The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ដំណើររឿងនៃការចូលកាន់សាសនាអ៊ីស្លាមរបស់សាំមូអែល ស៊ូ ប៉ាសៀត

សាំមូអែល ស៊ូ ប៉ាសៀត, ដំណើររឿងនៃការចូលកាន់សាសនាអ៊ីស្លាមរបស់សាំមូអែល ,Samuel Earle Shropshire, converting to Islam, American christian converts to Islam
Read time: 1 min

ខ្ញុំ ឈ្មោះ សាំមូអែល ស៊ូ ប៉ាសៀត។ ខ្ញុំជាជនជាតិអាមេរិក ហើយសព្វថ្ងៃ ខ្ញុំរស់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ខ្ញុំបានប្តូទីលំនៅមកកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងខែវិច្ឆិកា ឆ្នាំ២០០១ ដែលកាលនោះ ខ្ញុំពុំបានដឹងអ្វីសោះអំពីសាសនាឥស្លាម ឬក៏អំពីព្យាការីមូហាំម៉ាត់ សអវ ក្រៅតែពីការយល់ខុសមួយចំនួនមមកលើសាសនាដ៏ស្អាតស្អំនេះតែប៉ុណ្ណោះ។ ខ្ញុំបានមករស់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតតាមរយៈការអញ្ជើញពីសំណាក់សាស្ត្រាចារ្យ ឈ្មោះស៊ិទ្ទីក ដែលគាត់ជាអ្នកធ្វើការនៅក្នុងគម្រោងមួយដែលគេឲ្យឈ្មោះថា ខេ អូ ហើយគាត់ គឺជាបុគ្គលម្នាក់ដែលយកចិត្តទុកដាក់ក្នុងការបកប្រែគម្ពីរគួរអានតាមរបៀបដែលងាយយល់បំផុតសម្រាប់អ្នកជំនាន់ថ្មីដែលមកពីសហគមន៍ជនជាតិអាមេរិក។ ហើយដោយសារតែខ្ញុំពុំសូវចេះភាសាអារ៉ាប់បានល្អនោះ ខ្ញុំបានសិក្សាគម្ពីរគួរអាននេះដោយយោងលើការបកប្រែជាភាសាអង់គ្លេស ដើម្បីប្រាកដថា តើការបកប្រែនោះត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ មានភាពសមស្រប និងអាចយល់បានដោយជនជាតិជាមេរិកដែរឬទេ?

ប្រាកដណាស់ ការងាររបស់ខ្ញុំនៅពេលនេះ គឺចាំបាច់ត្រូវតែអានគម្ពីរគួរអានបកប្រែឲ្យបានច្រើនដង។ ដូចដែលអ្នកបានដឹងហើយថា ខ្ញុំគឺជាជនជាតិអាមេរិកដែលពុំដែលដឹងអ្វីទាល់តែសោះអំពីសាសនាឥស្លាម ហើយខ្ញុំមានសំណួររាប់រយដែលទាក់ទងនឹងសាសនាឥស្លាម។ ជាពិតណាស់ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលបំផុតនៅពេលដែលខ្ញុំដឹងថា ព្យាការីយេស៊ូ(អ៊ីសា) ត្រូវបានលើកឡើងជាច្រើនកន្លែងនៅក្នុងគម្ពីរគួរអាននេះ។ ហើយគាត់ត្រូវបានពិពណ៌នាថា គាត់គឺជាព្យាការីម្នាក់ដ៏អស្ចារ្យបំផុតក្នុងចំណោមបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ។ ហើយភាពអច្ឆរិយៈនៃការប្រសូត្ររបស់គាត់ចេញពីម្តាយដែលជាស្ត្រីក្រមុំព្រហ្មចារីយ៍នោះ ក៏ត្រូវបានរៀបរាប់យ៉ាងលម្អិតនៅក្នុងគម្ពីរគួរអានផងដែរ។ ម្យ៉ាងទៀត ខ្ញុំបានប្រទះឃើញនូវអច្ឆរិយៈភាពជាច្រើនរបស់យេស៊ូគ្រឹស្តក្នុងគម្ពីរគួរអាននេះ រហូតដល់ក្នុងនោះ គឺមានអច្ឆរិយៈភាពមួយចំនួនរបស់យេស៊ូគ្រឹស្តត្រូវបានលើកឡើងនៅក្នុងគម្ពីរគួរអាន ដែលគេពុំបានលើកឡើង ឬឃើញមានទាល់តែសោះនៅក្នុងគម្ពីរប៊ីប(Bible)។

នៅពេលល្ងាច ខ្ញុំកំពុងឈរនៅលើយ៉រផ្ទះរបស់ខ្ញុំដែលបែរមុខឆ្ពោះទៅកាន់វិហារឥស្លាមដ៏ធំមួយដែលមានមនុស្សជាច្រើនរស់នៅតំបន់នោះ។ ហើយជានិច្ចកាល ខ្ញុំតែងតែស្តាប់សម្លេងគេអាហ្សាន(ប្រកាសពីការដល់ម៉ោងថ្វាយបង្គំ) ដែលតែងតែបន្លឺសម្លេងនៅពេលថ្វាយបង្គំទាំងប្រាំពេល ហើយខ្ញុំតែងតែសម្លឹងមើលដោយក្តីរំភើបទៅកាន់បុរសៗ និងស្ត្រីៗទាំងឡាយដែលធ្វើដំណើរទៅកាន់វិហារឥស្លាម ឬវិលត្រឡប់មមកវិញ ទាំងព្រឹក ទាំងល្ងាច។ ហើយម្យ៉ាងទៀត ខ្ញុំធ្លាប់អង្គុយមើលក្មេងៗជាច្រើនដែលពួកគេកំពុងតែលេងបាល់ទាត់នៅបរិវេណខាងក្រោយនៃវិហារ។ ម្យ៉ាងទៀត ប៉មដ៏ខ្ពស់នៃវិហារឥស្លាមនោះ ធ្លាប់បានប្រកួតប្រជែងនឹងប៉មវិហារគ្រឹស្តសាសនាជាច្រើនផ្សេងទៀតដែលមានអាយុកាលចំណាស់ៗ។ រំពេចនោះ ខ្ញុំឃើញថា ដួងចិត្តរបស់ខ្ញុំចាប់ផ្តើមចាប់ចិត្តជាមួយនឹងវិហារឥស្លាមមួយនេះ។ ខ្ញុំមានអារម្មណ៍ថា ព្រះអល់ឡោះជាម្ចាស់បានបញ្ចុះទៅក្នុងដួងចិត្តរបស់ខ្ញុំឲ្យស្រឡាញ់សាសនាឥស្លាម។

ជាច្រើនខែក្រោយមក ខ្ញុំសង្កេតឃើញថា រូបខ្ញុំមានភាពក្លាហានគ្រប់គ្រាន់ក្នុងការឆ្លងផ្លូ(ដើម្បីដើរទៅកាន់វិហារ)។ ហើយខ្ញុំបានគោះទ្វារដ៏ធំនៃវិហារអ៊ីស្លាមដ៏អស្ចារ្យនេះ។ នៅពេលនោះ ខ្ញុំមិនបានដឹងទេថា តើគេទទួលរាក់ទាក់ខ្ញុំក្នុងវិហារឥស្លាមនោះដោយរបៀបណា ឬក៏ តើពួកគេនឹងឆ្លើយតបចំពោះខ្ញុំដោយរបៀបណានោះទេ ក៏ប៉ុន្តែ ខ្ញុំបាននៅតែបន្តគោះទ្វារវិហារឥស្លាមនោះជាច្រើនដងទៀត រហូតទាល់តែខ្ញុំបានឃើញថា ទ្វារវិហារនោះត្រូវបានបើក និងមានមនុស្សម្នាក់បានពោលមកកាន់់ខ្ញុំថា សូមស្វាគមន៍ តើមានអ្វីអាចឲ្យខ្ញុំជួយអ្នកទេ? ពិតណាស់ បុរសដែលបាននិយាយមកកាន់ខ្ញំនោះ គាត់គឺជាអ្នកដែលអាហ្សាន(ប្រកាសប្រាប់ដល់មនុស្សពីការដល់ម៉ោងថ្វាយបង្គំ)។ ខ្ញុំក៏បានតបទៅកាន់គាត់វិញថា ខ្ញុំឈ្មោះ សាំមូអែល ជាជនជាតិអាមេរិក កាន់សាសនាគ្រឹស្ទាន។ តើខ្ញុំអាចចូលក្នុងវិហារឥស្លាមបានដែរឬទេ? ខ្ញុំមានការភ្ញាក់ផ្អើលដែលគាត់បានឱបខ្ញុំ ហើយគាត់បាននិយាយ ប្រាកដណាស់ អ្នកអាចចូលបាន។ នៅពេលដែលខ្ញុំចូលដល់ក្នុងវិហារឥស្លាមនោះ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះការស្វាគមន៍និងការអបអរសាទរយ៉ាងច្រើនពីអ្នកដែលមានវត្តមានទាំងអស់នៅក្នុងវិហារនោះទាំងអស់គ្នា។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានសុំពីគ្រូម្នាក់ថាប្រសិនបើអាច គឺឲ្យគាត់ជួយបង្រៀនដល់ខ្ញុំពីជំពូកដំបូងគេនៃគម្ពីរគួរអាន នោះគឺជំពូក អាល់ហ្វាទីហះ។

ខ្ញុំបានសង្កេតឃើញថា ពិតណាស់ការបកប្រែជាភាសាអង់គ្លេសចំពោះជំពូក អាល់ហ្វាទីហះ គឺតិចជាងច្រើនណាស់បើធៀបនឹងការបកស្រាយនៅក្នុងជំពូកនេះ(ជាភាសាអារ៉ាប់)។ ម្យ៉ាងទៀត សារនៃគម្ពីរគួរអាន គឺមានភាពខុសគ្នាទាំងស្រុងទៅនឹងអ្វីដែលគេបានសិក្សាវានៅក្នុងសាសនាគ្រឹស្ទាន។ ជាការពិតណាស់ គម្ពីរគួរអានបានបញ្ជាក់យ៉ាងច្បាស់ថា ពិតប្រាកដណាស់ ព្រះអល់ឡោះជាម្ចាស់ ទ្រង់គឺជាម្ចាស់ដ៏មហាសប្បុរស មហាអាណិតស្រឡាញ់ ហើយដែលក្តីមេត្តាករុណារបស់ទ្រង់ និងការអភ័យទោសរបស់ទ្រង់ គឺមានចំពោះមនុស្សលោកទាំងអស់។

ពិតណាស់ គម្ពីរគួរអានបានជ្រាបចូលក្នុងដួងចិត្តខ្ញុំ និងបានជ្រាបចូលដល់ចិត្តគំនិតរបស់ខ្ញុំ ហើយលោកសាស្ត្រាចារ្យ ស៊ិទ្ទីក បានធ្វើដំណើរជាមួយខ្ញុំទៅកាន់មជ្ឈមណ្ឌលឥស្លាមនៅក្នុងសង្កាត់ ហាំរ៉ក ក្នុងទីក្រុងជុតហ្ទះ ដើម្បីពោលសាហាហ្ទះ(ពោលពាក្យសច្ចាចូលសាសនាឥស្លាម) ។ ពួកយើងជាសាសនិកឥស្លាម ពួកយើងមានជំនឿលើការកំណត់វាសនាល្អអាក្រក់ ហើយយើងមានជំនឿថា ពិតណាស់ការចង់របស់អល់ឡោះ គ្មានអ្វីមួយអាចបដិសេធ ឬរុញច្រានវាបាននោះឡើយ។ អ្វីដែលទ្រង់ចង់ឲ្យវាកើតឡើង គឺវានឹងកើតឡើង ហើយអ្វីដែលទ្រង់មិនឲ្យវាកើតឡើងទេនោះ វាមិនអាចកើតឡើងជាដាច់ខាត។ ម្យ៉ាងទៀត ពួកយើងមានជំនឿថា ជាការពិតណាស់ ឆាកជីវិតលោកិយនេះ គ្មានអ្វីក្រៅពីការសាកល្បងដ៏ខ្លីបំផុត ហើយពិតណាស់ ចាំបាច់លើយើងត្រូវតែយកឈ្នះចំពោះការសាកល្បងមួយនេះ។ មួយវិញទៀត ក្នុងចំណោមភស្តុតាងនៃជំនឿនោះ គឺរាល់គោលជំនឿឥស្លាមទាំងអស់ គឺសមស្របជាមួយនឹងគោលការណ៍ជាមូលដ្ឋានដែលមានក្នុងខ្លួនមនុស្សលោក។ ខ្ញុំពុំឃើញមានសន្តិភាពខាងផ្លូវកាយណាមួយនោះទេ លុះត្រាតែគេដើរលើវិថីនៃសាសនាឥស្លាម។

ជាការពិតណាស់ ខ្ញុំបានរកឃើញនៅក្នុងសាសនាឥស្លាមនូវភាពជាបងប្អូនពិតប្រាកដ រកឃើញនូវក្តីសង្ឃឹម និងការស្រឡាញ់រាប់អានគ្នាយ៉ាងជ្រាលជ្រៅរវាងសាសនិកឥស្លាមទាំងអស់។ ឥឡូវនេះ ខ្ញុំមានគ្រួសារដ៏ធំមួយនៃអ្នកដែលមានជំនឿលើសាសនាឥស្លាម៕

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify