលអ្នកពេញចិត្តប្រើជាងគេ ពេលនិយាយអំពីការស្គាល់អល់ឡោះជាម្ចាស់។ ដូច្នោះ តើទ្រង់ជានរណា? សំនួរនេះ អល់ឡោះឆ្លើយតបដោយព្រះអង្គផ្ទាល់ ទ្រង់បានមានព្រះបន្ទូលថា៖ «អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលរស់ជាអមតៈ ដែលជាអ្នកគ្រប់គ្រងឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនផ្ទំដែរ។ អ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ គ្មាន បុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះព្រះភក្ដ្រអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីការ ដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយកួរស៊ីរបស់ទ្រង់ទូលំទូលាយនៅលើ មេឃជាច្រើនជាន់ និង ផែនដី។ ហើយការថែរក្សាភពទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាក ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម»។ (គួរអាន 2:255) #សត្វលោករបស់ទ្រង់បញ្ជាក់ពីទ្រង់!! ជាការពិតណាស់ អ្វីៗទាំងឡាយដែលបញ្ជាក់ ថា មានអល់ឡោះនោះគឺ ការបង្កើតរបស់ទ្រង់ ដែលជាការបង្កើតដ៏ល្អឥតខ្ចោះ និងសត្វលោកដែលទ្រង់បានបង្កើត ពរជ័យដែលទ្រង់បានប្រទានស្រោចស្រពមកលើមនុស្សលោកទាំងអ្នកមានជំនឿ និងអ្នកប្រឆាំង។ សង្ឃឹមថា គម្ពីរគួរអានជាចំណែក និងជាសាក្សីដ៏កំពូលពីមហិទ្ធឫទ្ធី និងអានុភាពរបស់ទ្រង់។ ពិតណាស់ អល់់ឡោះបានប្រាប់យើងអំពីប្រវត្តិមនុស្សជំនាន់មុន និងជំនាន់ក្រោយ។ ទ្រង់បានបង្ហើបបង្ហាញនូវប្រការអាថ៌កំបាំងដែលមនុស្សលោកមិនបានដឹងពីមុនមក។ ឥឡូវនេះ យើងសូមលើកយកអច្ឆរិយភាពមួយ ចំនួន ដែលមានក្នុងគម្ពីរគួរអាន និងបង្ហាញភស្តុតាងដ៏មានសក្ដានុពលភាពខ្លាំងក្លាបញ្ជាក់ថា #មានអល់ឡោះ និងពុទ្ធិរបស់ទ្រង់ដឹងមុននឹងអ្វីគ្រប់យ៉ាងកើតឡើង។ #អំពីដែក អ្នកវិទ្យាសាស្ត្រជាច្រើនមានភាពច្របូកច្របល់ក្នុងការព្យាយាមស្វែងយល់ការពិតអំពីរ៉ែលោហៈ(ដែក) ព្រោះកម្លាំងថាមពលដែលអាច ស្លរំលាយរ៉ែដែក ឲ្យរលាយចូលគ្នាត្រូវការកម្លាំងខ្លាំងលើសពីថាមពលដែលមានក្នុងប្រព័ន្ធព្រះអាទិត្យទ្វេជាបួន…ហើយនេះជារឿងចម្លែកមែនទែនសម្រាប់អ្នកវិទ្យាសាស្ត្រ។ តែវាមិនចម្លែកចំពោះអ្នកវិទ្យា សាស្ត្រឥស្លាម ដែលបានឃើញផ្ទាល់នូវព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់៖ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ មានន័យថា៖ «យើងបានបញ្ចុះដែកយ៉ាងរឹងមាំបំផុត និងមានសារប្រយោជន៍សម្រាប់មនុស្សលោក។ អល់ឡោះទ្រង់ចង់ជ្រាបថា នរណាម្នាក់គាំទ្រ ទ្រង់ និងពួកអ្នកនាំសាររបស់ទ្រង់ដោយអាថ៌ កំបាំង។ ពិតណាស់អល់ឡោះមហាខ្លាំងក្លា មហាពូកែ»។ ពួកគេបានដឹងអំពីកន្សោមពាក្យ «យើងបានបញ្ចុះ» ដែកមិនមែនជាធាតុផ្សំចេញពីដីទេ តែគេបានបញ្ចុះពីលើមេឃមក ហើយនៅសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រលោហធាតុបញ្ជាក់ថា ធាតុផ្សំរបស់ដែកមិនមែនផ្សំចេញពីដីនោះទេ។ #អំពីទឹកសមុទ្រ យើងនាំគ្នាជ្រមុជចូលក្នុងជម្រៅសមុទ្របន្តិចសិន នៅទីនោះពួកភូគព្ភវិទូសមុទ្រ បានរកឃើញថាលក្ខណៈសណ្ឋាណភូគព្ភសមុទ្រ គឺដូចទៅនឹងអ្វីដែលអល់ឡោះបាន ប្រាប់ដោយព្រះបន្ទូល របស់ទ្រង់ថា៖ أَوْ كَظُلُمَاتٍ فِي بَحْرٍ لُجِّيٍّ يَغْشَاهُ مَوْجٌ مِنْ فَوْقِهِ مَوْجٌ مِنْ فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَنْ لَمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِنْ نُورٍ (النور 40) ប្រែថា៖ «ឬប្រៀបដូចជាភាពងងឹតក្នុងសមុទ្រជ្រៅគ្របដោយទឹករលក នៅពីលើរលកមានរលក នៅពីលើរលកមានពពក ភាពងងឹតត្រួតលើគ្មា បើគេដកដៃចេញ គេស្ទើរតែមើលមិនឃើញដៃខ្លួនឯង។ នរណា ដែលអល់ឡោះមិនធ្វើឱ្យគេមានពន្លឺ គេនឹងគ្មានពន្លឺជាដាច់ខាត»។ (គួរអាន ជំពូកនូរ 40) នេះជាវិទ្យាសាស្ត្រពិតដែលបានស្រាវជ្រាវរកឃើញ បន្ទាប់ពីការធ្វើការសាងសង់ដំឡើងស្ថានីយ៍ពិសោធន៍រាប់រយនៅក្នុងសមុទ្រ ថតរូបភាពដោយផ្កាយរណប។ នេះជាសម្ដីរបស់សាស្ត្រចារ្យ ស្រាយឌឺរ ជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវខាងលំហសមុទ្រប្រចាំនៅអាលឺម៉ង់ខាងលិច។ នៅពេលដែលលោកបានស្ដាប់លឺវាក្យខណ្ឌទាំងនេះ លោកបាននិយាយថា: ពិតណាស់ នេះមិនអាចជាសម្ដីរបស់មនុស្សនោះទេ។ សាស្ត្រចារ្យម្នាក់ទៀតគឺលោក ដូរចារ៉ូ ជាសាស្ត្រាចារ្យផ្នែក ភូគព្ភសាស្ត្រសមុទ្រ លោកធ្វើការបង្ហាញយើងអំពីវិទ្យាសាស្ត្រពិតបញ្ជាក់ពីសុក្រឹតភាពនៃវាក្យខណ្ឌទាំងនេះដោយពោលថា៖ ពិតប្រាកដណាស់ មនុស្សជំនាន់មុនមិនអាចជ្រមុជលើសពីជម្រៅ២០ម៉ែត្រដោយគ្មានប្រើឧបករណ៍នោះឡើយ។ បន្តែបច្ចុប្បន្នយើងអាចជ្រមុជដល់ជម្រៅបាតសមុទ្រដោយប្រើឧបករណ៍ទំនើប នៅទីនោះយើងបានប្រទះឃើញភាពងងឹតខ្លាំងមែនទែនក្នុងជម្រៅ២០០ម៉ែត្រចុះក្រោម។ ក្នុងវាក្យខណ្ឌព្រះគម្ពីរ (សមុទ្រជ្រៅ) ដូចជារបកគំហើញបានផ្ដល់ជាព័ត៌មានឱ្យយើងដឹងថា ក្នុងជម្រៅបាតសមុទ្រមានសភាពដូចអត្ថន័យនៃព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់(ភាពងងឹតត្រួតលើគ្នា)។ តាមធម្មតាពណ៌នៃវិសាលគឺមាន៧ មានពណ៌ក្រហម លឿង ខៀវ បៃតង ពណ៌ទឹកក្រូច។ល។ បើសិនជាយើងជ្រមុជជ្រៅក្នុងបាតសមុទ្រ ពណ៌ទាំងនោះ នឹងចាប់ផ្ដើមបាត់ម្ដងមួយៗ រហូតបាត់ពណ៌ទាំងស្រុងធ្វើឱ្យសមុទ្រងងឹតឈឹងលែងមានពន្លឺ។ ពណ៌ក្រហមបាត់បង់មុន គេ បន្ទាប់មក ពណ៌ទឹកក្រូច បន្ទាប់មកទៀត ពណ៌លឿង រហូតដល់ពណ៌ចុងក្រោយបង្អស់គឺ ពណ៌ខៀវក្នុងជម្រៅ២០០ម៉ែត្រ។ រាល់ពេលដែលពណ៌នីមួយៗបាត់បង់ ភាពងងឹតបានកើនឡើងមួយកម្រិត រហូតដល់ងងឹតទាំងស្រុង។ រីឯបន្ទូលរបស់ទ្រង់ «រលកនៅពីលើរលកមានរលក» ពិតប្រាកដណាស់ វិទ្យាសាស្ត្របានរកឃើញថា ក្នុងសមុទ្រមានកន្លែងខណ្ឌចែករវាងសមុទ្រជ្រៅ និងសមុទ្រផ្ទៃខាងលើ។ ក្នុងចន្លោះផ្ទៃសមុទ្រទាំងពីរមានរលក ហាក់បី ដូចជាមាន រលកក្នុងផ្ទៃសមុទ្រជ្រៅងងឹត ដែលយើងមិនអាចមើលឃើញ ហើយមួយទៀត គឺរលកនៅលើផ្ទៃសមុទ្រ ដែលយើងអាចមើលឃើញផ្ទាល់នឹងភ្នែក។ នេះហាក់បីដូចជារលកនៅពីលើរលក ហើយនេះជាវិទ្យាសាស្ត្រពិត ដែលបញ្ជាក់ដោយលោកសាស្ត្រាចារ្យ ដូរចារ៉ូ អំពីវាក្យខណ្ឌទាំងនេះថា៖ «ពិតប្រាកដ នេះពុំមែនជាចំណេះដឹងរបស់មនុស្សនោះទេ»។ នេះគឺព្រះអល់ឡោះជាម្ចាស់ តើអ្នកពុំទាន់ស្គាល់ទ្រង់ទៀតមែនទេ? →ចូរត្រឹះរិះពិចារណាក្នុងវាក្យខណ្ឌគម្ពីរគួរអាន និងសភាវៈសត្វលោករបស់ទ្រង់។ →ចូរក្រឡេកមើលទៅកាន់មេឃ #តើនរណារក្សាការពារមិនឲ្យមេឃបាក់រលំ? →ចូរក្រឡេកមើលទៅកាន់ផែនដី #តើវាត្រូវបានគេធ្វើឲ្យរាបស្មើទៅក្រោមជើង របស់អ្នកបានយ៉ាងដូចម្ដេច? →ចូរមើលទៅដង្ហើមចេញចូលរបស់អ្នក #តើនរណាជាអ្នកគ្រប់គ្រងលើប្រព័ន្ធដង្ហើម ទាំងនេះ? ដកស្រង់ចេញពីសៀវភៅ " معرفة الله " ពីទំព័រ10-22

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify