The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

អ្វីទៅអុិស្លាម?

what is islam
Read time: 1 min
តើអ្វីទៅជាសាសនាឥស្លាម?:

ផ្សាយផ្ទាល់កម្មវិធី ស្វែងយល់អំពីសាសនាឥស្លាម ផ្សាយរាត្រីថ្ងៃទី 19 ខែមករា ឆ្នាំ2017
ប្រធានបទ: តើអ្វីទៅជាសាសនាឥស្លាម?

អត្ថបទ:

អុិស្លាម មិនមែនជាសាសនាដែលទើបតែចាប់បដិសន្ធិថ្មីនោះទេ ផ្ទុយទៅវិញ វាគឺជាសាសនាមួយ ដែលមានប្រវត្តិចាប់តាំងពីដើមកំណើតមនុស្សនៅលើផែនដី មកម្ល៉េះ។ សាសនានេះ គឺជាសាសនាពិតតែមួយ ដែលអល់ឡោះជាម្ចាស់បានមាន បន្ទូលតាមរយៈបណ្តាព្យាការី ឬអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកគ្រប់រូប។ មានប្រជាជន៥០ភាគរយ នៅលើពិភពលោក បានជ្រើសយកអីស្លាមធ្វើជាសាសនា និងបែបផែននៃជីវិតរស់នៅដ៏ពេញលេញរបស់ពួកគេ។ អ្នកកាន់សាសនាអ៊ីស្លាម គោរពសាសនានេះ ព្រោះវាជាសាសនាដែលនាំអោយមានសុភមង្គល ទាំងក្នុង លោកិយ និងបរលោក ជាសាសនាដែលនាំអោយសុខសន្តិភាព ក្ដីមេត្តាករុណា និង ការអធ្យាស្រ័យ។

"នៅពេលបុរសម្នាក់កំពុងតែដើរតាមផ្លូវ គាត់ក៏ស្រេកទឹកយ៉ាងខ្លាំង ហើយ ស្របពេលនោះ គាត់បានប្រទះឃើញអណ្តូងមួយ គាត់ក៏បានចូលក្នុងអណ្តូងនោះ ពិសារទឹកទាល់តែឆ្អែត ហើយឡើងមកវិញ។ នៅពេលនោះ គាត់បានប្រទះឃើញឆ្កែ មួយក្បាលលៀនអណ្តាត លិទ្ធទឹកភក់ ដោយសារស្រេកទឹកខ្លាំងពេក។ ឃើញ ដូច្នោះ គាត់ក៏គិតថា ឆ្កែនេះស្រេកទឹកខ្លាំងណាស់ ដូចខ្ញុំអញ្ចឹងដែរដូច្នេះគាត់ក៏បាន ចុះទៅក្នុងអណ្តូងនោះម្ដងទៀត និងបានយកស្បែកជើងរបស់គាត់ដួសទឹកយកមក អោយឆ្កែនោះផឹក។ អល់ឡោះជាម្ចាស់បានថ្លែងអំណរគុណចំពោះបុរសនោះ និង បានលើកលែងទោសចំពោះបាបកម្មរបស់គាត់" ។
គេបានសួរព្យាការីមូហាំម៉ាត់ថា៖
"ឱអ្នកនាំសាររបស់អល់ឡោះ! តើពួកយើងនឹងទទួលបានផលបុណ្យដែរឬទេ ការ ដែលធ្វើល្អចំពោះសត្វបែបនេះ?" លោកបានមានប្រសាសន៍ថា៖ "ការធ្វើអំពើល្អ ចំពោះសត្វលោកទាំងអស់ដែលមានជីវិត នឹងទទួលបានផលបុណ្យយ៉ាងខ្លាំងពីព្រះ ជាម្ចាស់។"

"ដកស្រងចេញពី ហាទីស្ព ឬរបាយការណ៍ របស់ ពូខរី ម្លូស្លីម តៀរមីហ្សី និង ពហ៊ឹគី"
សៀវភៅ:

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify