ការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ
សាសនាឥស្លាមបានផ្តល់ឲ្យកាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះជាម្ចាស់) គឺពាក្យ لاإله إلاالله(គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)នូវឋានៈដ៏ធំធេង និងឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត ហើយវា គឺជាកាតព្វកិច្ចដំបូងគេបង្អស់ចំពោះអ្នកមូស្លីម។ ដូច្នេះ ជនណាដែលមានបំណងចង់ចូលកាន់សាសនាឥស្លាម គឺចាំបាច់លើបុគ្គលនោះត្រូវជឿជាក់លើពាក្យនេះ និងពោលវាចេញពីមាត់។ ហើយជនណាដែលបានពោលវាដោយការជឿប្រាកដក្នុងចិត្ត និងស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ នោះវានឹងក្លាយជាមូលហេតុមួយក្នុងការរួចផុតពីភ្លើងនរក ដូចដែលព្យាការី សអវ លោកបានមានប្រសាសន៍ថា៖
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមលើភ្លើងនរកចំពោះអ្នកដែលបានពោលថា لاإله إلاالله(គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ដោយស្វែងរកការពេញចិត្តពីអល់ឡោះ”។ (ពូខរី៖៤១៥)
សាសនាឥស្លាមបានផ្តល់ឲ្យកាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះជាម្ចាស់) គឺពាក្យ لا إله إلا الله(គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)នូវឋានៈដ៏ធំធេង និងឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត។
ឋានៈរបស់ពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ)
- វាជាកាតព្វកិច្ចដំបូងគេបង្អស់ចំពោះអ្នកមូស្លីម។ ដូច្នេះ ជនណាដែលមានបំណងចង់ចូលកាន់សាសនាឥស្លាម គឺចាំបាច់លើបុគ្គលនោះត្រូវជឿជាក់លើពាក្យនេះ និងពោលវាចេញពីមាត់។
- ជនណាដែលបានពោលវាដោយការជឿប្រាកដក្នុងចិត្ត និងស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ នោះវានឹងក្លាយជាមូលហេតុមួយក្នុងការរួចផុតពីភ្លើងនរក ដូចដែលព្យាការី សអវ លោកបានមានប្រសាសន៍ថា៖
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមលើភ្លើងនរកចំពោះអ្នកដែលបានពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ដោយស្វែងរកការពញចិត្តពីអល់ឡោះ”។ (ពូខរី៖៤២៥, មូស្លីម៖៣៣)
- ជនណាដែលបានស្លាប់នៅលើពាក្យនេះក្នុងនាមជាអ្នកដែលមានជំនឿនឹងវា ពិតណាស់រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលចូលឋានសួគ៌ ដូចដែលព្យាការី សអវ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាដែលបានស្លាប់ ហើយគេដឹងថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ គឺបុគ្គលនោះនឹងបានចូលឋានសួគ៌”។ (អះម៉ាត់៖៤៦៤)
អាស្រ័យហេតុនេះ ពាក្យសក្ខីកម្ម " لا إله إلا الله" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) គឺជាកាតព្វកិច្ចដ៏ធំធេង និងមានសារៈសំខាន់បំផុត។
អត្ថន័យនៃពាក្យ لا إله إلا الله
ពោលគឺ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ វាជាការបដិសេធចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយទទួលស្គាល់អល់ឡោះតែមួយ(ថាជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។
ពិតណាស់ ទ្រង់ជាព្រះជាម្ចាស់ដែលសក្តិសមនឹងឲ្យគេគោរពសក្ការៈតែមួយគត់ គ្មានព្រះឯណាផ្សេងក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកដែលគេត្រូវគោរពសក្ការៈដោយក្តីស្រឡាញ់ លើកតម្កើង បន្ទាបខ្លួន កោតខ្លាច ប្រគល់ការទុកចិត្ត និងបួងសួងសុំអំពីទ្រង់។ ដូចនេះ គេមិនត្រូវបួងសួងសុំពីនរណាក្រៅពីអល់ឡោះឡើយ ហើយក៏មិនត្រូវសុំជំនួយពីនរណាក្រៅពីទ្រង់នោះដែរ។ មិនត្រូវប្រគល់ការទុកចិត្តលើនរណាក្រៅពីទ្រង់ មិនត្រូវប្រតិបត្តិសឡាត(ថ្វាយបង្គំ)ទៅចំពោះនរណាក្រៅពីទ្រង់ និងមិនត្រូវសំឡេះសត្វដើម្បីបញ្ជិតខ្លួនទៅចំពោះនរណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចាំបាច់ត្រូវមានចិត្តស្មោះស ជ្រះថ្លាក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដូចដែលទ្រង់បានមានបន្ទូលថា៖
“ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស និងត្រឹមត្រូវចំពោះទ្រង់ឡើយ”។ (អាល់ហ្ពៃយីណះ៖៤)

ជនណាដែលគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ដោយចិត្តស្មោះសចំពោះទ្រង់ នោះហើយជាការបញ្ជាក់ពីអត្ថន័យរបស់ពាក្យ لا إله إلا الله (គ្មានម្ចាស់ណាត្រូវគេគោពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ)។ ពេលនោះ គេនឹងទទួលបានសុភមង្គលដ៏ធំធេង ចិត្តស្ងប់ ក្តីរីករាយ និងទទួលបាននូវជីវិតរស់នៅមួយដ៏ល្អប្រសើរ។ ជាការពិតណាស់ ដួងចិត្តរបស់គេមិនមានស្ងប់សុខពិតប្រាកដនៅក្នុងចិត្ត គ្មានភាពនឹងនរ និងសន្តិភាពផ្លូវចិត្តឡើយ លើកលែងតែការទទួលយកអល់ឡោះតែមួយគត់ក្នុងការគោរពសក្ការៈប៉ុណ្ណោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
“ជនណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ យើងពិតជានឹងធ្វើឱ្យគេមានជីវិតរស់នៅដ៏ល្អប្រសើរ”។ (អាន់ណះល៍៖៩៧)

គោលគ្រឹះ(រូកុន)របស់ពាក្យ لاإله إلاالله
- គោលគ្រឹះទីមួយ៖ (لا إله) (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ) គឺបដិសេធនូវការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះជាម្ចាស់ និងចាត់ទុកជាមោឃៈចំពោះពហុទេពនិយម(ស្ហ៊ីរិក) ហើយចាំបាច់ត្រូវប្រឆាំង និងបដិសេធចំពោះរាល់អ្វីដែលគេគោរពសក្ការៈទៅចំពោះវាក្រៅពីអល់ឡោះជាម្ចាស់ ទោះបីជាមនុស្ស សត្វ រូបបដិមា ឬផ្កាយជាដើម។
- គោលគ្រឹះទីពីរ៖ (إلا الله) (លើកលែងតែអល់ឡោះ) គឺទទួលស្គាល់នូវការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ហើយត្រូវប្រគល់ជូនទ្រង់តែមួយគត់ចំពោះរាល់ប្រភេទនៃការគោរពសក្ការៈទាំងអស់ ដូចជាការសឡាត(ថ្វាយបង្គំ) ការបួងសួងសុំ និងការប្រគល់ការទុកចិត្តជាដើម។
រាល់ប្រភេទនៃការគោរពសក្ការៈទាំងអស់ គឺត្រូវថ្វាយជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។ ដូច្នេះ បុគ្គលណាដែលបានបង្វែរនូវគោរពសក្ការៈណាមួយទៅចំពោះអ្វីមួយក្រៅពីអល់ឡោះ ពិតណាស់បុគ្គលនោះពិតជាបានប្រព្រឹត្តអំពើពហុទេពនិយម(ស្ហ៊ីរិក)ចំពោះអល់ឡោះជាម្ចាស់ហើយ ដូចដែលទ្រង់បានមានបន្ទូលថា៖
“ជនណាហើយគោរពសក្ការៈម្ចាស់ផេ្សងរួមជាមួយអល់ឡោះដែលគ្មានភស្ដុតាងបញ្ជាក់សម្រាប់គេចំពោះការគោរពនោះ ពិតប្រាកដណាស់ ការទូទាត់(ទង្វើអាក្រក់)របស់គេ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនោះពុំទទួលបានជោគជ័យឡើយ”។
(អាល់មុមីនូន៖១១៧)
អត្ថន័យរបស់ពាក្យ لا إله إلا الله និងគោលគ្រឹះរបស់វានេះ គឺមាននៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់៖ “ហេតុនេះ បុគ្គលណាដែលគ្មានជំនឿលើតហ្គ៊ូត តែមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)”។ (អាល់ហ្ពាក៏រ៉ោះ៖២៥៦)។ បន្ទូលរបស់អល់ឡោះ៖ “បុគ្គលណាដែលគ្មានជំនឿលើតហ្គ៊ូត” គឺបញ្ជាក់ពីអត្ថន័យរបស់គោលគ្រឹះទីមួយ(لا إله)។ ហើយបន្ទូលរបស់ទ្រង់៖ “តែមានជំនឿលើអល់ឡោះ” គឺបញ្ជាក់ពីអត្ថន័យរបស់គោលគ្រឹះទីពីរ (إلا الله)។