សាក្សីពួកអ្នកប្រាជ្ញចំពោះព្យាការីម៉ូហាំម៉ាត់
............................
មហត្មៈ កន្ធី
(មេដឹកនាំសាសនានិងនយោបាយដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រឥណ្ឌា ឆ្នាំ១៨៦៩ - ១៩៤៨)
“ខ្ញុំប្រាថ្នាចង់ស្គាល់លក្ខណៈសម្បត្តិដ៏ប្រសើរបំផុតរបស់ព្យាការីឥស្លាមមូហាំម៉ាត់ ជាបុរសដែលគ្រប់គ្រងលើដួងចិត្តមនុស្សរាប់លាននាក់ដោយគ្មានគូប្រៀប។ ខ្ញុំបានក្លាយជាមនុស្សដែលទទួលស្គាល់ច្រើនជាងថ្ងៃណាទាំងអស់ដែលកន្លងផុតថាពុំមែនផ្លែដាវទេ ដែលធ្វើអោយតម្លៃឥស្លាមសម្រេចជោគជ័យក្នុងជីវិតមនុស្សកាលសម័យនោះ។ តាមពិតគឺភាពសាមញ្ញដ៏ពិតប្រាកដរបស់បុគ្គលមូហាំម៉ាត់ និងការលះបង់ទាំងស្រុងនូវផលប្រយោជន៍ផ្ទាល់ខ្លួន និងគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចសន្យា និងស្មោះត្រង់អស់ពីចិត្តចំពោះសហការី និងសាវ័ករបស់គាត់។ ដូច្នេះដែរ សេចក្តីក្លាហាន វីរភាព និងជំនឿជាក់របស់គាត់យ៉ាងដាច់ខាតចំពោះអល់ឡោះជាម្ចាស់និងសាររបស់គាត់”។
________________________
ដកស្រង់ពី: កូនសៀវភៅមគ្គទេសក៍ណែនាំអំពីព្យាការីម៉ូហាំម៉ាត់
បណ្ដាញយូអេអាយកម្ពុជា