អ៊ីស្លាមមើលឃើញថាបុរសនិងស្ត្រីមានតម្លៃស្មើគ្នាមានតួនាទីរៀងៗខ្លួន អល់ឡោះបង្កើតបុរសនិងស្ត្រីមកមិនមែនឪ្យប្រគួតប្រជែងគ្នាទេ គឺដើម្បីរស់នៅបំពេញបន្ថែមឪ្យគ្នាទៅវិញទៅមក ខណៈក្រុមមនុស្សមួយចំនួនមើលឃើញថា បុរសនិងស្ត្រីត្រូវតែមានការប្រកួតប្រជែងគ្នា រហូតជម្រុញឪ្យស្ត្រីទៅដណ្ដើមតួនាទីបុរស ដោយលើកឡើងថា អ្វីដែលបុរសអាចធ្វើស្ត្រីក៏អាចធ្វើបានដែរ នេះគ្រាន់តែជាទស្សនដែលនិយាយតៗគ្នាតែប៉ុណ្ណោះ(តើស្មើភាពគ្នាដែរឬទេឪ្យស្ត្រីកាន់ដាវធ្វើសង្គ្រាមជាមួយបុរស ? ) អ៊ីស្លាមផ្ដល់សមធ៌មទៅកាន់ប្រភេទមនុស្សដែលមានគម្លាតពីគ្នា ហើយផ្ដល់សមភាពទៅលើប្រភេទមនុស្សដូចគ្នា។
ទស្សនវិទូ Jean-Jacques Rousseau រួមទាំង Aristotle មើលឃើញថា ស្ត្រីត្រូវបានគេបង្កើតឡើងមិនមែនឪ្យទទួលបានចំណេះដឹង ឬក្លាយជាអ្នកប្រាជ្ញានោះទេ ប៉ុន្តែស្ត្រីត្រូវបានគេបង្កើតឡើងដើម្បីបំពេញនូវចំណងតណ្ហាបុរសតែប៉ុណ្ណោះ។
ទស្សនវិទូ Jean-Jacques Rousseau រួមទាំង Aristotle
ទស្សនវិទូ Immanuel Kant មើលឃើញថា ប្រាជ្ញាស្ត្រីមិនស្មើនឹងប្រាជ្ញាបុរសនោះទេ ។
Immanuel Kant
ទស្សនវិទូ Nietzsche យល់ឃើញថា ស្ត្រីមិនខុសពីឆ្មា ឆ្កែ និងគោទេ ។
Nietzsche
ទស្សនវិទូ Plato គាត់មានអារម្មណ៍ថា ស្ដាយក្រោយព្រោះគាត់កើតចេញពីមនុស្សស្រី ហើយមើលងាយម្តាយរបស់គាត់ ព្រោះគាត់ជាមនុស្សស្រី។
Plato
ទស្សនវិទូ Socrates ស្ត្រីប្រៀបដូចជាដើមឈើដែលមានជាតិពុលមើលទៅស្រស់ស្អាត ប៉ុន្តែនៅពេលសត្វស្លាបសុីវាធ្វើឪ្យសត្វស្លាប់។
Socrates
ចំណែកជនជាតិក្រិចបុរាណវិញយល់ឃើញថា
ស្ត្រីជាដើមឈើពុល ចិនបុរាណយកស្ត្រីទៅលក់ ឬសងបំណុល ទំនៀមទម្លាប់នៅឥណ្ឌាមួយចំនួន ស្ត្រីត្រូវដុតទៅជាមួយប្ដីនៅពេលដែលប្ដីស្លាប់ ។
ជនជាតិក្រិចបុរាណ
សម័យកាលអារ៉ាប់ចាហុីលីយ៉ះ ( មុនអ៊ីស្លាមមកដល់ ) នៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវ បានគេផ្ដល់ដំណឹងថាកើតបានកូនស្រីនោះ មុខរបស់គេប្រែទៅជាខ្មៅ ហើយគេពោរពេញទៅដោយទុក្ខសោក ពួកគេគិតថា កូនស្រីនាំឱ្យមានអាប់ឱនកិត្ដិយសរហូតកប់កូនស្រីទាំងរស់ទៅក្នុងដី។ នៅពេលអ៊ីស្លាមមកដល់ផ្នត់គំនិតបែបនេះត្រូវលុបបំបាត់។
យើងក្រឡែកទៅមើលក្នុងគម្ពីគួរអាន និងស៊ុណ្ណះរបស់ព្យាការីមហាំម៉ាត់ ﷺ វិញ តើមានកន្លែងណាដែលបញ្ជាក់ថាអ៊ីស្លាមមិនឪ្យតម្លៃស្ត្រី បំពានស្ត្រី និងបិទសិទ្ធស្ត្រី គឺគ្មានឡើយថែមទាំងលើកតម្កើនស្ត្រីថែមទៀត ជាក់ស្ដែង :
១- ក្នុងគម្ពីរគួរអានអល់ឡោះទ្រង់មានព្រះបន្ទូលថា អ្នកដែលថ្កុំថ្កើងជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចអល់ឡោះ មិនបានបែងចែកបុរសឬស្ត្រីទេ ។ ( الحجرات :١٣ )
២- នៅក្នុងគម្ពីរគួរអានមានជំពូកមួយមានឈ្មោះថាជំពូកស្ត្រី ដោយមិនមានជំពូកបុរសឡើយ នេះបញ្ជាក់ឪ្យឃើញថាស្ត្រីមានតម្លៃមានកិត្តិយសនៅក្នុងសាសនាអ៊ីស្លាម។
៣- មានគេសួរព្យាការីមហាំម៉ាត់ ﷺ ថា តើអ្នកណាដែលខ្ញុំត្រូវធ្វើល្អចំពោះគាត់ លោកបានឆ្លើយឪ្យធ្វើល្អជាមួយម្ដាយបីដង ខណៈឪពុកលោកឆ្លើយតែម្ដងគត់ ។ ( صحيح البخاري ٥٦٢٦ )
៤- ស៊ូលុលឡោះ ﷺ មានប្រសាសន៍ថា៖ បុគ្គលណាមានកូនស្រីបីនាក់ ហើយគាត់អត់ធ្មត់ចំពោះពួកនាងបានផ្តល់ចំណីអាហារ ផ្តល់ទឹក ផ្តល់សំលៀកបំពាក់គ្រប់គ្រាន់ដល់ពួកនាងពីការប្រឹងប្រែងរបស់គាត់(ឪពុក) គឺពួកនាង(កូនស្រីៗ)នឹងជារនាំងបាំងភ្លើងសំរាប់រូបគាត់នៅថ្ងៃបរលោក ។
( سنن ابن ماجه ٣٦٦٩ )
៥- ស៊ូលុលឡោះ ﷺ មានប្រសាសន៍ថា៖ ជនណាហើយដែលអល់ឡោះបានប្រទានប្រពន្ធគ្រប់លក្ខណ៍ដល់គេពិតណាស់ទ្រង់បានប្រទានពាក់កណ្តាលសាសនាដល់គេចូរអ្នកនោះត្រូវកោតខ្លាចចំពោះអល់ឡោះសម្រាប់ពាក់កណ្តាលទៀតដែលនៅសល់។ رواه الطبراني في "الأوسط" (1/294)
៦- ស៊ូលុលឡោះ ﷺ មានប្រសាសន៍ថា៖ តើអ្នកមានម្តាយនៅជាមួយអ្នកទេ? ពេលនោះគាត់បានឆ្លើយថា បាទខ្ញុំមានម្តាយនៅជាមួយខ្ញុំ ពេលនោះរ៉សូលុលឡោះបានមានប្រសាសន៍ថា: ចូរអ្នកនៅបំរើម្តាយរបស់អ្នកចុះ ពិតប្រាកដណាស់ ឋានសួរគ៌ា វាស្ថិតនៅក្រោមបាតជើងទាំង២របស់ម្ដាយ។ ( سنن النسائي ٣١٠٤ )
៧- បណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួកគេមានសិទ្ធស្មើគ្នាដើម្បីជម្រុញគ្នាឱ្យសាងអំពើល្អ និងហាមឃាត់គ្នាពីការប្រព្រឹត្ដអំពើអាក្រក់ ។ (التوبة : ٧١)
៨- អល់ឡោះទ្រង់តបស្នងស្មើគ្នារវាងបុរសនិងស្ត្រីឪ្យចូលឋានសួគ៌របស់ទ្រង់ ប្រសិនបើគេជាអ្នកសាងអំពើល្អ និងមានជំនឿលើទ្រង់ ។ (سورة النساء ١٢٤)
៩- ថ្វីត្បិតបុរសទទួលកេរ្តិ៍មរតកច្រើនជាងស្ត្រីពិតមែន ប៉ុន្តែបុរសមានតួនាទីផ្គត់ផ្គង់ទៅលើប្រពន្ធកូន ខណៈស្ត្រីមិនមានភារកិច្ទទាំងនេះនោះឡើង។ ( سورة النساء : ١١)
១០- បុរសជាអ្នកផ្ដល់ថ្លៃបណ្ដាការដល់ស្ត្រី។
១១- ព្យាការីមហាំម៉ាត់ ﷺ លោកបានផ្ដាំផ្ញើចំពោះបុរសទាំងឡាយឪ្យធ្វើល្អជាមួយភរិយាមុននឹងលោកទទួលមរណៈភាព។ ( صحيح المسلم ١٢١٨)
១២- ព្យាការីមហាំម៉ាត់ ﷺ បានជម្រុញឪ្យយើងយកចិត្តទុកដាក់ចំពោះស្ត្រីមេម៉ាយ លោកមានប្រសាសថា អ្នកដែលជួយយកអាសាដល់ស្ត្រីមេម៉ាយ និងអ្នកក្រីក្រ ពួកគេមានផលបុណ្យដូចអ្នកធ្វើសមរភូមិដើម្បីសាសនាអល់ឡោះ និងដូចអ្នកដែលឈរសឡាតពេលយប់ហើយបួសពេលថ្ងៃ។ ( صحيح البخاري ٥٣٥٣ )
ប្រភព៖
INDEPENDENT
Sinin Mohammad
យកពី Facebook
យកពី Youtube
គ្មាន