សំនួរចម្លើយអំពីឥស្លាម
តើមានព្រះជាអ្នកបង្កើតដែរឬទេ?
មានភពដ៏ធំមួយ ដែលមានអង្កត់ផ្ចិត 12.756 គីឡូម៉ែត្រ(Km)។ វាធ្វើចលនាយ៉ាងឆាប់រហ័ស នៅក្នុងលំហអាកាស ក្នុងល្បឿនជិត 68000 ម៉ាយក្នុងមួយម៉ោង(Mi/h) វានោះគឺ ភពផែនដី។ ផែនដី ត្រូវបានហ៊ុំព័ទ្ធដោយស្រទាប់ចំនួន 5 ជាន់ មានដូចជា: អ៊ីដ្រូសែន អុកស៊ីសែន និងឧស្ម័នអសកម្ម…។ ហើយនៅពេលតែមួយនោះដែរ វាបានវិលជុំវិញខ្លួនរបស់វា ក្នុងល្បឿន 1000 Mi/h។ ខ្ញុំនឹងមិននិយាយអំពីភាពអស្ចារ្យនៃចក្រវាឡដ៏ធំមួយនេះទេ
ឬអំពីកាឡាក់ស៊ី ដ៏ចម្លែកមិនគួរឲ្យជឿនេះដែរ។ ផែនដីប្រៀបដូចជាធូលីដី ដែលស្ថិតនៅឯជើងភ្នំអេវើរ៉េសអញ្ចឹង បើប្រៀបធៀបនឹងពួកគេ។ ហើយខ្ញុំក៏មិននិយាយអំពី តួលេខរាប់សិបឆ្នាំនៃពន្លឺដែលមិនអាចរាប់អស់នោះដែរ។

ខ្ញុំបានឮសំដី ពីអ្នកដែលគ្មានជំនឿនឹងព្រះជាច្រើននៅក្នុងពិភពលោកនេះ ក៏ប៉ុន្តែអ្វីដែលពួកគេបាននិយាយ ខ្ញុំនៅតែមិនទាន់យល់ រហូតមកដល់ពេលនេះ គឺពួកគេគ្មានជំនឿថា មានព្រះអល់ឡោះឡើយ ព្រោះពួកគេមិនអាចមើលឃើញទ្រង់ ។ ខ្ញុំពិតជាឆ្ងល់ណាស់ ហេតុអ្វីបានជាពួកគេមិនអាចមើលឃើញទ្រង់ ខណៈដែលខ្ញុំបានឃើញការបង្កើតរបស់ទ្រង់គ្រប់ពេលវេលារាល់ចំណុចនៅជុំវិញខ្លួនខ្ញុំ?
The Water ហេតុអ្វីទឹកមានលក្ខណៈពិសេសជាងគេបើធៀបទៅនឹងសារធាតុរាវផ្សេងទៀត?
The Eath ហេតុអ្វីបានជាផែនដីវិលជុំយ៉ាងលឿន និងមានភាពត្រឹមត្រូវជាក់លាក់ ក្នុងកម្រិត 23.5 ដឺក្រេ?
The Sun ហេតុអ្វីបានជាព្រះអាទិត្យមានទីតាំងដូចជាឆ្ងាយណាស់ ហើយមានសីតុណ្ហភាពខ្ពស់បែបនេះ?
Atmosphere ហេតុអ្វីបានជាបរិយាកាសមានសមាសធាតុជាក់លាក់ នៅក្នុងរង្វាស់មួយជាក់លាក់?
នៅពេលដែលអ្នកគិតពិចារណា អំពីចម្លើយចំពោះសំណួរទាំងនេះ អ្នកនឹងឃើញព្រះដែលជាអ្នកបង្កើតដ៏អស្ចារ្យ បង្ហាញអំពីខ្លួនរបស់ទ្រង់យ៉ាងច្បាស់។
The Eath ហេតុអ្វីបានជាផែនដីវិលជុំយ៉ាងលឿន និងមានភាពត្រឹមត្រូវជាក់លាក់ ក្នុងកម្រិត 23.5 ដឺក្រេ?
