ស្វែងយល់អំពីការជ្រើសរើស ឬការប្រកាន់តាមសាសនាដែលត្រឹមត្រូវ....
ជាកិច្ចបឋមខ្ញុំសូមជំរាបសួរ អស់លោក លោកស្រី បងប្អូនសាសនិកជន ជនរួមជាតិជាទីមេត្រី និងជាទីរាប់អាន!
យេីងទាំងអស់គ្នាបានដឹងច្បាស់ណាស់ថា មនុស្សយើងទាំងអស់គឺមានគំនិត ដែលចេះគិតរកភាពសុខសាន្ត សប្បាយរុងរឿង មានបានបុណ្យសក្ដិខ្ពង់ខ្ពស់ រស់ក្នុងសេរីភាពនៅក្នុងលោកនេះ មិនចង់ទេ ភាពសៅម៉ងជានរកកម្ម។ ការចង់បានភាពល្អប្រសើរបែបនេះ គឺយើងម្នាក់ៗមិនមែនចង់បានវាតែនៅក្នុងលោកនេះទេ ពោលគឺប្រាថ្នាចង់បានរហូតទៅដល់ថ្ងៃបរលោកនោះទៀតផង។ ហេតុដូច្នេះហើយ ទើបមានបងប្អូនយើងខ្លះ ជ្រើសរើសយកសាសនាមកប្រតិបត្តិតាម ដើម្បីទទួលបានឋានសួគ៌ ដែលយើងទាំងអស់គ្នាគ្រប់សាសនិកជនជឿថាមាននោះ ប៉ុន្តែសាសនាគឺមានច្រើនណាស់ នៅលើលោកតែមួយ ពិភពលោកគឺមួយ ពុំមែនមានន័យថា មានព្រះសំរាប់សាសនាផ្សេងៗគ្នានោះទេ បើតាមគំនិតយើងគិត គឺមិនអាចទៅរួចឡើយ ពីព្រោះពិភពលោកគឺមួយ តើយើងគិតទៅដល់ដែរឬអត់ លើពិភពលោកតែមួយ កន្លែងតែមួយ អ្នកគ្រប់គ្រងផ្សេងគ្នា? ហេតុនេះហើយ យើងត្រូវរកសាសនាដែលត្រឹមត្រូវ និងសាសនាដែលព្រះទទួលស្គាល់ យកមកប្រតិបត្តិតាម ដើម្បីកុំឱ្យមានការសោកស្ដាយនាពេលក្រោយ ដែលយើងទាំងអស់គ្នាគ្រប់សាសនិកជនដែលជឿថានឹងមានពេលក្រោយ នោះហើយគឺជាថ្ងៃបរលោក។
អាស្រ័យហេតុនេះហើយ ទើបខ្ញុំខំសរសេរបំភ្លឺដល់អ្នក ក៏ដូចរំលឹកខ្លួនអ្នកទាំងខ្លួនខ្ញុំផ្ទាល់ អំពីការជ្រើសរើសសាសនា គឺត្រូវជ្រើសរើសសាសនាដែលត្រឹមត្រូវ ជៀសវាងមានការស្តាយនាពេលក្រោយ ដែលយើងមិនអាចនឹងវិលត្រឡប់វិញបាន។

#សាសនា គឺជាអ្វីដ៏អស្ចារ្យមួយក្នុងចំណោមពួកយើង ដែលបានបង្កើតនូវទង្វេី និងពាក្យសម្ដីជាច្រើន ដោយបុគ្គលនោះបានដាក់កាតព្វកិច្ចហួសកំណត់លើខ្លួនឯង ហើយបានលះបង់ជីវិតទាំងមូលលើវា ក៏ប៉ុន្តែយើងគួរតែឈប់មួយភ្លែត ហើយសួរអំពីដំណើរដែលយើងកំពុងតែដើរនេះសិន។ ជាការពិតណាស់ មុននឹងយើងឈានជើងដើរក្នុងផ្លូវណាមួយ យើងចាំបាច់ត្រូវដឹងថា:
-ផ្លូវនោះនាំយើងទៅកន្លែងណា?
-តើវាជាផ្លូវដែលយើងត្រូវការដើរលើវាឬ?
-តើក្នុងនោះមានការណែនាំរហូតដល់ទីបញ្ចប់ដោយសុវត្ថិភាពដែរឬទេ?
-តើយើងសួរខ្លួនឯងពីសាសនាដែលយើងកាន់តាមវាហើយឬនៅ ហើយនឹងមូលហេតុដែលធ្វើឲ្យយើងកាន់តាមវាហើយឬនៅ?
*សូមពិចារណា ពីមូលហេតុនេះបន្តិច អ្នកខ្លះបានជ្រើសរើសសាសនាតាមសិទ្ធិរបស់ខ្លួន ហើយអ្នកខ្លះទៀតបានទទួលយកតាមការអុសទាញរបស់គេ ក៏ប៉ុន្តែវាមិនត្រឹមត្រូវឡើយ បើយើងប្រើពាក្យថា: ភាគច្រើនគេកាន់សាសនាមួយនេះ ព្រោះពួកគេបានកើតក្នុងសាសនាមួយនេះ ឬសង្គមរបស់ពួកគេ ក៏ប៉ុន្តែនេះវាមិនមែនជាបញ្ហាសំខាន់ទេ។
*ល្អណាស់……ការទទួលកាន់សាសនាត្រឹមត្រូវ វាជារឿងសំខាន់បំផុត ព្រោះការរស់នៅរបស់យើងមានរយៈពេលខ្លី និងមានពេលតែម្ដងប៉ុណ្ណោះ។ យើងទាំងអស់គ្នាមានបំណងប្រាថ្នាចង់រស់នៅដោយមានសុភមង្គល និងភាពជោគជ័យ គ្មាននរណាម្នាក់ចង់រស់ក្នុងជីវិតទេវនានោះឡើយ។
*ល្អណាស់……អ្វីទៅដែលបញ្ជាក់ថា យើងជាអ្នកកាន់តាមសាសនាដែលត្រឹមត្រូវនោះ? អ្នកមិនមានទំនុកចិត្តថា ជាអ្នកកាន់សាសនាពិតឬត្រឹមត្រូវនោះឡើយ ព្រោះអ្នកកើតមកក្នុងគ្រួសារដែលកាន់តាមសាសនាមួយនេះដោយមិនបានពិចារណា។
សាសនាចាំបាច់ត្រូវតែតាមវា ព្រោះជាការពិត។
សាសនា……:
-សាសនា ត្រូវឈរលើមូលដ្ឋាន និងការគោរពច្បាស់លាស់ មិនគ្រប់គ្រាន់ទេ បើគ្រាន់តែនិយាយថា ខ្ញុំមានជំនឿ ខ្ញុំមានជំនឿ ខ្ញុំតាមការពិត។ ការម៉ើងម៉ាត់ក្នុងគោលជំនឿ មិនមែនបញ្ជាក់ថាសាសនានោះត្រឹមត្រូវឡើយ។
-សាសនាចាំបាច់ត្រូវមានភស្តុតាង ដើម្បីធ្វើការគោរពសក្ការៈ និងលះបង់ក្នុងការអនុវឌ្ឍតាមធម៌វិន័យរបស់វា។
-សាសនាចាំបាច់មានភស្តុតាងបញ្ជាក់ឱ្យច្បាស់លាស់ សាសនាដែលគេកាន់នោះត្រូវមានបទដ្ឋានដែលសមស្របគ្រប់ជំនាន់ និងត្រូវបានគេយល់គ្រប់គ្នា និងគ្រប់ពេលវេលា ហើយគ្រប់គ្នាអាចទទួលយកសាសនានោះបាន ដោយមិនប្រកាន់វណ្ណៈ វប្បធម៌សម្បុរអ្វីឡើយ។
-សាសនាដែលត្រឹមត្រូវចាំបាច់ប្រាប់យើងឲ្យដឹងថា តើនរណាជាអ្នកបង្កើតយើង និងអ្វីៗដែលនៅជុំវិញយើង?
-សាសនាដ៏ពិតនោះត្រូវបកស្រាយឲ្យច្បាស់ពីអត្ថន័យនៃវត្តមាន… ជាពិសេសគោលបំណងនៃជីវិត។
-សាសនាដែលពិតចាំបាច់ត្រូវមាននីតិច្បាប់ ដើម្បីរៀបចំជីវិតរបស់យើងទាំងអស់គ្នា ចាំបាច់ត្រូវផ្តល់ភាពរីករាយ និងសុខសន្តិភាពដល់ជីវិតរបស់យើង ដោយគ្មានការផ្ទុយគ្នាណាមួយឡើយ។
*ដូច្នេះយើងត្រូវសួរខ្លួនឯងថា:
-តើសាសនាដែលយើងតាមនោះបានផ្តល់រាល់តម្រូវការដល់យើងដែរឬទេ?
-តើមនុស្សគ្រប់រូបអាចកាន់សាសនានោះបានដែរឬទេ?
-តើវាផ្អែកលើមូលដ្ឋាន និងភស្តុតាងពិតប្រាកដដែរឬទេ?
*ជាការពិតណាស់ មុននឹងយើងជ្រើសរើសយកសាសនាណាមួយសំរាប់ខ្លួនយើង គឺយើងចង់បានសាសនាដែលផ្ដល់រាល់តម្រូវការ និងដើម្បីងាយស្រួលក្នុងការស្វែងយល់ គឺយើងត្រូវចាប់ផ្ដើមនឹងសាសនាមួយគឺ សាសនា #ឥស្លាម។
-សាសនាឥស្លាម ជាសាសនាដែលងាយស្រួលបំផុតក្នុងការអនុវឌ្ឍតាមហើយទូលំទូលាយ ហើយជំរុញឲ្យមានសេចក្ដីស្រឡាញ់ ការអត់អោនសន្តិភាព និងសាមគ្គីភាព ដោយផ្តល់ដល់បុគ្គល់នូវអត្ថន័យ សុភមង្គលពិតប្រាកដ ហើយសេចក្ដីណែនាំរបស់វាពិតជាច្បាស់លាស់ ដោយបុគ្គលណាដែលបានអនុវត្តន៍តាមនឹងបានចូលឋានសួគ៌ ដោយការអនុញ្ញាតពី #អល់ឡោះ។
-សាសនាឥស្លាម បានទទួលស្គាល់រាល់សិទ្ធិរបស់មនុស្សគ្រប់រូប សូម្បីតែអ្នកក្រីក្រ និងអ្នកដែលមានវិបិត្ត ជាពិសេសបានដោះស្រាយបញ្ហាជាច្រើននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
- ឥស្លាម បាននាំមកនូវសារដ៏ទូលំទូលាយ និងសំរាប់មនុស្សគ្រប់រូប។
-ឥស្លាម ជាសារមួយយ៉ាងច្បាស់លាស់បំផុត គឺគោរពចំពោះព្រះអល់ឡោះ ដោយមិនគោរពអ្នកផ្សេងឡើយ។
#មូហាំម៉ាត់ បានទទួលសារតាមរយៈ #គួរអាន អល់ឡោះទ្រង់បានមានបន្ទូលក្នុងឃ្លាមួយដែលបានបញ្ចុះទៅលើមូហាំម៉ាត់ និងសំដៅទៅលើមនុស្សទាំងមូលថា៖ ((ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឲ្យពួកអ្នក និងបានបង្គ្រប់ការប្រទានរបស់យើងឲ្យពួកអ្នក និងថ្ងៃនេះផងដែរយើងបានជ្រើសរើសសាសនាឥស្លាម ជាសាសនារបស់ពួកអ្នក))
គម្ពីរគួរអាន, 5:3។

ខ្ញុំបានអានសៀវភៅជាច្រើនក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំបានឃើញអ្នកនិពន្ធតែងតែសរសេរក្នុងសេចក្ដីផ្ដើមថា សំុទោសចំពោះកំហុសឬការភ្លេចណាមួយដែលអាចនឹងកើតមាននៅក្នុងសៀវភៅនេះ ក៏ប៉ុន្តែខ្ញុំបានឃើញសៀវភៅមួយដែលផ្ទុយពីនេះទាំងស្រុង។ ជាការពិតសៀវភៅនោះចាប់ផ្ដើមដោយពាក្យថា “នេះគឺជាគម្ពី(គួរអាន) ដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ”៕
(គម្ពីគួរ៉អាន: ជំពូកទី2 អាល់ហ្ពាករ៉ោះ/វក្យខណ្ឌទី2)