The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ផ្នែកអាគីហ្ទះ(គោលជំនឿ)

The Creed Section

ផ្នែកអាគីហ្ទះ(គោលជំនឿ)

ចម្លើយ អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលគ្រប់គ្រងខ្ញុំ និងជាអ្នកគ្រប់គ្រងសាកលលោកទាំងមូល ដោយឧបការគុណរបស់ទ្រង់។
ភស្តុតាង៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។ (អាល់ហ្វទីហះ : ២)

ចម្លើយ សាសនារបស់ខ្ញុំ គឺសាសនាអ៊ីស្លាម វានោះគឺជាសាសនាដែលទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ ប្រគល់ខ្លួនចំពោះទ្រង់ដោយការប្រតិបត្តិ និងចៀសឆ្ងាយពីអំពើស្ហ៊ីរិក(ពហុទេពនិយម)ទាំងឡាយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺសាសនាអ៊ីស្លាម”(អាលីអ៊ិមរ៉ន : ១៩)

ចម្លើយ ព្យាការី(ណាពី)របស់ខ្ញុំ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ”(អាល់ហ្វាតហ៍ : ២៩)

ចម្លើយ កាលីម៉ះ តាវហេទ នោះគឺ لَا إله إِلَّا اللَّهُ (ឡើអ៊ីឡើហា អ៊ិលលល់ឡោះ) ហើយដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ជ្រាបចុះថា ជាការពិតណាស់ គ្មានម្ចាស់ណាផេ្សងដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះឡើយ”(មូហាំម៉ាត់ : ១៩)

ចម្លើយ អល់ឡោះជាម្ចាស់ទ្រង់នៅលើមេឃ គង់លើអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់ នៅពីលើអ្វីៗទាំងអស់។ ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។ (តហា : ៥) ទ្រង់បានមានបន្ទូលទៀតថា ៖ ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។ (អាល់អាន់អាម : ១៨)

ចម្លើយ គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច។
ហើយគេចាំបាច់ត្រូវ ៖
១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក
២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក
៤. ត្រូវគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ស្របទៅតាមច្បាប់បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។ ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាមទំនើងចិត្ដដែរ។ វា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវគេវ៉ាហ៊ីមកនោះឡើយ”(អាន់ណាច់ម៍ : ៣-៤) អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា ៖ ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។ (អាល់់អះហ្សាប : ២១)

ចម្លើយ អល់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើងមកដើម្បីឲ្យពួកយើងគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់ឡើយ។
ទ្រង់ពុំមែនបង្កើតពួកយើងមកជាការលេងសើច ទទេៗ ឥតប្រយោជន៍នោះទេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។ (អាសហ្សារីយ៉ាត : ៥៦)

ចម្លើយ ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឺជាសមូហនាមដែលសំដៅលើគ្រប់ប្រការទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំងខាងក្រៅ និងខាងក្នុង។
•ផ្នែកខាងក្រៅ៖ ដូចជាការហ្ស៊ីកៀរ(រលឹក)ចំពោះអល់ឡោះដោយអណ្តាត ដូចជាការតាសពេស្ហ តះមីទ និងតឹកពៀរ ការប្រតិបត្តិសឡាត ការធ្វើធម្មយាត្រាហាជ្ជីជាដើម។
•ផ្នែកខាងក្នុង៖ ដូចជាការប្រគល់ការទុកចិត្ត(តាវឹកកាល់) ការខ្លាច និងការសង្ឃឹម។

ចម្លើយ កាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើពួកយើងទាំងអស់គ្នានោះ គឺតាវហេទ(ឯកទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។

ចម្លើយ តាវហេទត្រូវបានបែងចែកទៅជាបីប្រភេទគឺ ៖
១. តាវហេទ រូពូពីយ៉ះ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។
២. តាវហេទ អ៊ូលូហ៊ីយ៉ះ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងជាដាច់ខាត។
៣. តាវហេទ អាល់អាស្មាក វ៉ាសស៊ីហ្វាត (ឯកទេពនិយមចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះ(លំអានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច ឬក៏បដិសេធឡើយ។
ភស្តុតាងដែលបញ្ជាក់ពីតាវហេទទាំងបីប្រភេទនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖ ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ? (ម៉ើរយ៉ាំ : ៦៥)

ចម្លើយ បាបកម្មដែលធំជាងគេបំផុតក្នុងសាសនាអ៊ីស្លាម គឺការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែល ធ្វើសី្ហុរិកចំពោះទ្រង់នោះឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះ បាបកម្មផេ្សងពីនោះចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អ្នកណាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្ម មួយដ៏ធ្ងន់ធ្ងរ។ (អាន់នីសាក : ៤៨)

ចម្លើយ ស្ហ៊ីរិក គឺការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះអ្នកផ្សេងឬចំពោះអ្វីមួយរួមជាមួយនឹងអល់ឡោះជាម្ចាស់ ឬជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ចំណែកឯប្រភេទរបស់វា គឺមាន ៖
ស្ហ៊ីរិកធំ(ពហុទេពនិយមកំរិតធ្ងន់)៖ ដូចជាការបួងសួងសុំអ្វីមូយក្រៅពីអល់ឡោះ ឬស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះ ឬក៏សំឡេះសត្វសម្រាប់បូជាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ស្ហ៊ីរិកតូច(ពហុទេពនិយមកំរិតស្រាល)៖ ដូចជាការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះ ឬពាក់ខ្សែគាថា គឺការពាក់អ្វីមួយដើម្បីឲ្យជួយផ្តល់ប្រយោជន៍ឬការពារគ្រោះថ្នាក់ ឬក៏ធ្វើអំពើល្អណាមួយដើម្បីចង់ឲ្យគេឃើញ(រីយ៉ាក) ដូចជាអ្នកដែលខំប្រតិបត្តិសឡាតឲ្យបានល្អនៅពេលណាដែលគេដឹងថា មានគេមើលទៅកាន់ខ្លួន។

ចម្លើយ គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។ (អាន់ណាំល៍ : ៦៥)

ចម្លើយ រូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាមមានប្រាំមួយគឺ ៖
១. ជឿចំពោះអល់ឡោះ
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់
៣. ជឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ចុះមក)
៤. ជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក)
៥. ជឿចំពោះថ្ងៃបរលោក(ជឿថា វានឹងកើតឡើងយ៉ាងពិតប្រាកដ)
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)
ភស្តុតាងរបស់វា៖ គឺហាទីស្ហជីព្រីលដ៏ល្បីល្បាញដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីម ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? លោកបានឆ្លើយថា៖ “អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អនិងវាសនាអាក្រក់សុទ្ធតែអល់ឡោះបានកំណត់រួច”

ចម្លើយ ពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយក្នុងសាសនាអ៊ីស្លាម៖
១. ជឿចំពោះអល់ឡោះ :
គឺអ្នកត្រូវជឿថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតអ្នក ជាអ្នកផ្តល់លាភសក្ការៈដល់អ្នក។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ភាវៈ(ម៉ាខ្លួក)ទាំងអស់ដែលទ្រង់បានបង្កើតមកតែមួយអង្គឯងគត់។
ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ដោយពុំមានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។
ពិតណាស់ ទ្រង់ជាម្ចាស់ដ៏មហាធំធេង ជាម្ចាស់ដែលមានលក្ខណៈពេញលេញបំផុត ដែលរាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងមានលក្ខណៈសម្បត្តិ(ស៊ីហ្វាត)ដ៏ប្រសើរខ្ពង់ខ្ពស់។ ទ្រង់គ្មានដៃគូនោះឡើយ ហើយក៏គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បាននោះដែរ។

