ច្បាប់អ៊ីស្លាម ទាក់ទងនឹងការបួស |
ក្នុ ងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។ សៀវភៅ « សេចក្តីសង្ខេបស្តីអំពីច្បាប់អីស្លាមទាក់ទងនឹងការបួស » នេះ យើងខ្ញុំបានបកប្រែចេញពីច្បាប់ដើមជាភាសាអារ៉ាប់ ដែលមានចំណងជើងថា « مختصر في أحكام الصيام » ដែលត្រូវបានចងក្រង និង រៀបរៀងដោយ លោក មូទហ៊ី ពិន អ៊ូពៃទ អើស្អស្ហាំរី។ វាជាអត្ថបទសង្ខេបលក្ខណៈសំណួរ-ចម្លើយ ដែលរៀបរាប់នូវបញ្ហាសំខាន់ៗ ទាក់ទងនឹងការបួស ដោយបានប្រមូលផ្តុំនូវប្រសាសន៍ និងការផ្តល់ជាច្បាប់ដោយព្រឹទ្ធាចារ្យទាំងពីរគឺ លោក អាប់ទុលអាហ្សីស ពិន ពើស និងលោក មូហាំម៉ាត់ ពិន អ៊ូសៃមុីន។
យើងខ្ញុំរីករាយនឹងទទួលយកគំនិតយោបល់ល្អៗ ពីសំណាក់មិត្ត អ្នកអានទាំងឡាយ ដើម្បីឲ្យការងារបោះពុម្ពផ្សាយសៀវភៅក្រោយៗទៀតកាន់តែល្អប្រសើរឡើង។
យើងខ្ញុំសូមបួងសួងចំពោះអល់ឡោះ សូមទ្រង់ផ្ដល់នូវសុខសុវត្ថិភាពក្នុងលោក និងបរលោកដល់យើងខ្ញុំ មិត្តអ្នកអាន និងសាសនិកអ៊ីស្លាមទាំងអស់។
ភ្នំពេញ, ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១
គណកម្មការបកប្រែ និងបោះពុម្ពសៀវភៅ
នៃសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម
- ជាអត្ថបទសង្ខេបលក្ខណៈសំណួរ-ចម្លើយ
- រៀបរាប់នូវបញ្ហាសំខាន់ៗ ទាក់ទងនឹងការបួស
- ប្រមូលផ្តុំទៅដោយប្រសាសន៍ និងការផ្តល់ជាច្បាប់ដោយព្រឹទ្ធាចារ្យទាំងពីរគឺ លោក អាប់ទុលអាហ្សីស ពិន ពើស និងលោក មូហាំម៉ាត់ ពិន អ៊ូសៃមុីន។
អំពីសៀវភៅ:
- អ្នកចងក្រង និងរៀបរៀង: លោក មូទហ៊ី ពិន អ៊ូពៃទ អើស្អស្ហាំរី
- អ្នកបកប្រែ: សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម
- អ្នករចនា: យូសុះ ហ្វៃសល់ (សមាជិកកំណប់អ៊ីស្លាម)
- អ្នកផ្សព្វផ្សាយបន្ដ: គេហទំព័រកំណប់អ៊ីស្លាម