ចាម មូស្លីម អុិស្លាម:
តើពាក្យថាចាម និងអ៊ីស្លាមខុសគ្នាឬទេ?:
ចាម ជ្វា និងខ្មែរចូលសាសន៍:
តើស្រ្ដីមូស្លីមដែលទទូរក្រម៉ា ឬកន្សែងសុទ្ធតែជាជនជាតិចាមឬយ៉ាងណា?:
តើពាក្យ "អុិស្លាម " មានន័យយ៉ាងដូចម្តេច? :
ពាក្យអារ៉ាប់ថា "អុិស្លាម" មានន័យថា៖ "ការព្រមទទួលយក" ហើយពាក្យនេះ មានប្រភពចេញពីពាក្យមួយដែលមានន័យថា "សន្តិភាព"។ នៅក្នុងបរិបទសាសនា វាមានន័យថា ការព្រមទទួលយកទាំងស្រុងចំពោះគោលបំណងរបស់អល់ឡោះ។ ដូច្នេះ ការប្រើពាក្យថា "សាសនាមូហាំម៉ាត់" នេះហាក់ដូចជាបានជំរុញឱ្យអ្នកកាន់ សាសនាអ៊ីស្លាមទាំងអស់ គោរពសក្ការៈទៅចំពោះណាពីមូហាំម៉ាត់ (ព្យាការី មូហាំម៉ាត់) មិនគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ទេ។ "អល់ឡោះ" គឺជា ឈ្មោះជាភាសាអារ៉ាប់ មានន័យថា ព្រះដែលត្រូវគេគោរពសក្ការៈដែលអ្នកកាន់ សាសនាអុិស្លាម និងអ្នកកាន់សាសនាគ្រិស្ទនៅប្រទេសអារ៉ាប់ប្រើប្រាស់ដូចគ្នា។
គួរហៅ«ខ្មែរមូស្លីម» ជំនួសពាក្យ «ខ្មែរឥស្លាម»!:
ភ្នំពេញ៖ មហាជនជាច្រើននៅក្នុងសង្គមកម្ពុជាហាក់នៅមានភាពស្រពិចស្រពិលនិងវែកញែកមិនទាន់ច្បាស់លាស់ក្នុងការប្រើប្រាស់ពាក្យ«ខ្មែរឥស្លាម» នៅពេលដែលពួកគាត់ចង់សំដៅលើជនដែលកាន់សាសនាឥស្លាមនៅកម្ពុជារាប់ទាំងជនជាតិចាម និងជនជាតិខ្មែរ។
មានមនុស្សមិនតិចទេក្នុងនោះរួមមានស្ថាប័នព័ត៌មាន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកមានចំណេះដឹងមួយចំនួន បាននិងកំពុងប្រើប្រាស់និងយល់ខុសពីអត្ថន័យនៃពាក្យ «ខ្មែរឥស្លាម» ដ្បិតប្រហែលជាពួកគាត់មិនទាន់ឃើញមានអ្នកបកស្រាយទៅលើរឿងនេះក៏អាចថាបាន។
បើនិយាយពីភាពសត្យានុម័ត ការប្រើប្រាស់ពាក្យ «ខ្មែរឥស្លាម» ហាក់មិនទាន់មានភាពត្រឹមត្រូវនោះទេ ដ្បិត ពាក្យថា «ខ្មែរ» គឺសំដៅលើជនជាតិមួយ ចំណែកឯពាក្យ «ឥស្លាម» គឺសំដៅលើសាសនាមួយ។ អ៊ីចឹង គេមិនគួរភ្ជាប់ជនជាតិមួយទៅនឹងសាសានាមួយនោះទេ គ្រាន់ចង់សំដៅដល់បុគ្គលណាម្នាក់ដែលកាន់សាសនាជាក់លាក់ណាមួយ។
ឧទាហរណ៍ថា មានបុគ្គលម្នាក់ដែលជាជនជាតិខ្មែរហើយគោរពព្រះពុទ្ធសាសនា ជាសាសនារបស់ខ្លួននោះ គេមិនគួរហៅគាត់ថាជា«ខ្មែរព្រះពុទ្ធសាសនា» នោះទេ នៅពេលគេចង់សំដៅដល់បុគ្គលនោះជាអ្នកគោរពព្រះពុទ្ធសាសនា។
នៅក្នុងន័យនេះ គេអាចហៅគាត់ថា«ពុទ្ធសាសនិក (ខ្មែរ?)» ដ្បិតថា គេគ្រាន់តែចង់បញ្ជាក់ថា គាត់ជាជនខ្មែរហើយកានសនាព្រះពុទ្ធ។ ដូចគ្នានេះដែរ គេអាចហៅជនជាតិខ្មែរដែលកាន់សាសនាឥស្លាមថា ជា«ខ្មែរមូស្លីម» ប៉ុន្តែមិនមែនជា«ខ្មែរឥស្លាម»ទេ បើគេចង់និយាយតែពីជនជាតិខ្មែរ-ចាមកាន់សាសនាឥស្លាម។ នៅពេលដែលគេហៅអ្នកកាន់សាសនាឥស្លាមនៅកម្ពុជាទាំងអស់ថាជា«ខ្មែរឥស្លាម» វាហាក់បង្ហាញថា គេចង់បំបាត់ជនជាតិចាមដែលជាអ្នកកាន់សាសនាឥស្លាមមានចំនួនភាគច្រើនចោល។ ជំនួសមកវិញ គេអាចហៅគាត់ថាជា ចាមមូស្លីម ឬត្រឹមតែ(ជនជាតិ)ចាមក៏បាន។ តែមានអ្នកខ្លះលើកឡើងថា តើគេអាចហៅពួកគាត់ថា ខ្មែរ-ចាមមូស្លីមបានឬទេ?
អត្ថបទដោយ៖ Zahron Sokryប្រភពពី https://thmeythmey.com