២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ : ពួកគេ គឺជាភាវៈមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមកពីពន្លឺ ដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ និងអនុវត្តន៍តាមយ៉ាងពេញលេញចំពោះបទបញ្ជាទាំងឡាយរបស់ទ្រង់។
ហើយក្នុងចំណោមនោះ គឺម៉ាឡាអ៊ីកាត់ជីព្រីល ដែលជាអ្នកនាំវ៉ាហ៊ី(សារ)មកកាន់បណ្តាព្យាការីទាំងអស់។
៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ :
គឺត្រូវមានជំនឿចំពោះបណ្តាព្រះគម្ពីរទាំងអស់ដែលអល់ឡោះបានបញ្ចុះមក ដូចជា ៖
•គម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់
•គម្ពីរអ៊ិនជីល ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា
•គម្ពីរតាវរ៉ត ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូសា
•គម្ពីរហ្សាពូរ ដែលទ្រង់បានបញ្ចុះទៅលើព្យាការី ហ្ទាវូទ
•ស៊ូហ៊ុហ្វអ៊ីព្រហ៊ីមនិងមូសា ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។
៤. ជឿចំពោះបណ្តារ៉ស៊ូល(អ្នកនាំសារ)
ពួកគេ គឺជាអ្នកដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ជូនទៅកាន់មនុស្សលោកទាំងឡាយ ដើម្បីបង្រៀនពួកគេ(ពីកិច្ចការសាសនា) និងផ្តល់ដំណឹងរីករាយដល់ពួកគេពីប្រការល្អនិងឋានសួគ៌(ចំពោះអ្នកដែលប្រតិបត្តិតាម) ព្រមទាំងព្រមានបន្លាចពួកគេពីប្រការអាក្រក់និងឋាននរក(ចំពោះអ្នកដែលប្រឆាំងមិនគោរពតាម)
ហើយក្នុងចំណោមពួកគេ អ្នកនាំសារដែលល្អប្រសើរជាងគេបំផុត គឺអ្នកនាំសារដែលជា “អ៊ូលុលអាហ្សមី” (អ្នកដែលមានឆន្ទៈមោះមុតជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ)ដែលមានដូចជា ៖
ព្យាការីនួហ
ព្យាការីអ៊ីព្រហ៊ីម
ព្យាការីមូសា
ព្យាការីអ៊ីសា
ព្យាការីមូហាំម៉ាត់
៥. ជឿចំពោះថ្ងៃបរលោក :
គឺត្រូវមានជំនឿចំពោះអ្វីដែលកើតមានឡើងនៅក្នុងផ្នូរក្រោយពីការស្លាប់ ជឿចំពោះថ្ងៃបរលោក ថ្ងៃដែលត្រូវគេពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)
គឺការមានជំនឿថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងចក្រវាឡ ហើយពិតណាស់ ទ្រង់បានកត់ត្រារឿងរ៉ាវទាំងអស់នោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស រាល់អ្វីដែលទ្រង់មានចេតនាឲ្យមានវត្តមាន ទ្រង់នឹងបង្កើតវាឡើង។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាដោយមានកំណត់់រួចជាសេ្រច”
ជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់នេះ មានបួនលំដាប់គឺ ៖
ទីមួយ : ការដឹងរបស់អល់ឡោះ ពោលគឺការដឹងរបស់អល់ឡោះជាម្ចាស់មានមុននឹងអ្វីមួយកើតឡើង និងបន្ទាប់ពីវាកើតឡើង។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។ (លុកម៉ាន : ៣៤)
ទីពីរ : ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារឿងរ៉ាវទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលបានកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង គឺត្រូវបានកត់ត្រាទុករួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាដែលនៅជាមួយនឹងទ្រង់។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។ (អាល់អាន់អាម : ៥៩)
ទីបី : រាល់អ្វីៗទាំងអស់ គឺកើតឡើងដោយចេតនារបស់អល់ឡោះជាម្ចាស់តែមួយគត់ ដោយគ្មានអ្វីមួយអាចកើតឡើងជាដាច់ខាត លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ “សម្រាប់ជនណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”(អាត់តឹកវៀរ : ២៨-២៩)
ទីបួន : ការមានជំនឿថា រាល់ម៉ាខ្លូកទាំងអស់(រាល់ភាវៈទាំងអស់) សុទ្ធតែត្រូវបានអល់ឡោះជាអ្នកបង្កើតវាមក ហើយទ្រង់បានបង្កើតរូបរាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា ហើយនិងអ្វីៗទាំងអស់ដែលនៅក្នុងវា។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ? (អាសសហ្វហ្វាត : ៩៦)

ចម្លើយ គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ហើយវាពុំមែនជាភាវៈមួយដែលទ្រង់បានបង្កើត(ម៉ាខ្លូក)នោះទេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានសុំឱ្យអ្នកជួយការពារគេនោះ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេបានស្ដាប់ពាក្យបន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)(អាត់តាវហ្ពះ : ៦)

ចម្លើយ ស៊ុណ្ណះ(មាគ៌ាឬលំអានរបស់ព្យាការីមូហាំម៉ាត់) គឺរាល់ពាក្យសម្តី ទង្វើ ការទទួលស្គាល់ លក្ខណៈរូបសម្បត្តិ និងចរិយាសម្បត្តិឬអត្តចរិតរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ ប្រការពិទអះ គឺរាល់ប្រការទាំងឡាយដែលមនុស្សបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាម ហើយដែលវាពុំធ្លាប់មាននៅក្នុងសម័យកាលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកឡើយ។
វាពុំត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងសាសនាអ៊ីស្លាម។
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ មានន័យថា :
“រាល់ប្រការពិទអះទាំងអស់ គឺសុទ្ធតែវង្វេង”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ឧទាហរណ៍ដូចជា៖ ការបន្ថែមទៅក្នុងអ៊ីហ្ពាហ្ទាត់ណាមួយ ដូចជាការបន្ថែមនៅក្នុងការយកវូហ្ទុដោយបន្ថែមនូវការជូតចំនួនបួនដង ការធ្វើបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់(ម៉ាវឡុតណាពី) ជាដើម ពីព្រោះទង្វើទាំងនោះ គឺពុំមានភស្តុតាងបញ្ជាក់ពីព្យាការី និងសហាហ្ពាត់របស់លោកនោះឡើយ។

ចម្លើយ គឺ៖•ការស្រឡាញ់(الولاء)៖ គឺក្តីស្រឡាញ់ចំពោះបណ្តាអ្នកមានជំនឿ និងជួយដល់ពួកគេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួកគេជួយគ្នាទៅវិញទៅមក”(អាត់តាវហ្ពះ : ៧១)
•ការស្អប់(البراء)៖ គឺការស្អប់ពួកគ្មានជំនឿ និងអ្នកទាំងឡាយដែលចងសត្រូវនឹងបណ្តាអ្នកមានជំនឿ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បាន ពោលទៅកាន់ក្រុមរបស់ពួកគាត់ថាៈ ពិតប្រាកដណាស់ ពួកយើង មិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ ផេ្សងពីអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយ វាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះតែមួយគត់។ (អាល់មុមតាហ៊ីណះ : ៤)

ចម្លើយ អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយជនណាដែលស្វែងរកសាសនាណាផេ្សងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់”(អាលីអ៊ិមរ៉ន : ៨៥)

•តាមរយៈពាក្យសម្តី៖ ដូចជាការជេរប្រមាថអល់ឡោះជាម្ចាស់ ឬជេរប្រមាថអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)
•តាមរយៈទង្វើ៖ ដូចជាជាន់ឈ្លីគម្ពីរគួរអាន ឬក៏ស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់។
•តាមរយៈគោលជំនឿ៖ ដូចជាការជឿជាក់ថា មានអ្នកដែលស័ក្តិសមនឹងត្រូវគេគោរពសក្ការៈក្រៅពីអល់ឡោះ ឬក៏មានអ្នកបង្កើត(អ្វីគ្រប់យ៉ាង)រួមជាមួយអល់ឡោះជាម្ចាស់ជាដើម។

ចម្លើយ ភាពពុតត្បុត(នីហ្វាក) គឺការស្តែងចេញមកខាងក្រៅផ្ទុយពីអ្វីដែលនៅខាងក្នុង។ វាមានពីរប្រភេទគឺ៖
១. ភាពពុតត្បុតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។
ជនប្រភេទនេះ នឹងត្រូវរបូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ”។ (អាន់នីសាក ៈ ១៤៥)
២. ភាពពុតត្បុតកម្រិតស្រាល(នីហ្វាកតូច)
ដូចជាការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ឬក្បត់ទំនុកចិត្ត។
វាមិនធ្វើឲ្យជនប្រភេទនេះរបូតចេញពីសាសនាអ៊ីស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នកដែលប្រព្រឹត្ត ប្រឈមនឹងទណ្ឌកម្មពីអល់ឡោះ។
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ " លក្ខណៈសំគាល់ពួកពុតត្បុតមានបីគឺ នៅពេលគាត់និយាយគាត់ កុហក នៅពេលគាត់សន្យាគាត់មិនធ្វើតាមការសន្យា និងនៅពេលដែលត្រូវគេ ទុកចិត្ដគាត់ គាត់បោកប្រាស់"។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម

ចម្លើយ គឺព្យាការីមូហាំម៉ាត់ ﷺ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖ ព្យាការីមូហាំម៉ាត់ មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់”។ (អាល់់អះហ្សាប : ៤០) ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ហើយខ្ញុំជាព្យាការីចុងក្រោយបង្អស់ គ្មានព្យាការីណាបន្ទាប់ពីខ្ញុំឡើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ

ចម្លើយ គឺរាល់អ្វីទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានឲ្យបណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដែលកើតឡើងខុសពីធម្មតា ដើម្បីជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់ពួកគាត់។ ឧទាហរណ៍ដូចជា៖
ការបំបែកដួងចន្ទ ចំពោះព្យាការីមូហាំម៉ាត់
ការបំបែកទឹកសមុទ្រ ចំពោះព្យាការីមូសា និងការពន្លិចហ្វៀរអោននិងពលទាហានរបស់គេ។

ចម្លើយ គឺអ្នកទាំងឡាយដែលបានជួបនឹងព្យាការីមូហាំម៉ាត់ក្នុងនាមជាអ្នកមានជំនឿលើគាត់ ព្រមទាំងបានស្លាប់នៅលើសាសនាអ៊ីស្លាម។
យើងត្រូវស្រឡាញ់ពួកគាត់ និងអនុវត្តន៍តាមគំរូរបស់ពួកគាត់ ព្រោះពួកគាត់ គឺជាមនុស្សដែលល្អប្រសើរជាងគេបំផុតក្នុងលោក បន្ទាប់ពីព្យាការីទាំងឡាយ។
អ្នកដែលល្អប្រសើរជាងគេបំផុតក្នុងចំណោមពួកគេ គឺខលីហ្វះ(មេដឹកនាំកំពូលរបស់អ៊ីស្លាមបន្ទាប់ពីព្យាការីមូហាំម៉ាត់)ទាំងបួន នោះគឺ ៖
អាពូហ្ពាកើរ
អ៊ូមើរ
អ៊ូស្មាន
និងអាលី

ចម្លើយ ពួកគាត់ គឺបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "ព្យាការី(មូហាំម៉ាត់) គឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿជាងខ្លួនពួកគេផ្ទាល់ទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ”។ (អាល់អះហ្សាប : ៦)

ចម្លើយ គឺយើងត្រូវស្រឡាញ់ពួកគាត់ មានភក្តីភាពចំពោះពួកគាត់ និងចងសត្រូវចំពោះអ្នកដែលស្អប់ឬចងសត្រូវនឹងពួកគាត់។ ក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់(آل البيت) គឺសំដៅលើភរិយាទាំងឡាយរបស់លោក ពូជពង្សរបស់លោក អម្បូរហាស្ហឹម និងអម្បូរអាប់ទុលមូតល់ឡឹបនៃបណ្តាអ្នកដែលមានជំនឿ។

ចម្លើយ កាតព្វកិច្ចលើយើងចាំបាច់ត្រូវគោរពពួកគាត់ ស្តាប់បង្គាប់និងប្រណិប័តន៍តាមពួកគាត់ចំពោះប្រការណាដែលមិនមែនជាការប្រព្រឹត្តល្មើសនឹងអល់ឡោះ ហើយមិនត្រូវចាកចេញពីការដឹកនាំរបស់ពួកគាត់ឡើយ និងត្រូវសុំទូអាបួងសួងឲ្យពួកគាត់ ហើយត្រូវផ្តល់ដំបូន្មានដល់ពួកគាត់ដោយស្ងាត់ៗ(មិនត្រូវបើកចំហឡើយ)

ចម្លើយ គេហដ្ឋានរបស់អ្នកមានជំនឿនោះ គឺឋានសួគ៌។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកមានជំនឿ និងបានសាងអំពើល្អនោះ ទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា។ (មូហាំម៉ាត់ : ១២)

ចម្លើយ ជាគេហដ្ឋានរបស់ពួកគ្មានជំនឿនោះ គឺឋាននរក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់ដុតវា គឺមនុស្សនិងដុំថ្មដែលគេបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿ”(អាល់ហ្ពាក៏រ៉ោះ : ២៤)

ការខ្លាច : គឺការខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។
ក្តីសង្ឃឹម : គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។
ភស្តុតាងរបស់វា គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។ (អាល់អ៊ិសរ៉ក ៈ ៥៧) អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏ឈឺចាប់បំផុត”(អាល់ហ៊ិជរ៍ : ៤៩-៥០)

ចម្លើយ ព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)មួយចំនួនរបស់អល់ឡោះជាម្ចាស់មានដូចជា الله (ព្រះអល់ឡោះ), الرب (ព្រះជាម្ចាស់), السميع (ទ្រង់មហាឮ), البصير (ទ្រង់មហាឃើញ), العليم (ទ្រង់មហាដឹង), الرحمن (ទ្រង់មហាសប្បុរស), الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ), الحي (ទ្រង់នៅរស់), العظيم (ទ្រង់មហាធំធេង) ...ជាដើម ដែលសុទ្ធតែជាព្រះនាមដ៏ប្រពៃ និងជាលក្ខណៈរបស់អល់ឡោះជាម្ចាស់ដ៏ប្រសើរខ្ពង់ខ្ពស់។

الله (ព្រះអល់ឡោះ) : អត្ថន័យរបស់វា គឺព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។
الرب (ព្រះជាម្ចាស់) : ពោលគឺព្រះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកគ្រប់គ្រង ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងអ្វីៗទាំងអស់តែមួយអង្គគត់។
السميع (ទ្រង់មហាឭ) : គឺទ្រង់ជាអ្នកដែលការឮរបស់ទ្រង់គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។ ទ្រង់ស្តាប់ឮនូវសំឡេងទាំងអស់ ទោះបីជាសំឡេងទាំងនោះមានប្រភេទខុសៗគ្នាក៏ដោយ។
البصير (ទ្រង់មហាឃើញ) : គឺទ្រង់ជាអ្នកដែលមហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់ ហើយទ្រង់ឃើញទាំងអស់មិនថាតូច ឬធំយ៉ាងណាក៏ដោយ។
العليم (ទ្រង់មហាដឹង) : ទ្រង់ជាអ្នកដែលការដឹងរបស់ទ្រង់គ្របដណ្តប់និងជ្រួតជ្រាបលើអ្វីៗទាំងអស់ មិនថាអ្វីដែលនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអ្វីដែលនឹងកើតឡើងនាអនាគតកាលនោះទេ។
الرحمن (ទ្រង់មហាសប្បុរស) : ទ្រង់ជាម្ចាស់ដែលក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តប់ជ្រួតជ្រាបលើភាវៈ(ម៉ាខ្លូក)ទាំងអស់ដែលទ្រង់បានបង្កើត។ ដូចនេះ រាល់ខ្ញុំបម្រើរបស់ទ្រង់ និងភាវៈ(ម៉ាខ្លូក)ទាំងអស់ គឺស្ថិតក្រោមក្តីមេត្តាករុណារបស់ទ្រង់។
الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ) : ទ្រង់គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ភាវៈទាំងអស់ ទាំងមនុស្ស ជិន និងសត្វលោកទាំងអស់។
الحي (ទ្រង់នៅរស់) : ទ្រង់គឺជាម្ចាស់ដែលនៅរស់ដោយទ្រង់ពុំស្លាប់ឡើយ ប៉ុន្តែភាវៈទាំងអស់ដែលទ្រង់បានបង្កើត គឺនឹងត្រូវស្លាប់។
العظيم (ទ្រង់មហាធំធេង) : ទ្រង់ជាម្ចាស់ដែលមានលក្ខណៈពេញលេញ និងធំធេងបំផុតចំពោះព្រះនាមរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់។

ចម្លើយ ចាំបាច់លើយើងត្រូវស្រឡាញ់ពួកគាត់ និងត្រឡប់ទៅរកពួកគាត់ចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់បញ្ញត្តិអ៊ីស្លាម ហើយយើងត្រូវរំលឹកតែអ្វីដែលល្អៗអំពីពួកគាត់ប៉ុណ្ណោះ។ ជនណាហើយដែលរំលឹកពីអ្វីដែលមិនល្អអំពីពួកគាត់នោះ គឺគេមិនមែនស្ថិតលើផ្លូវត្រូវឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “អល់ឡោះជាម្ចាស់ទ្រង់លើកឋានៈបណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”(អាល់មូជើទើឡះ : ១១)

ចម្លើយ អ្នកជំនិត(أولياء)របស់អល់ឡោះ គឺបណ្តាអ្នកមានជំនឿដែលកោតខ្លាចទ្រង់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "តើមិនមែនទេឬ អ្នកជំនិត(أولياء)របស់អល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីដែរនោះ? គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។ (យូនុស : ៦២-៦៣)

ចម្លើយ ជំនឿ គឺជាពាក្យសម្តី ទង្វើ និងគោលជំនឿ ហើយទង្វើ គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ ដោយជំនឿមិនអាចមានភាពត្រឹមត្រូវដោយគ្មានវានោះទេ។

ចម្លើយ ជំនឿមានការកើនឡើងដោយការគោរពប្រតិបត្តិ និងថយចុះដោយការប្រព្រឹត្តល្មើស។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។ (អាល់អាន់ហ្វាល : ២)

ចម្លើយ អៀហសាននោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកកំពុងឃើញទ្រង់ តែទោះបីអ្នកមិនឃើញទ្រង់ក៏ដោយ ពិតណាស់ ទ្រង់កំពុងតែឃើញអ្នក។

ចម្លើយ គឺត្រូវមានពីរលក្ខខណ្ឌ ៖
១. នៅពេលដែលទង្វើនោះ គឺជាទង្វើដែលគេធ្វើដោយស្មោះស ជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់។
២. ទង្វើនោះ គឺស្របតាមស៊ុណ្ណះ(លំអានឬមាគ៌ា)របស់ព្យាការីមូហាំម៉ាត់។

ចម្លើយ គឺការប្រគល់ និងទុកចិត្តទាំងស្រុងលើអល់ឡោះជាម្ចាស់ក្នុងការទទួលបានផលប្រយោជន៍(ប្រការល្អ) និងការពារគ្រោះថ្នាក់(ប្រការអាក្រក់) ជាមួយនឹងការយកហេតុជាបច្ច័យ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ”(អាត់តឡាក : ៣)

ចម្លើយ ការប្រើគ្នាឲ្យធ្វើប្រការល្អ គឺការប្រើគ្នាឲ្យធ្វើរាល់ប្រការទាំងឡាយណាដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយការហាមឃាត់គ្នាពីប្រការអាក្រក់ គឺការហាមគ្នាពីរាល់ប្រការទាំងឡាយណាដែលជាការល្មើសនឹងអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖ “ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ”(អាលីអ៊ិមរ៉ន : ១១០)

ចម្លើយ.គឺក្រុមដែលអនុវត្តន៍ដូចអ្វីដែលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកបានអនុវត្តន៍ ទាំងពាក្យសម្តី ទង្វើឬកាយវិការ និងគោលជំនឿ។
គេឲ្យឈ្មោះពួកគេថា អះលុសស៊ុណ្ណះ ពីព្រោះពួកគេជាអ្នកដែលដើរតាមស៊ុណ្ណះ(លំអានឬមាគ៌ា)របស់ព្យាការីមូហាំម៉ាត់ និងបោះបង់ចោលប្រការពិតអះ(ប្រការដែលបង្កើតថ្មីក្នុងសាសនា)។ (អះលុសស៊ុណ្ណះ មានន័យថា “អ្នកដែលកាន់តាមស៊ុណ្ណះ”)
វ៉ាល់ជើម៉ាអះ ៖ ពីព្រោះពួកគេជាក្រុមដែលរួបរួមគ្នានៅលើការពិត(ប្រការត្រឹមត្រូវ) ហើយពួកគេមិនបែកបាក់គ្នានៅក្នុងវានោះឡើយ។ (ជើម៉ាអះ មានន័យថា “ក្រុម” ដែលសំដៅលើការរួបរួម)

The content is from the book "What Muslim Children Must Know" by Yazan Al-Ghanim, translated by Rowad Translation Center
Association for call and awareness of communities in Rabwah

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

إرسال تعليق

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify