The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ALHAMDULILLAH វានៅទីនេះ!

បន្ទាប់ពីការអភិវឌ្ឍន៍ជាច្រើនខែ កម្មវិធី Kamnop Islam ឥឡូវនេះ អាចទាញយកបាន នៅលើឧបករណ៍ Android ទាំងអស់!

យើងបានធ្វើការដើម្បីបង្កើតមុខងារជាច្រើនដែលមិនត្រូវបានរកឃើញនៅក្នុងកម្មវិធីផ្សេងទៀត ដើម្បីផ្តល់នូវអ្វីដែលថ្មី និងប្លែក Insha-Allah ជាមួយនឹងការគាំទ្រ មតិកែលម្អ និងការណែនាំរបស់អ្នក យើងនឹងបន្តខិតខំបន្ថែមទៀត។
ទាញយកថ្ងៃនេះ ហើយប្រាប់យើងពីអ្វីដែលអ្នកគិត!

ស្វែងយល់ពីថាមពល និងការណែនាំនៃគម្ពីគូរអាន

From the Blog

ឯកសារទាំងនេះត្រូវបានឧទ្ទិសដល់ជនមូស្លីម និងមិនមែនជាមូស្លីមដែលចង់យល់ដឹងអំពីសាសនាអុិស្លាម មូស្លីម និងព្រះគម្ពីរគួរអាន។ វាសំបូរទៅដោយព័ត៌មាន សៀវភៅ វីដេអូ ខិត្តប័ណ្ណ ឯកសារយោង គន្ថនិទ្ទេស និងរូបភាព។


Latest Posts

មគ្គុទ្ទេសក៍មូស្លីមថ្មី

Download ម…
0

ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) - Worship

0

ជំនឿ - Belief

ជំនឿថាមានអល់ឡោះ ចាប់ផ្តើមសិក្សា មេរៀនទី1 - ទំព័រទី2 ជំនឿទៅនឹងអល់ឡោ…
0

ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ - The Testimony of Faith

ការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ ចាប់ផ្តើមសិក្សា មេរៀនទី1 - ទំព័…
0

គោលជំនឿ - Creed

សាសនាឥស្លាម គឺមានទាំងគោលជំនឿ(ជឿក្នុងចិត្ត) និងច្បាប់បញ្ញត្តិ(សម្រាប់ប្រតិបត្តិ) ហើយគោលជំនឿ គឺជាមូលដ្ឋានគ្រឹះដែលសាសនាត្រូវបានបញ្ឈរឡើងនៅលើវា។ គោលជំនឿឥស…
0

រៀនអុិស្លាម

បុគ្គលណាដើរតាមផ្លូវមួយដើម្បីស្វែងរកចំណេះវិជ្ជា អល់ឡោះនឹងសម្រួលដល់គាត់នូវផ្លូវមួយទៅកាន់ឋានសួគ៌។
0

តើមូហាំម៉ាត់ជានរណា?

ការស្វែងយល់ពីប្រវត្តិព្យាការីមូហាំម៉ាត់: តើមូហាំម៉ាត់ (ព្យាការីមូហាំម៉ាត់) ជានរណា?: …
0

តើអល់ឡោះជានរណា?

តេីអល់ឡោះគឺជានរណា? 1 : …
0

សំណួរ-ចម្លើយ អំពីអុិស្លាម និងមូស្លីម

*សំណួរ-ចម្លើយជាច្រើនផ្សេងទៀត ចុចទីនេះ!

តើសាសនាអ៊ីស្លាមគឺជាអ្វី?

អ៊ីស្លាម មិនមែនជាសាសនាដែលទើបតែចាប់បដិសន្ធិថ្មីនោះទេ ផ្ទុយទៅវិញ វាគឺជាសាសនាមួយ ដែលមានប្រវត្តិចាប់តាំងពីដើមកំណើតមនុស្សនៅលើផែនដីមកម្ល៉េះ។ សាសនានេះ គឺជាសាសនាពិតតែមួយ ដែលព្រះអល់ឡោះជាម្ចាស់បានមានព្រះបន្ទូល តាមរយៈបណ្ដាព្យាការី ឬអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកគ្រប់រូប។ មានប្រជាជនប្រហែល 50% នៅលើពិភពលោក បានជ្រើសយកអ៊ីស្លាមធ្វើជាសាសនា និងបែបផែននៃជីវិតរស់នៅដ៏ពេញលេញរបស់ពួកគេ។ អ្នកកាន់សាសនាអ៊ីស្លាម គោរពសាសនានេះ ព្រោះវាជាសាសនាដែលនាំអោយមានសុភមង្គល ទាំងក្នុងលោកិយនិងបរលោក ជាសាសនាដែលនាំឲ្យសុខសន្តិភាព ក្ដីមេត្តាករុណា និងការអធ្យាស្រ័យ។

តេីនរណាជាអ្នកកាន់សាសនាអុីស្លាម?

