ស្ដីអំពីអ្នកនាំសារនៃព្រះអល់ឡោះ
មូហាំម៉ាត់ ﷺ
មូហាំម៉ាត់ជាព្យាការី ជាអ្នកនាំសារ ជាវីរជនធ្វើសង្គ្រាម ជាឈ្មួញ ជាអ្នកនយោបាយ ជាកវីដ៏មានវោហារសាស្ត្រ ជាអ្នកផ្សះផ្សា ជាទីពឹងសម្រាប់កុមារកំព្រា ជាមេធាវី ជាអ្នករំដោះទាសករ ជាអ្នកសង្គ្រោះស្ត្រីឱ្យមានសិទ្ធិសេរីភាព ជាតុលាការកាត់ក្ដី ជាចៅហ្វាយដ៏ស្មោះត្រង់ ក្រៅពីតួនាទីក្នុងវិស័យមនុស្សជាតិដ៏ឧត្តុង្គឧត្ដម លោកជាវីរជនក្លាហានម្នាក់ផងដែរ។
ប្រវត្តិវិទូម្នាក់បានសរសេរថា ពិតណាស់ មូហាំម៉ាត់បានចាប់ផ្ដើមបំពេញបេសកម្មអំពាវនាវឲ្យមនុស្សមកកាន់សាសនាដ៏សច្ចៈនេះ (ឥស្លាម) នៅអាយុ40ឆ្នាំ ហើយបានលាចាកលោកយើងនេះនៅអាយុ63ឆ្នាំ។ ក្នុងរយៈពេលដ៏ខ្លីនេះ (ប្រហែលជា23ឆ្នាំ) សាររបស់គាត់ពុំទាន់គ្របដណ្ដប់លើឧបទ្វីបអារ៉ាប់ទាំងមូលនៅឡើយទេ។ តែរំដោះមនុស្សជាតិឲ្យរួចផុត៖
- ពីការគោរពពហុទេព រូបសំណាកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយ។
- ពីទំនាស់ និងសង្គ្រាមទៅរកការរួបរួម និងសាមគ្គីភាព។
- ពីការផឹកស្រា អសីលធម៌ទៅរកឧត្ដមភាព និងជំនឿស៊ប់លើសាសនា។
- ពីអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ទៅរកការរស់នៅដែលមានសណ្ដាប់ធ្នាប់ និងមានប្រព័ន្ធច្បាប់គ្រប់គ្រង។
- ពីការស្រុតចុះដុនដាបនៃសីលធម៌សង្គម ទៅរកកម្រិតខ្ពស់បំផុតនៃសីលធម៌។
ពិតណាស់ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពុំដែលឃើញមានការប្រែប្រួលផ្លាស់ប្ដូរក្នុងសង្គម។ ទោះមុន ឬក្រោយណាមួយដូចជាការផ្លាស់ប្ដូរនៅសម័យគាត់នោះឡើយ។ ការផ្លាស់ប្ដូរដ៏អស្ចារ្យនេះ ប្រព្រឹត្តិទៅក្នុងរយៈពេលតែពីរទសវត្សប៉ុណ្ណោះ។
UAI Cambodia