The Sun ហេតុអ្វីបានជាព្រះអាទិត្យមានទីតាំងដូចជាឆ្ងាយណាស់ ហើយមានសីតុណ្ហភាពខ្ពស់បែបនេះ?
Atmosphere ហេតុអ្វីបានជាបរិយាកាសមានសមាសធាតុជាក់លាក់ នៅក្នុងរង្វាស់មួយជាក់លាក់?
ជាការពិតផែនដី បានវិលតាមគន្លងរបស់វា ក្នុងល្បឿនលើសពី 1000 Mi/h តែបើល្បឿននេះធ្លាក់ចុះនៅត្រឹម 200 Mi/h នោះពេលយប់ និងពេលថ្ងៃ របស់យើងច្បាស់ជាមានរយៈពេលវែងរាប់សិបដង ហើយពេលថ្ងៃសីតុណ្ហភាពនឹងឡើងខ្ពស់ រហូតបណ្ដាលឲ្យមានការឆាបឆេះ ហើយពេលយប់សីតុណ្ហភាពនឹងធ្លាក់ចុះ រហូតបណ្ដាលឱ្យក្លាយទៅជាទឹកកក។ នៅពេលនោះ មនុស្សពិតជាមិនអាចរៀបចំពេលវេលា ការដេក និងការងាររបស់ពួកគេបានឡើយ អំឡុងពេលថ្ងៃ និងពេលយប់ ដែលមានរយៈពេលវែងដូច្នេះនោះ។
វិធានការទាំងអស់នៅក្នុងផែនដីនេះ ត្រូវបានគេធ្វើនិយតកម្ម និងកែតម្រូវសម្រាប់អត្ថប្រយោជន៍ សម្រាប់តែសត្វលោកតែមួយគត់ ដែលមានសតិសម្បជញ្ញៈ មានលទ្ធភាពយល់ និងដឹង។ តើវាមានសារដែលត្រូវបានគេបញ្ជូនមកយើងដែរឬទេថា តើនរណាជាអ្នករៀបចំអ្វីទាំងអស់នេះ??
ហេតុអ្វីបានជាសាធាតុរាវតែមួយគត់ ដែលជាការចាំបាច់សំរាប់ជីវិតរស់នៅ វាផងដែរជាសារធាតុតែមួយគត់ ដែលមានទម្ងន់ស្រាលនៅពេលដែលវាកក ហើយវាក៏អណ្ដែតឡើង? ប្រសិនបើទឹក ដូចសារធាតុផ្សេងនោះ មហាសមុទ្រ ទន្លេ វានឹងកកទាំងអស់ ហើយត្រី និងសត្វដែលរស់នៅក្នុងទឹកនឹងស្លាប់ទាំងអស់។
**ប្រសិនបើគ្មានព្រះអាទិត្យ គឺយើងមិនអាចរស់នៅលើផែនដីនេះបានឡើយ វាពិតជាការបំភ្លឺដ៏ស្រស់ថ្លា និងចែងចាំងយ៉ាងខ្លាំង។ លើផ្ទៃរបស់វាមានកម្ដៅ 12 ពាន់អង្សារ ហើយវាមានចម្ងាយឆ្ងាយពីផែនដីប្រមាណ 93 លានម៉ាយ ហើយចំងាយដ៏ធំល្វឹងល្វើយនេះ គឺនៅថេរ ដោយគ្មានការប្រែប្រួល ដោយគ្មានការកើនឡើង និងថយចុះឡើយ។
**ប្រសិនបើវាមានការចុះថយ ហើយព្រះអាទិត្យរំកិលមកជិតផែនដី ពាក់កណ្ដាលនៃចំងាយ ក្រដាស និងព្រៃឈើនឹងឆាបឆេះ ដោយសារកម្ដៅរបស់វា។ ហើយប្រសិនបើចម្ងាយកើនឡើងទ្វេដង ភាពត្រជាក់ខ្លាំងនឹងចាប់ផ្ដើមកើតមាន ដោយសារការឃ្លាតឆ្ងាយរបស់វា ហើយវានឹងបំផ្លាញរាល់ជីវិតនៅលើផែនដីនេះ។

***ប្រសិនបើអ្នកបានដឹងការពិតដូច្នេះហើយ អ្នកនឹងបានដឹងផងដែរថា ពិតជាមាន ព្រះជាម្ចាស់ ដែលមានក្ដីមេត្តាករុណាបានរៀបចំជីវិតយ៉ាងសុក្រិតបំផុតលើផែនដីនេះ នៅក្នុងប្រព័ន្ធមួយដែលសាកសមនឹងយើង ក្នុងមធ្យោបាយយ៉ាងច្បាស់លាស់ ដើម្បីធ្វើឲ្យជីវិតរបស់យើងងាយស្រួល និងរលូន។
ផែនដីនេះ បានវិលជុំវិញព្រះអាទិត្យនៅមុំនៃ 23.5⁰ ដែលជាហេតុបង្កឲ្យមានរដូវកាលជាច្រើន ហើយវាក៏បណ្ដាលឱ្យមានភាពសមរម្យនៅលើដី ដើម្បីធ្វើការដាំដុះ និងលំនៅដ្ឋានផងដែរ។
**ប្រសិនបើផែនដីមិនវិលតាមគន្លងដ៏សុក្រិតរបស់វាទេនោះ រដូវកាលនឹងថេរគ្រប់ផ្នែកនៃផែនដី។ ភាពងងឹតនឹងគ្របដណ្ដប់តំបន់ប៉ូលទាំងពីរ ហើយចំហាយនៃទឹកសមុទ្រនឹងហោះទៅភាគខាងជើង និងភាគខាងត្បូង ហើយភ្នំព្រឹលទឹកកកនឹងរីករាលដាលនៅក្នុងតំបន់មួយចំនួន ហើយតំបន់ផ្សេងទៀត ពាសពេញទៅដោយវាលខ្សាច់ដ៏រីកសួត។

វីធីតែមួយគត់ ដើម្បីជៀសវាងនោះគឺ ផែនដីត្រូវវិលក្នុងលំហឱ្យមានសុក្រិត ក្នុងកម្រិត 23.5 ដឺក្រេ។
**ប្រសិនបើបរិយាកាសមានភាពស្តើងជាងធម្មតាបន្តិច ឬសមាសធាតុផ្សេងគ្នា អាចម៍ផ្កាយយើងមើលឃើញពន្លឺរបស់វានៅពេលយប់ ដែលវាមានចលនាក្នុងអាវកាស លឿនជាងគ្រាប់កាំភ្លើង 90ដង វានឹងទម្លាយបរិយាកាស ហើយបណ្ដាលឱ្យមានការឆាបឆេះអ្វីគ្រប់យ៉ាងនៅលើផែនដី។
អ្វីដែលអស្ចារ្យនោះគឺ បរិយាកាសអនុញ្ញាតិឲ្យត្រឹមបរិមាណបន្ទាប់បន្សំនៃវិទ្យុសកម្មព្រះអាទិត្យប៉ុណ្ណោះ ដែលមានសារៈសំខាន់សម្រាប់ការធំធាត់នៃរុក្ខជាតិ បំផ្លាញមេរោគ និងតម្រូវការផែនដីផ្សេងទៀត។

តើធម្មជាតិមានសមត្ថភាពក្នុងការរៀបចំអ្វីទាំងនោះទៅតាមរង្វាស់ជាក់លាក់ និងការកំណត់ពេលវេលាយ៉ាងច្បាស់លាស់ឱ្យសាកសមនឹងយើងដែរឬទេ?
តុល្យភាពនៃបរិយាកាសដែលត្រូវនៅលើផែនដី វាពិតជាអស្ចារ្យណាស់ ខ្យល់មានជាតិឧស្ម័ន6 យ៉ាង 78% វាជាអាហ្សូត និង 21% ជាអុកស៊ីសែន ហេតុអ្វីបានជាឧស្ម័នទាំងនេះត្រូវបានគេបង្កើតឡើងនៅក្នុងភាគរយត្រឹមត្រូវដូច្នោះ ដើម្បីឲ្យសមស្របទៅនឹងជីវិតរស់នៅរបស់យើង ឲ្យដូចនឹងតម្រូវការម្ល៉េះ?
**ប្រសិនបើអត្ថិភាពមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកបង្កើតដ៏មហិមា និងមហាគតិបណ្ឌិតនោះ។ ចុះហេតុអ្វីបានជាមានវិញ្ញាណដែលមានតុល្យភាពដ៏អស្ចារ្យបែបនេះ ហាក់បីដូចជាគ្រប់យ៉ាងត្រូវបានប្រមូលផ្ដុំគ្នា ដើម្បីលេងបទភ្លេងមួយយ៉ាងចុះសម្រុងគ្នា បទចំរៀងនោះ គឺសម្រាប់តែយើងប៉ុណ្ណោះ?
ចម្លេីយនោះគឺ សាមញ្ញបំផុត
ទ្រង់គឺជាម្ចាស់ ដ៏មហាគតិបណ្ឌិត
ទ្រង់គឺជាម្ចាស់ មហាថ្កុំថ្កើង
ទ្រង់គឺជាម្ចាស់ ដ៏មហាធំធេង
ទ្រង់គឺជាម្ចាស់ ដ៏មហាមេត្តាករុណា
ទ្រង់គឺជាម្ចាស់ ដ៏មហាមានអំណាច
ទ្រង់គឺជាម្ចាស់ ដ៏មហាសប្បុរស
ទ្រង់គឺជាម្ចាស់ ដ៏មហាអាណិតស្រឡាញ់
ទ្រង់គឺជាម្ចាស់ ដ៏មហាកោតសសើរ
ទ្រង់គឺជាម្ចាស់ គ្រប់គ្រងលើអ្វីៗទាំងអស់
ទ្រង់គឺជាម្ចាស់ ដែលមានភាពខ្ពងខ្ពស់ និងថ្កុំថ្កើង
ទ្រង់គឺជា ព្រះអល់ឡោះ ។

ព្រះអល់ឡោះ បានមានព្រះរាជបន្ទូលថា៖
" ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើផែនដី និងអ្វីៗដែលមាននៅលើវា ជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ? " (គម្ពីរគួរ៉អាន 23:84)
" ពួកគេនឹងឆ្លើយថា វាជាកម្មសិទិ្ធរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូចេ្នះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ? " (គម្ពីរគួរ៉អាន 23:85)
" ចូរអ្នកពោលទៀតថាៈ តើអ្នកណាជាម្ចាស់គ្រប់គ្រងនៃមេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង? " (គម្ពីរគួរ៉អាន 23:86)
" ពួកគេនឹងឆ្លើយថា: ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថា: បើដូច្នោះ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ? " (គម្ពីរគួរ៉អាន 23:87)
" ចូរអ្នកពោលទៀតថាៈ តើអ្នកណាគឺជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ ដោយដៃរបស់គេ ហើយគេជាអ្នកការពារ(អ្វីៗទាំងអស់) និងគ្មាននរណាអាចការពារ(ពីទារុណកម្មរបស់គេ)បាន ប្រសិនបើពួកអ្នកបានដឹងមែននោះ? " (គម្ពីរគួរ៉អាន 23:88)
" ពួកគេនឹងឆ្លើយថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបថាៈដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោត(ឱ្យងាកចេញពីការពិត)បានយ៉ាងដូចមេ្ដច? " (គម្ពីរគួរ៉អាន 23:89)
----------------------------
អត្ថបទ: ប្រភពពីវីដេអូបរទេស
https://youtu.be/h78zzaIo9IQ
ប្រែសម្រួលដោយ: អង្គការវប្បធម៌អារ្យធម៌ កម្ពុជា-អារ៉ាប់
https://m.facebook.com/story.php?story_fbid=1420913637963819&id=818325151556007
ផ្សព្វផ្សាយបន្តដោយ: បណ្ដាញយូអេអាយកម្ពុជា