មានមនុស្សជាង២០០០លាននាក់ ដែលមកពីជាតិសាសន៍ សញ្ជាតិ និងវប្បធម៌ផ្សេងៗគ្នានៅទូទាំងពិភពលេាក ពីប្រទេសហ្វីលីពីនខាងត្បូង រហូតដល់ប្រទេសនីហ្សេរីយ៉ា បានរួបរួមគ្នាជឿលេីសាសនាឥស្លាម។ មានប្រជាជនអុីស្លាមប្រហែល១៨% ស្ថិតនៅក្នុងពិភពអារ៉ាប់ ប៉ុន្តែសហគមន៍អ្នកកាន់សាសនាអុីស្លាម ដែលធំជាងគេនៅលេីពិភពលេាក មិនមែនស្ថិតនៅក្នុងពិភពអារ៉ាប់នោះទេ គឺស្ថិតនៅក្នុងប្រទេសឥណ្ដូនេសុី និងផ្នែកសំខាន់ៗនៃអាសុី។ បណ្ដាប្រទេសអាហ្វ្រិកភាគច្រេីនក៏ជាប្រទេសកាន់សាសនាអុីស្លាមដែរ ហេីយក្រៅពីនេះ នៅមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមមួយចំនួនទៀត ត្រូវបានរកឃេីញនៅសហភាពសូវៀត ប្រទេសចិន ប្រទេសអាហ្វ្រិកខាងជេីង និងខាងត្បូង ប្រទេសអាមេរិកខាងត្បូង និងបណ្ដាប្រទេសនៅអឺរ៉ុប។

តើអ្នកកាន់សាសនាឥស្លាមជឿលើអ្វី?

អ្នកកាន់សាសនាឥស្លាមជឿលើ ព្រះអល់ឡោះ ជាម្ចាស់តែមួយគត់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ជឿលើពពួកទេវតាដែលទ្រង់បានបង្កើត ជឿលើសារហារីរបស់ទ្រង់ ដែលជាអ្នកផ្សព្វផ្សាយព្រះរាជបន្ទូលរបស់ទ្រង់ដល់មនុស្សលោក ជឿលើថ្ងៃកាត់សេចក្ដី ថ្ងៃដែលមនុស្សគ្រប់រូបត្រូវទទួលខុសត្រូវចំពោះសកម្មភាព និងទង្វើនានាដែលពួកគេបានសាង ជឿលើអំណាច ដ៏ពេញរបស់ទ្រង់លើការកំណត់ជោគវាសនារបស់មនុស្ស និងជឿលើជីវិតបន្ទាប់ពីស្លាប់។ អ្នកកាន់សាសនាឥស្លាមក៏ជឿលើសារហារី ឬអ្នកនាំសារជាច្រើនរូបរបស់ព្រះអល់ឡោះ ដែលផ្ដើមឡើងដោយ ណាពី ឬសារហារី អាដាម ហើយក្នុងនោះមាន ណាពី នោហ៍ អ៊ីព្រហ៊ីម អ៊ីស្មាឯល អ៊ីស្ហាក យ៉ាក់កូប យូសូហ្វ ចប ឬអៃយូប មូសា ឬមូសេ ហារ៉ូន ដាវូទ សូឡៃម៉ាន អ៊ីលយ៉ាស់ យូណូស យ៉ះយ៉ា និងអ៊ីសា ឬយេស៊ូ សូមព្រះអល់ឡោះជាម្ចាស់ ផ្ដល់ភាពសុខសាន្តដល់ពួកគេទាំងអស់។ ប៉ុន្តែ សារចុងក្រោយរបស់ព្រះអល់ឡោះជាម្ចាស់ គឺត្រូវបានបញ្ចូនទៅឲ្យបុរសម្នាក់ឈ្មោះ មូហាំម៉ាត់ តាមរយៈទេវតាជីព្រេល ដោយបញ្ជាក់សារឡើងវិញនូវរាល់សារទាំងឡាយ និងជាការបូកសរុប នូវរាល់សារទាំងអស់ដែលទ្រង់បានបញ្ចូនពីមុនៗមក។

តើមនុស្សម្នាក់ក្លាយជាអ្នកកាន់សាសនាឥស្លាមដោយរបៀបណា?

ដើម្បីក្លាយជាអ្នកកាន់សាសនាឥស្លាម គឺគ្មានអ្វីលំបាកឡើយ ផ្ទុយទៅវិញ វាជារឿងងាយស្រួលបំផុត គឺគ្រាន់តែពោលពាក្យ និងជឿជាក់ថា៖

គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែព្រះអល់ឡោះ ហើយមូហាំម៉ាត់គឺជាសារហារី ឬអ្នកនាំសាររបស់ព្រះអល់ឡោះ

ឬសូត្រជាភាសាអារ៉ាប់ថា៖

أشهد أن لا إله إلا الله وأشهد أن محمدا رسول الله
អាស្ហហាទូអាន់ឡើអ៊ីឡើហាអ៊ីលឡល់ឡោះ វ៉ាអាស្ហហាទូអាន់ណាមូហាំម៉ាឌាន់រ៉ស៑ូលុលឡោះ។



តាមរយៈការអះអាងនេះ គេចាត់ទុកថា បុគ្គលនោះបានប្រកាសពីជំនឿរបស់ខ្លួនទៅចំពោះព្រះអល់ឡោះ ទៅចំពោះសារហារី ឬអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងគម្ពីរនានាដែលពួកគាត់បាននាំមក។

Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify