អ្នកបកប្រែ កូប សាក់រិនី, កូប អារី, សាន់ ហ្វានេល
អ្នកត្រួតពិនិត្យ ម៉ាត់ លី, ម៉ាន វណ្ណា, សាហ្វអះ ទុលឡោះ, ម៉ាន់សូរ អាប់ឌុលឡោះ, ឆោម ភក្កី
រចនា ក្រុមហ៊ុន មគ្គុទ្ទេសក៍សហសម័យ
ថតចំលង គេហទំព័រនិងស្ទូឌីយោឯកទេសនៅជុំវិញពិភពលោក
ផ្សព្វផ្សាយ និងចែកផ្សាយ ក្រុមហ៊ុន មគ្គុទ្ទេសក៍សហសម័យគ
ផ្សព្វផ្សាយតាមអេឡិកត្រូនិក ក្រុមហ៊ុន មគ្គុទ្ទេសក៍សហសម័យ
សេចក្តីផ្តើមរបស់អ្នកផ្សព្វផ្សាយ
ពិតប្រាកដណាស់ សាសនាឥស្លាម គឺជាសាសនាមួយដែលរីកសុសសាយឆាប់រហ័សជាងគេនៅ លើសាកលលោក ដោយចំនួនអ្នកដែលចូលកាន់សាសនាឥស្លាមមានការកើនឡើងជាលំដាប់ពីមួយ ថ្ងៃទៅមួយថ្ងៃ។ នោះគឺដោយសារតែឥស្លាម គឺជាសាសនាដ៏អមតៈរបស់អល់ឡោះដែលសមស្រប ទៅនិងប្រាជ្ញាចិត្តគំនិត វិញ្ញាណ និងធម្មជាតិរបស់មនុស្ស រួមជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេង និងប្រកបដោយពរជ័យរបស់បណ្តាមជ្ឈមណ្ឌលឥស្លាម និងបណ្តាឃោសនិកដែលជំនាញលើការ អំពាវនាវអ្នកដែលមិនមែនកាន់សាសនាឥស្លាមនៅគ្រប់ទីកន្លែងលើពិភពលោក និងតាមរយៈ មធ្យោបាយទំនើបៗជាច្រើន និងចំណេះដឹងសហសម័យ។ ប៉ុន្តែភាគច្រើននៃការប្រឹងប្រែងប្រកប ដោយពរជ័យទាំងនោះ គឺឈរលើមូលដ្ឋាននៃការបង្ហាញមនុស្សលោកឲ្យចូលកាន់សាសនាឥស្លាម ប៉ុន្តែមិនបានផ្តល់នូវមគ្គទេសក៍ និងទិសដៅច្បាស់លាស់សម្រាប់អ្នកដែលចូលឥស្លាម ហើយនិងអ្នក មូស្លីមថ្មីដើម្បីចាប់ដៃរបស់ពួកគេនៅលើមាគ៌ានៃការចង្អុលបង្ហាញដែលចាប់ផ្តើមដោយធ្វើសាក្សី ទទួលស្គាល់អល់ឡោះជាម្ចាស់ដោយការពោលពាក្យសក្ខីកម្ម(ស្នាហាហះ)នោះឡើយ។ លើសពី នេះ នៅមានរឿងជាច្រើនទៀតនៅចំពោះមុខដែលពួកគេត្រូវរៀនសូត្រ ជឿតាម និងអនុវត្តតាមនៅ ក្នុងគ្រប់បរិបទនៃជីវិតរស់នៅដើម្បីសម្រេចបានការចង្អុលបង្ហាញនៅក្នុងឆាកជីវិតរបស់ពួកគេ។
ហើយ “ទើរសាម៉ាអ៊ុលគូទុប” មានកិត្តិយសសូមជូនសៀវភៅ "មគ្គទេសក៍អ្នកមូស្លីមថ្មី” ដែលនឹង បង្ហាញដល់អ្នកអាននូវការណែនាំ ក៏ដូចជាមេរៀនថ្មីៗអំពីសាសនាឥស្លាមដើម្បីជាការសិក្សា និង ឈ្វេងយល់បន្ថែមអំពីសាសនាដ៏ល្អផូរផង់នេះ។ ហើយសៀវភៅនេះ ក៏ផ្តល់ជូនអ្នកអានផងដែរនូវ មូលដ្ឋានគ្រឹះដែលយើងបានប្រមូលដកស្រង់ចេញពីគេហទំព័រ អ៊ុនធើណិត បណ្តាញសង្គម ឃ្លីបវីឌីអូអប់រំ និងកម្មវិធីទូរស័ព្ទនានា ដែលទាំងអស់នេះបាន ប្រមូលផ្តុំក្នុងការបម្រើដល់អ្នកអាន ពិសេសអ្នកមូស្លីមថ្មីដែលសំដៅទៅរក សាសនាអល់ឡោះនៅក្នុងគ្រប់ច្រកល្ហកនៃផែនដី។
យើងសុំពីអល់ឡោះប្រទានចិត្តស្មោះ និងភាពល្អប្រសើរទាំងក្នុង ពាក្យសំដី និងការអនុវត្ត។
អ្នកផ្សព្វផ្សាយ